ខ្ញុំមិនដែលស្គាល់នាងទេ!
រឿងមួយមិនទាន់ផុតផងក៏ចូលរឿងថ្មីមកទៀតហើយមែនទេ ចុះម្តេចក៏មិនមានអ្នកប្រាប់នាងដូច្នេះ ហេតុអ្វីក៏ត្រូវលាក់បាំងជាមួយនាងដែរ។
"គាត់បាត់ខ្លួនហេតុអ្វីក៏មិនប្រាប់ខ្ញុំដូច្នេះ?"ប្អូនស្រីកំពុងតែតវ៉ាជាមួយបងប្រុសដែលគិតលាក់បាំងរឿងប្តីបាត់ខ្លួន ប្រសិនបើដឹងដំណឹងមួយនេះនាងពិតជាត្រលប់ទៅកូរ៉េវិញជាក់ជាមិនខានទេ។
"បងខ្លាចឯងមិនព្រមវះកាត់"មិនមែនថាមិនចង់ប្រាប់ឲ្យប្អូនបានដឹងឡើយ គេខ្លាចថាប្រាប់ហើយនាងបែរជាទាមទារត្រលប់ទៅកូរ៉េវិញលែងវះកាត់។
"វះកាត់ហើយយ៉ាងម៉េច?ភ្នែកខ្ញុំអាចមើលឃើញដែរទេ?វានៅខ្វាក់ងងឹតដដែល វាគ្មានអ្វីប្រសើរឡើងទេ"
"ហឹមមម!បងសុំទោស" ជីមីនដើរមកក្បែរប្អូនព្រមទាំងឱបប្អូនដែលយំញ័រកាយទទ្រើក ព្រោះដឹងថានាងស្រឡាញ់ខ្លាំងបែបនេះទើបមិនចង់ប្រាប់ឲ្យដឹងរឿងឡើយ។
"នាំខ្ញុំទៅកូរ៉េវិញទោះជានៅក៏ភ្នែកខ្ញុំមិនអាចមើលឃើញវិញដែរ" បើសិនជាការវះកាត់ទទួលបានជោគជ័យនាងពិតជាសប្បាយចិត្តនឹងការផ្សះផ្សាទំនាក់ទំនងជាមួយគេវិញ ប៉ុន្តែពេលនេះភ្នែកមើលមិនឃើញហើយប្តីនៅមកបាត់ខ្លួនទៀត។
ប្រទេសកូរ៉េ...
រាងកាយមាំទាំនៃបុរសម្នាក់ដែលគ្រប់គ្នាគិតថាគេបាត់ខ្លួននោះ ការពិតគេមិនបានបាត់ទៅណាឡើយ គេបែរជាអង្គុយផ្អែមល្ហែមយ៉ាងព្រងើយជាមួយគូសង្សាររបស់ខ្លួននៅមាត់ឆ្នេរ។
ទាំងដែលគ្រប់គ្នាគឺបារម្ភពីគេខ្លាំងណាស់ ប៉ុន្តែមើលគេចុះដូចជាលេងសើចពេកហើយ។
"ពួកយើងរៀបការបានទេ?"
"???" ស៊ូហ្គាបែសម្លឹងមកមើលប្រភពសំឡេងដែលនិយាយរឿងរៀបការថ្វីត្បិតតែគេដឹងខ្លួនមកនៅជាមួយនាងបែបនេះអស់រយះពេលជាច្រើនអាទិត្យហើយ ព្រមទាំងដឹងខ្លួនថាជាសង្សាររបស់នាងពិតមែន ប៉ុន្តែចិត្តគេដូចមិនដែលបានគិតដល់រឿងរៀបការបន្តិចឡើយ។
"គឺរៀបការ បងចងចាំតែអូនម្នាក់គឺគ្រប់គ្រាន់ហើយត្រូវឬអត់?" ជេជីន ក្រសោបរង្វង់មុខគេដោយឱនថើបបបូរមាត់គេថ្នមៗ នាយបែរជានៅគិតថាខ្លួនឯងគឺជាអ្នកណាហើយមកពីណាចុះហេតុអ្វីក៏ជេជីនមិនដែលប្រាប់គេដូច្នេះ។
"បងមិនចាំសូម្បីតែឈ្មោះខ្លួនឯងហើយក៏មិនដឹងថាខ្លួនឯងជាកូនចៅអ្នកណាអូននៅហ៊ានរៀបការជាមួយបងទៀតឬ?" ជេជីនញញឹមងក់ក្បាលដាក់គេដោយមិនខ្វល់ពីអ្វីទាំងអស់ ព្រោះនាងជាអ្នកសាងវាឡើងនាងច្បាស់ជាមិនគិតឡើយពីរឿងរ៉ាវទាំងអស់នោះចំពោះគេ។
"ចាស៎" ឮចម្លើយនាងភ្លាមគេក៏ឱនមកថើបនាងព្រមទាំងផ្តេកខ្នងនៅឲ្យរៀបនៅលើកន្ទេល ថើបដូចជាចង់លើសទៅដល់រឿងរ៉ាវផ្សេងហើយ។
"ហែមៗ!!!" សំឡេងគ្រហែម គេក្រោកភ្លែតចេញពីលើជេជីន ដោយនាងបែរមកមើលទាំងភ្ញាក់ផ្អើលពេលឃើញនូវវត្តមានលោកតារបស់ស៊ូហ្គា។
"លោកតា"
"យើងមានរឿងត្រូវនិយាយគ្នា" ស៊ូហ្គាមិងមាំងសម្លឹងមើលអ្នកទាំងអស់គ្នាដោយមិនយល់ពីអ្វីបន្តិចឡើយ ពេលឮជេជីនចំបុរសចំណាស់ដែលមករកថាលោកតាដូច្នេះ។
"មានរឿងអីមែនទេ?អ្នកទាំងអស់គ្នាជាអ្នកណា?"
"មកតាមតាមកដឹងហើយ" ជុងហ្គុកសម្លឹងមើលបងប្រុសដោយក្រសែភ្នែកស្ងប់ខ្យល់គេមិនដែលគិតសោះថាបងប្រុសម្នាក់នេះរង្វេងនឹងស្រីដែលបំផ្លាញសុភមង្គលរបស់ខ្លួន ធ្វើឲ្យកូនក្នុងពោះហ្គាមីតស្លាប់។
•••
ក្រោយពេលអង្គុយស្តាប់លោកតារៀបរាប់អស់ច្រើនឌីសហើយព្រមទាំងមានភ័ស្តុតាងមកបង្ហាញដល់ភ្នែកដូច្នេះគេក៏ចាប់ផ្តើមត្រាំត្រែងគិតដូចគ្នា។
"ឯងត្រូវតែត្រលប់ទៅផ្ទះវិញប្រពន្ធឯងកំពុងតែរង់ចាំ"
ជេជីនស្រឱបដើមដៃសង្សារយ៉ាងលឿនពេលឮដូច្នេះ នាងមិនសុខចិត្តឡើយខំចំណាយដើមទុនច្រើនណាស់ទម្រាំតែបានគេមកក្នុងកណ្តាប់ដៃ។
"ខ្ញុំមិនទៅវិញនោះ ហើយខ្ញុំក៏មិនមានប្រពន្ធដែរ ខ្ញុំមានសង្សាររួចហើយកុំបង្ខំខ្ញុំបែបនេះអី" ស៊ូហ្គាប្រែកែកដោយមុខមាំរបស់ខ្លួន ដោយឱបសង្សារជាប់ក្នុងដៃ ប្រសិនបើហ្គាមីតបានមកស្តាប់ឮច្បាស់ណាស់ថានាងនឹងគ្រាំគ្រានៅក្នុងចិត្តដល់ថ្នាក់ណានោះទេ។
"ឯងចង់ឲ្យតាខឹងស្លាប់មែនទេ?"
"បងប្រុសគួរតែត្រលប់ទៅវិញ ចូលធ្វើការងាររបស់បងវិញ ខ្ញុំធ្វើជំនួសបងឡើងវិលមុខហើយសូមអង្វរបងប្រុស" ដល់ពេលដែលប្អូនប្រុសអង្វរបងប្រុសម្តងហើយ តើបងប្រុសនឹងចិត្តដាច់ទៀតមែនទេពេលឃើញជាក់ស្តែងនឹងភ្នែកដូច្នេះ។
"ប្រសិនបើឲ្យជេជីនទៅរស់នៅជាមួយ ខ្ញុំនឹងត្រលប់ទៅវិញ ប៉ុន្តែបើមិនព្រមខ្ញុំក៏មិនទៅដូចគ្នា" គេលេងដាក់លក្ខ័ខណ្ឌដូច្នេះផងឬ?ចុះបើទៅក្នុងនាមជាអ្វី? សង្សារឬ? ហើយចុះប្រពន្ធតើទុកនាងនៅត្រង់កន្លែងណា?
"ឯង!!!!!!!" លោកតាខឹងញ័រដៃទទ្រើកប៉ុន្តែមិនអាចធ្វើអ្វីគេបាន ព្រោះទាំងក្នុងគ្រួសារក្នុងក្រុមហ៊ុនសុទ្ធតែត្រូវការគេឲ្យទៅលើកស្ទួយឡើងវិញ។
•••
ស្នូរសន្ធឹកឡានជាច្រើនគ្រឿងបានបើកចូលមកដល់ក្នុងបរិវេណផ្ទះ ក្នុងចិត្តនាងក៏រំភើបពើតក្រៃលែងព្រោះគេត្រលប់មកវិញហើយ។
ស្នូរសម្រឹបជើងជាគូកំពុងតែបោះពួយចូលមកខាងក្នុង នាងក៏អង្គុយលែងជាប់គូទនឹងសាឡុងទៀតដែរ នាងស្ទុះក្រោកដើរទាំងពពីមពពើមតាមស្នូរសម្រឹបជើង។
"យ៉ុនមកវិញដែរមែនទេ?" នាងសួរទាំងរលីងរលោងទឹកភ្នែកលើកដៃរាវដើម្បីឲ្យប៉ះចំមនុស្ស ប៉ុន្តែអ្នកដែលមកនេះគេមកទាំងគូ ព្រមទាំងឈរសម្លឹងនាងពីចម្ងាយដោយគ្មានអារម្មណ៍ថានឹងចង់ចូលក្បែរនាងបន្តិចណាឡើយ។
"គេមកជាមួយលោកតា ចៅកុំភ័យអីតានាំគេមករកចៅវិញហើយ" នាងលើកដៃមកជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់នោះចេញដោយបេះដូងរំភើបរកពាក្យមកថ្លែងពុំត្រូវ។
"ឯងចូលមករកនាងបន្តិចមក"ទាល់តែលោកតារបស់ខ្លួនបង្ខំដោយប្រើទឹកមុខបញ្ជាដាក់កំហិតទើបគេព្រមដោះដៃចេញពីជេជីនមកឈរនៅចំពោះមុខភរិយាស្របទៅតាមច្បាប់។
ក្លិនកាយរបស់គេជះភាយមកប៉ះជាប់នឹងច្រមុះរបស់នាង គ្រាន់តែបែបនេះទឹកភ្នែកក៏ហូរមកដោយទប់ពុំជាប់ដូចមុនទៀតហើយ។
នាងលើកដៃមកស្ទាបអង្អែលទម្រង់មុខរបស់គេ ហើយ ច្បាស់100%ថាបុរសដែលនៅចំពោះមុខនេះគឺជាប្តីរបស់នាង។
"ពិតជាបងមែន បងមកវិញហើយ! អ្ហឹកៗ" នាងយំផ្តេកក្បាលលើទ្រូងលើកដៃស្រវាឱបខ្នងគេយាងណែន បេះដូងក៏លែងគ្រាំគ្រាដូចរយះពេលឃ្លាតឆ្ងាយពីគេ។
"នាងជាអ្នកណា?"
"យ៉ុន!"ធ្លាក់បេះដូងដល់ដីតែម្តងពេលគេសួរដូច្នេះ នេះកំពុងតែកើតអ្វីឡើងរវាងពួកគេនៅក្នុងពេលនេះ នាងមិនយល់ពិតមែន ហេតុអ្វូក៏គេនិយាយបែបនេះ។
"ពួកយើងធ្លាប់ស្គាល់គ្នាពីមុនដែរទេ?" ស៊ូហ្គាមិនបានរុញនាងចេញឡើយ ប៉ុន្តែនាងបែរជាចេញពីគេដោយឯកឯង ដោយហូរទឹកភ្នែកសស្រាក់នឹងសម្តីពុះជ្រែកបេះដូងរបស់ប្តីនាង។
"យ៉ុន! បងភ្លេចអូនឬ?"នាងខាំម្រាមដៃខ្លួនឯងស្របពេលគេនិយាយស្តីប្លែកៗហាក់បីដូចជាមិនដែលស្គាល់គ្នាពីមុនមកសោះ។
"ហេតុអីក៏នាងយំ?ខ្ញុំមិនបានធ្វើអ្វីនាងទេ"មិនបានចិត្តដាច់នឹងនាងឡើយ គេក៏មើលឃើញហើយអាណិតដល់មនុស្សស្រីដែលពិការភ្នែកឈរនៅចំពោះមុខគេពេលនេះ ទើបលើកដៃមកគ្រវាសទឹកភ្នែកចេញពីលើថ្ពាល់របស់នាង។
"បងលែងស្រឡាញ់អូនហើយមែនទេ ទើបបងប្រើពាក្យដូច្នេះដាក់អូន"ហ្គាមីតសឹងតែលុតជង្គង់នៅចំពោះមុខគេទៅហើយ នាងយំញ័រខ្លួនដូចត្រូវនរណាមកវាយដំអ៊ីចឹង។
"ខ្ញុំដែលនិយាយពាក្យស្រឡាញ់ចំពោះនាងដែរមែនទេ? ខ្ញុំមានសង្សាររួចហើយ ឲ្យខ្ញុំទៅស្រឡាញ់នាងបានយ៉ាងម៉េច?"
"យ៉ុន-យ៉ុនហ្គី" ទឹកភ្នែកហូរកាន់តែខ្លាំងដូចបាក់ទំនប់ស្របពេលចិត្តនឹករឭកចំពោះគេត្រូវតបស្នងមកវិញដូច្នេះ។
"ខ្ញុំមិនដែលស្គាល់នាងទេ នាងឈ្មោះអីក៏ខ្ញុំមិនដឹងផង ឈប់សួរនាំថាខ្ញុំស្រឡាញ់នាងឬមិនស្រឡាញ់ទៅ វារំខានត្រចៀក" និយាយចប់គេអូសដៃជេជីនឡើងទៅខាងយកតែម្តង បណ្តាលឲ្យប្រពន្ធស្របច្បាប់ត្រូវដួលព្រូសទប់លំនឹងលែងជាប់ គេប្លែកគេប្រែហើយតើនេះមកពីកំហុសនាងមែនទេដែលបោះគេចោលនោះ។
