65:កំណើតកូនស្រី!!!

522 21 0
                                    

កំណើតកូនស្រី!!!

ស៊ូហ្គាអូសដៃនាងចេញពីខាងក្នុងមកបន្ទាប់ពីត្រូវនាងបន្លំឲ្យផ្តិតមេដៃបានដូច្នេះ គេមិនដែលគិតថានឹងលែងគ្នាឡើយ មនុស្សពេញស្រឡាញ់ហេតុអ្វីក៏ត្រូវព្រាត់ប្រាស់ មើលមិនដឹងទេឬថាស្រឡាញ់នាងខ្លាំងកម្រិតណាហេតុអ្វីក៏នៅតែហ៊ានឈានជើងចេញពីជីវិតរបស់គេទៀត។
"លែងដៃខ្ញុំអាប្រុសឆ្កួត អាប្រុសរោគចិត្តលោកឯងលែងគ្នាជាមួយខ្ញុំហើយៗ ពួកយើងលែងធ្វើស្គាល់គ្នាចាប់ពីពេលនេះតទៅ អ៊ុប..." មិនស្តាប់ហើយនៅចាប់នាងថើបទៀត ដាច់គ្នាមិនព្រមដាច់ឲ្យផុតៗទេ។
"ចូលឡានហើយក៏ឈប់និយាយច្រើន" ដកមាត់ឈប់ថើបនាងហើយ ក៏រុញនាងឲ្យចូលមកក្នុងឡាន ទាំងដែលនាងក្រាញននៀលមិនព្រមនឹងទៅជាមួយបុរសដែលឆ្កួតជ្រូកពូកែទំនើងតាមតែក្បាលវ៉ាល់ខ្លួនឯង ដែលមិនសូវជាយល់ពីទឹកចិត្តអ្នកផ្សេងថាគេគិតយ៉ាងណានោះឡើយ គ្រប់យ៉ាងឲ្យតែត្រូវចិត្តគេគឺគេធ្វើដោយមិនសួរនាំការយល់ស្របពីនរណាជាដាច់ខាត។
•••
ហ្គាមីតត្រូវគេនាំយកមកជាមួយទាល់តែបាន ដោយគេយកនាងមកដាក់នៅខុនដូ ឲ្យនាងនៅក្នុងបន្ទប់មើលទូរទស្សន៍ ចុះបើសួរថាតើនាងចង់នៅមើលវាជាមួយទេ?ចម្លើយប្រាកដជាអត់ ។
"ខ្ញុំចង់​ទៅផ្ទះវិញ ខ្ញុំមិនចង់នៅមើលអាទូរទស្សន៍ឆ្កួតជ្រូករបស់លោកឡើយ" នាងធ្វើមុខស្អុយប៉ែសុំឲ្យគេដោះខ្លួន ព្រោះនាងមិនយល់ពិតមែនថាគេធ្វើដូច្នេះហើយតើបានអ្វីមកវិញ នាងមិនអាចបន្តនឹងល្បែងស្នេហាឆ្កួតលីលានេះបានទេ បើសួរថាឈប់ស្រឡាញ់ឬអត់ គឺមិនអាចឈប់ស្រឡាញ់ឡើយ នាងចង់ដាក់ទោសឲ្យគេស្គាល់ពីភាពឈឺចាប់ដែលនាងបានទទួលកន្លងមក ចង់ឲ្យគេស្គាល់រសជាតិដែលបាត់បង់មនុស្សជាទីស្រឡាញ់ម្តងទាំងពីរនាក់។
"បិទមាត់ទៅ កុំមកស្រែកឡូឡាបែបនេះទៀត វាថ្លង់" គេបែរគំហកបកមកវិញផ្ទួនៗគ្នា មិនចង់ឲ្យទៅឆ្ងាយមិនចង់បាត់បង់ទេ ទោះត្រូវប្រើវិធីណាក៏ដោយក៏គេមិនអាចបាត់បង់នាង។
"លោកគិតថាធ្វើបែបនេះខ្ញុំព្រមនៅជាមួយលោកវិញ?" នាងចុះពីលើគ្រែមកឈរតទល់នឹងគេ ដោយធ្វើមុខមាំបង្ហាញឲ្យគេបានឃើញ បើនាងទន់ជ្រាយគេនឹងគិតថានាងមិនអាចរស់ខ្វះគេបានឡើយ ជីវិតនាងធំមកដោយមានត្រឹបបងប្រុសនឹងលោកតាប៉ុណ្ណោះ ហើយក៏មានគេចូលក្នុងជីវិតត្រឹមរយះពេលខ្លី ប៉ុន្តែបំផ្លាញជីវិតនាង រឿងល្អៗរបស់នាងច្រើនពេកហើយ។
"មិនថាត្រូវចាប់អូនឃុំឬក៏ដាក់ខ្នោះដាក់ច្រវ៉ាក់នោះទេ បងក៏ត្រូវតែធ្វើដើម្បីឲ្យអូននៅក្បែរបង ហើយមិនរត់ចោលបង" លេងដល់ថ្នាក់នេះផងមែនទេ? គិតថានាងជាសត្វធាតុឬ?ទើបចង់ដាក់ខ្នោះដាក់ច្រវ៉ាក់អ៊ីចឹង ក្រែងស្រែកក្តែងៗថានាងជាមនុស្សដែលគេស្រឡាញ់ ឥឡូវម្តេចក៏ចង់ធ្វើបាបគ្នាដល់ម្លឹង។
"លោកឆ្កួតហើយមែនទេ?នេះខ្ញុំកំពុងតែមានកូន បើមិនយល់ដល់ខ្ញុំក៏គួរតែយល់ដល់កូនក្នុងពោះ មិនមែនចង់ដាក់ខ្នោះច្រវ៉ាក់ក៏ដាក់នោះទេ លោកឯងកាន់តែធ្វើឲ្យខ្ញុំស្អប់ខ្លាំងហើយ" នាងខាំថ្គាមនិយាយជាមួយ ដោយស្រក់ទឹកភ្នែកម៉ាត់ៗ ដៃជើងក៏ញ័រទ្រើកស្តាប់សម្តីគេធ្វើឲ្យនាងអួលណែនខ្លាំងណាស់។
"ស្អប់ទៅបងមិនខ្វល់ តែចាំទុកបងមិនឲ្យអូនទៅណាចោលបងឡើយ" ចប់សម្តីគេបែរជាប្រព្រឹត្តរឿងគួរឲ្យស្អប់ខ្ពើមចំពោះនាង ទាំងដែលនាងក៏រអើមខ្លួនគេស្រាប់ហើយ ដៃមាំក្រាស់របស់អតីតស្វាមីលូកមកចាប់ទាញខោក្នុងរបស់នាងទម្លាក់សល់ត្រឹមភ្លៅ ដោយផ្នែកខាងលើក៏ត្រូវគេញ៉មញីមិនឲ្យសេសសល់ឡើយ។
"អ្ហា៎! ឈប់ធ្វើបែបនេះទៅ ខ្ញុំខ្ពើមខ្លួនលោកខ្លាំងណាស់"
កាន់តែហាមគឺគេកាន់តែផ្គើន ដោយប្រើម្រាមដៃកណ្តាលស៊កចូលធ្វើចលនាឲ្យនាងពត់ពែនខ្លួនយ៉ាងវេទនា យំដង្ហក់នៅក្រោមទ្រូងគេ ក៏គេមិនអើពើនឹងការយំនេះបន្តិចឡើយ។
•••
"អ្ហឹកៗ"
"អ្ហឹម" គេថើបផ្ទៃមុខនាង ថើបទ្រូងនាង ព្រមទាំងងើបមុខមកសម្លឹងនាងដែលយំអណ្តឺតអណ្តក់ក្រោមទ្រូងគេ ទាំងដែលរាងកាយក៏ស្អិតរមួតជាមួយគ្នាសឹងតែបេះមិនចេញទៅហើយ គេលើកដៃមកជូតទឹកឲ្យនាងបន្ទាប់ពីបំពេញតណ្ហារួចហើយនោះ។
"ថយទៅ ខ្ញុំខ្ពើមលោកណាស់ ស្រីផ្សេងក៏ទៅឡូកឡំហើយនៅមកហ៊ានយកខ្ញុំបូកឡូកជាមួយទៀត ថោកទាបពេកហើយ" នាងសម្តីច្រែតៗដាក់គេ ដែលគេក៏សម្លឹងមុខនាងភ្លឹះៗដោយឱនមើលខាងក្រោមជើងនៅផ្អោបចង្កេះគេមិនទាន់លែងឡើយ ហើយមកជេរប៉ោចៗចេញដែរ។
"ដកជើងចេញទៅចឹង នឹងឲ្យបានដឹងថាអូនខ្ពើមបងពិតមែន"
"ខ្ពើមមែន មិញនឹងភ្លេចខ្លួនទេ" នាងរហ័សដកចេញ ដោយស្ទុះក្រោកទាញយកសម្លៀកបំពាក់មកស្លៀកវិញ នាងអង្អែលពោះខ្លួនឯងថ្នមៗ ព្រមទាំងបែរមកសម្លឹងមុខគេវិញ។
"កើតអី?" ឃើញនាងសម្លឹង ក៏ហើបមាត់សួរ។
"ឃ្លាន! ចង់ញ៉ាំអីហឹរៗធ្វើឲ្យញ៉ាំបានទេ?" នាយលើកចិញ្ចើមឆ្ងល់ អតីតប្រពន្ធចង់ញ៉ាំអីដែលហឹរៗចាញ់កូនឬ?
"ចាំបន្តិចទៅចឹង" គេក្រោកមកស្លៀកពាក់ដោយឈរបែរខ្នងដាក់នាង ស្របពេលនាងក៏ក្រោកឈរទាញបានថូផ្កាមកកាន់ក្នុងដៃហើយក៏ឌឹប។
"អូយ៎" ហ្គាមីតដាក់ក្បាលគេមួយថូផ្ការួចក៏ទាញយកសោឡានរបស់គេរត់ចេញពីក្នុងបន្ទប់យ៉ាងលឿន។
"មីត" ភ្នែករបស់គេចាប់ផ្តើមស្រវាំងៗ មើលដំណើររបស់នាងដែលរត់ចេញពីក្នុងបន្ទប់ ទាំងដែលគេក៏មិនអាចតាមទៅបានឡើយ ហាក់ដូចជាគ្មានកម្លាំងនៅក្នុងខ្លួនក្រោកតាមក៏មិនកើតដែរ។
ហ្គាមីតបើកឡានរបស់គេមកដល់ផ្ទះវិញ ទាំងត្រហេបត្រហបនាងបានតេប្រាប់ឲ្យជុងហ្គុកទៅមើលគេនៅខុនដូ ព្រោះមិនទុកចិត្តខ្លាចគេស្លាប់ចោលនាង។
ហើយរឿងទាំងប៉ុន្មានក៏នឹងក្លាយទៅជាការចងចាំរបស់ពួកគេជារៀងដរាបទៅ ចាំថាទោះនៅស្រឡាញ់ក៏ត្រូវឃ្លាតគ្នាព្រោះតែមិនមានចិត្តអំណត់អត់ធ្មត់នឹងគ្នា។
៦ខែក្រោយមក!!!
ប្រទេសបារាំង ទីក្រុងបារីស!
ហ្គាមីតបានចាកចេញពីប្រទេសកូរ៉េមករស់នៅបារាំង ហើយក៏បានដឹងដូចគ្នាថាកំណើតកូនក្នុងពោះនេះគឺជាកូនស្រី នាងអង្គុយអង្អែលពោះខ្លួនឯងថ្នមៗ បន់ស្រន់ឲ្យតែឆាប់ដល់ថ្ងៃកើតកូនមួយនេះទេ ព្រោះនាងចង់ឃើញមុខកូន នាងចង់ឱបកូនផ្តល់ភាពកក់ក្តៅឲ្យកូនស្រីរបស់នាង។
"ហែមៗ"
"បងប្រុស" បងប្រុសថាមិនគាំទ្រទេ ប៉ុន្តែតាមមកតាមថែរក្សាប្អូនដល់ទីនេះតែម្តង បងប្អូនមានតែពីរគ្រាប់បើចោលគ្នាគឺអស់ហើយ។
"ជិតដល់ថ្ងៃកើតហើយ ចង់ដឹងណាស់ថាក្មួយពូមុខមាត់ដូចពូឬក៏ដូចម៉ាក់ទៅហ្ន៎" ហ្គាមីតស្គេញនឹងបងប្រុសខ្លាំងណាស់ ហៅខ្លួនឯងថាជាពូទាំងដែលតាមទំនៀមទំលាប់គឺត្រូវហៅថាអ៊ំសោះនឹង។
"ពូស្អី ត្រូវហៅថាអ៊ំទើបត្រូវ"
"អ៊ំក្បាលឯងអី បងមិនទាន់ចាស់ដល់ថ្នាក់កូនឯងហៅថាអ៊ំទេ ត្រូវតែឲ្យហៅថាពូៗទើបសុខចិត្ត"ពីរនាក់បងប្អូននេះប្រកែកគ្នាមិនលស់ថ្ងៃសោះ ពេលណាក៏ត្រូវឲ្យមកប្រកែកគ្នាតែរឿងបែបហ្នឹង។
៣ខែបន្ទាប់!
"អ្អា៎ៗ!!!បងប្រុសខ្ញុំឈឺខ្លាំងណាស់" នាងស្រែកយំបិទភ្នែកព្រោះតែកូនពិបាកនៅក្នុងការកើតពេក នេះអស់រយះពេលច្រើនម៉ោងហើយនៅតែកើតមិនទាន់ចេញទៀត។
"ឯងប្រឹងឲ្យខ្លាំងមក បងនៅជាមួយហើយប្រឹងមក" បងប្រុសអង្អែលក្បាលប្អូនថ្នមៗ គេក៏បែកញើសជោកក្បាលដូចគ្នានេះត្រឹមតែជាក្មួយទេ ចុះទម្រាំតែជាប្រពន្ធកូនគេវិញទៀតនោះនឹងក្លាយទៅជាយ៉ាងណាហើយ។
ប្រទេសកូរ៉េខាងត្បូង!!!
រយះពេលជិត១ឆ្នាំកន្លងផុតទៅនេះ គ្រប់យ៉ាងក៏មិនបាននៅស្ងៀមដដែលនោះទេ ក្រុមហ៊ុនអគារសាងសង់មួយចំនួនក៏រីកដុះដាលតាមការវិវត្តន៍ដូចគ្នា។
មីន យ៉ុនហ្គី ប្រធានធំនៅក្នុងក្រុមហ៊ុនបែរជាមានទឹកមុខភ័យអរយ៉ាងចម្លែក គេដូចកំពុងបួងសួងទៅលើអ្វីមួយដែលនឹងត្រូវកើតមានឡើងនៅក្នុងពេលឆាប់នេះអ៊ីចឹង។
"សុំឲ្យសំណាងល្អ"

ប្រទេសបារាំង!!!
ស្នាមញញឹមដែលអ្នកម្តាយសម្លឹងមើលមកកូនដែលទើបតែកើតចេញពីផ្ទៃមិនប៉ុន្មានម៉ោងឡើយ កូនរបស់នាងនឹងស៊ូហ្គាពេលនេះកើតចេញជារូបរាងហើយ នាងឱនថើបថ្ពាល់កូនយ៉ាងស្បេតៗ ដោយអារម្មណ៍រំភើបហួសពីការពណ៌នាចេញមក។
"កូនម៉ាក់មុខដូចមិនកាត់មកម៉ាក់ទេ"
"កាត់ទៅរកឪវាច្រើនជាង" ហ្គាមីតងើបមុខមកសម្លក់បងប្រុសដែលរំលឹកដល់បុរសម្នាក់នោះ នាងបីកូនបែរខ្នងដាក់គេមិនឲ្យបានមកប៉ះពាល់កូននាងឡើយ។
"ឈប់រំលឹកពីគេទៀត"
"បងនិយាយតាមតែការពិតព្រោះមុខដូចឪពិតមែន"
"អាបងឆ្កួតនេះ" នាងជេរបងប្រុសខ្សឹបៗដោយមិនឲ្យគេបានឮឡើយ កូននៅក្នុងដៃក៏ដេកលង់លក់យ៉ាងមានក្តីសុខ នាងក៏រីករាយដែលកូនកើតមានសុខភាពល្អគ្រប់អវយវៈដូច្នេះ។

ស្អប់ជំពប់លើ(រដូវកាលទី១)Onde histórias criam vida. Descubra agora