មិនសុំអ្វីច្រើនឡើយ សុំតែបានរួមរស់នឹងគ្នាដល់ថ្ងៃស្លាប់ !
ចាប់តាំងពីថ្ងៃដែលនាងបានឈានជើងចាកចេញពីប្រទេសកូរ៉េមករស់នៅប្រទសបារាំង គេមិនដែលបានសប្បាយចិត្តមួយថ្ងៃណាឡើយ តាមមើលតាមថែនាងពីក្រោយ ទោះមិនបង្ហាញខ្លួនឲ្យឃើញក៏សុំត្រឹមតាមថែពីចម្ងាយដោយលាមលៀម។ ខណៈពេលនេះផងដែរ គេនៅដេកសម្លឹងមុខនាងមិនអស់ចិត្តទេ មនុស្សមាឌតូចល្អិតម្នាក់នេះទាំងឆ្នាស់ឆ្នើមទាំងស្អាត ឆ្លាតពូកែ មានកូនដ៏គួរឲ្យស្រឡាញ់ទៀត។ គេសម្លឹងនាងភ្លឹះៗដោយឱនមកថើបថ្ពាល់នាងពីរខ្សឺត ជាហេតុធ្វើឲ្យម្ចាស់សាមីខ្លូនភ្ញាក់ពីដេក បើកភ្នែកសម្លឹងគេដូចគ្នា។
"ឃ្លានឬនៅ?បងនឹងអាលទៅធ្វើអីឲ្យញ៉ាំ?" គេយកម្រាមដៃមកវាសអង្អែលផ្ទៃមុខនាងថ្នមៗ ញញឹមផ្តល់ក្តីស្នេហាដ៏ជ្រាលជ្រៅចំពោះនាង។
"អ្ហឹម!ឃ្លានខ្លាំងទៀតផង" នាងឆ្លើយដោយឫកពាខ្ជិលៗមនុស្សមិនចង់ក្រោកហើបក្បាលពីខ្នើយឡើយ ព្រោះតែពីម្សិលមិញនេះវាជារឿងដែលធ្ងន់ធ្ងរពេកសម្រាប់រូបនាង គេលេងខ្លាំងដៃសម្បើមណាស់។
"ចាំបងធ្វើអីរួចចាំមកយកទៅខាងក្រៅ" គេថើបថ្ងាសនាងមួយខ្សឺត រួចក៏ក្រោកពីលើគ្រែចុះទាញយកអាវឃ្លុំពណ៌ប្រផេះមកពាក់ចេញពីក្នុងបន្ទប់ទៅធ្វើអីឲ្យនាងញ៉ាំ តែប៉ុណ្ណេះដឹងតែស្រឡាញ៉ងប់ងុលនឹងនាងខ្លាំងទៀតហើយ ថាដាក់ស្នេហ៍ឲ្យនាងជាអ្នកងប់ងុលនឹងគេទេ តែបែរជាមកងប់ងុលនឹងនាងដោយខ្លួនឯងទៅវិញ។
•••
នៅឯខាងនេះវិញពូក្មួយបែរជាដើរផ្សារទិញនំញ៉ាំធ្វើមិនដឹងដូចជាមិនបាននឹកនាដល់ប៉ាម៉ាក់ទេកូនសម្លាញ់ យ៉ុនហ្គាងទារលោកពូឲ្យទិញឲ្យខ្លួនអស់ពីកន្លែងមួយចូលកន្លែងមួយទៀត ឡើងគេហត់នឹងពនាងដើរហើយ។
"ពូមីន!យ៉ុនហ្គាងចង់ញ៉ាំភ្លៅមាន់" នាងលើកដៃចង្អុលទៅហាងលក់ភ្លៅមាន់បំពងដែលគ្រាន់តែដើរកាត់ក៏ភាយឈ្ងុយចេញមកក្រៅតែម្តង។
"ញ៉ាំនោះញ៉ាំ! ទារគ្រប់សព្វពូហត់ណាស់ចូលម្នាក់ឯងទៅរបស់ញ៉ាំពូកាន់ឡើងជ្រែកដៃហើយនៀក៎ មានមើលខ្លះទេ?គិតតែពីទារៗ ហ្អើយ!អត់មិនបានឥឡូវហើយ" គេស្តីឲ្យក្មួយប៉ាច់ៗដែលគិតតែពីទារគ្រប់សព្វមិនអាណិតដល់គេដែលនាំមកសោះ ដឹងចឹងទុកឲ្យនៅផ្ទះជាមួយពូថេយ៍នោះបាត់ហើយ។
"ពូមីនស្តីឱ្យយ៉ុនហ្គាង? ពូមីនស្តីឲ្យអូន?" នាងសួរទាំងពេបមាត់ដាក់ពូ ច្របាច់ម្រាមដៃខ្លួនឯងសម្លឹងមុខគេទឹកភ្នែកក៏សហការណ៍ទៀតស្រក់មកតក់ៗ។
"ពូ!ពូជ្រុលមាត់ពូថាចោលទេយ៉ុនហ្គាងកុំយំអីខ្មាសគេក្មួយ" ដល់ពេលឃើញក្មួយយំបែបនេះក៏ដឹងថាខ្លួនជ្រុលដែរ សម្លឹងមើលជុំវិញខ្លួនក៏ឃើញអ្នកដើរកាត់គេមើលមកតែម្តង។
"ពូមីនឈប់ស្រឡាញ់យ៉ុនហ្គាងហើយ!អ្ហឹកៗ"
"យ៉ុនហ្គាង" យ៉ុនហ្គាងរត់ទៅកណ្តាលផ្សារដេកយំននៀលមិនសុខចិត្តនឹងពូដែលស្តីឲ្យខ្លួន ធ្វើឲ្យគេត្រូវខ្មាសអ្នកដែលដើរទៅមកៗខ្លាំងណាស់ ម្តេចក៏ក្មួយគេលក់មុខគេខ្លាំងម៉្លេះ។
"ពូមីនឈប់ស្រឡាញ់យ៉ុនហ្គាងហើយ ពូមីនឈប់ស្រឡាញ់អូនហើយ"
"យ៉ុនហ្គាង!ក្រោកមកក្មួយខ្មាសគេ កុំយំននៀលនៅទីនេះអីបានទេ?ពូសុំទោសចាំពូទិញរបស់ដែលយ៉ុនហ្គាងចង់បានឲ្យទាំងអស់ឲ្យតែក្មួយឈប់យំហើយក្រោកពីលើឥដ្ឋនេះវិញ" ជីមីនចូលមកលួងក្មួយដោយគ្រឺតក្នុងចិត្តជាខ្លាំង តើកម្មអ្វីដែលត្រូវមកមើលកូនគេបែបនេះទាំងដែលនៅកំលោះចេសតែម្តង បែរជាត្រូវមើលក្មួយក្បាលខូចនិយាយមិនចេះស្តាប់គ្នាម្តងណាឡើយ។
"សន្យាសិនមកចាំយ៉ុនហ្គាងក្រោក" ក្មេងក្បាលខូចលើកម្រាមដៃឲ្យគេថ្ពក់ជាសន្យាគ្នាបើមិនព្រមដេកននៀលនៅនឹងទាល់យប់តែម្តង។
"Okay ពូសន្យាៗ" គេលើកកូនដៃថ្ពក់សន្យាជាមួយនឹងក្មួយ រួចនាងក៏ព្រមក្រោកវិញ ដោយគេក៏លើកពយ៉ាងលឿនចេញពីទីនេះ យ៉ុនហ្គាងបែរជាលួចញញឹមយ៉ាងមានកលល្បិចពីក្រោយខ្ទប់មុខនឹងកញ្ចឹងកលោកពូ។