56:នាងអុកសាហាវណាស់!

462 13 0
                                    

នាងអុកសាហាវណាស់!

ខណៈដែរអ្នកគ្រប់គ្នាចេញទៅធ្វើការបាត់ នាងក៏មិនមានអ្វីដែលត្រូវធ្វើដែរ បែរជាអង្គុយបេះស្រទាប់ផ្កាកុលាបដាក់ក្នុងចានថ្មសំប៉ែតមួយ ក៏មិនដឹងបេះវាដើម្បីអ្វីដូចគ្នា គឺចេះតែរកអ្វីមកធ្វើកុំឲ្យទំនេរពេក។
"ប្រា៎វវវ"
"អ្អាយ៎" ចានដែលដាក់ស្រទាប់ផ្កាកុលាបត្រូវបោកចោលមកលើឥដ្ឋការ៉ូដោយស្នាដៃជេជីន នាងកញ្ឆក់បោកប្រាវតែម្តងមិនដឹងថាកើតឆ្កួតអ្វីនោះទេ។
"អ្នកណា?" ហ្គាមីតសួរដោយភ័យនៅទ្រូងជាខ្លាំង នាងក៏បម្រុងក្រោកពីលើសាឡុងដូចគ្នា តែជេជីនរុញឲ្យនាងដួលទៅលើសាឡុងវិញភ្លាមៗ។
"ឯងប្រើមាយារដេកស្រាតចាប់គេបែបនេះមែនទេ?"
"អ្នកគ្រូទៀតហើយ? ដូចជារករឿងខ្ញុំច្រើនពេកហើយណា៎នេះមនុស្សខ្វាក់ក៏អ្នកគ្រូមិនលើកលែងដែរមែនទេ" ហ្គាមីតខាំមាត់សួរទាណងងឿងឆ្ងល់នៅក្នុងចិត្តខ្លាំងពិតមែន អ្នកគ្រូម្នាក់នេះតាមរករឿងនាងដូចមិនចង់ឲ្យនាងបានសុខសោះ ទាំងដែលនាងក៏នៅស្ងៀមៗរបៀបនាងទៅហើយ។
"បើឯងមិនផ្គើន យើងក៏មិនរវល់នឹងឯងដែរបើជ្រុលជាខ្វាក់អ៊ីចឹងហើយម្តេចក៏មិនទៅស្លាប់ឲ្យផុតៗទៅ"
"អូយ៎" ជេជីនទាញហ្គាមីតមកផ្តួលលើឥដ្ឋការ៉ូ ដោយអំបែងចានដែលបែកមុននេះក៏មុតលេចចូលសាច់របស់នាង ឈាមក៏ហូរចេញមកប្រឡាក់ឥដ្ឋក្រហមច្រាល។
"អ្នកគ្រូ"
"កុំហៅយើងថាគ្រូ យើងប្រាប់ច្រើនដងហើយថាយើងមិនមែនជាគ្រូឯងទេ" នាងយកជើងធាក់ទៅកាន់ហ្គាមីតមួយទំហឹង បណ្តាលឲ្យនាងផ្កាប់មុខនៅលើការ៉ូហើយក៏សង្កត់ចំអំបែងធ្វើឲ្យមុតថ្ពាល់នាងដូចគ្នា។
"អ្នកនាងមីត" អ្នកបម្រើនៅក្នុងផ្ទះទើបតែទំនេររួចដៃមុននេះ ពេលមកឃើញសភាពរបស់ហ្គាមីតហើយក៏ស្លន់ស្លរឈាមស្រែកហៅឈ្មោះនាងខ្លាំងៗ ព្រមទាំងរត់មកជួយលើកនាងឲ្យក្រោកឡើង។
"ហ៊ឹស!"
"នាងធ្វើអីអ្នកនាងមីត ស្រីបិសាចយកប្តីគេ" ជេជីនដែលបម្រុងដើរចេញក៏ត្រូវបែរមកវិញចាំក្របួចសក់អ្នកបម្រើមួយចាស់ដៃតែម្តង។
"នាងកញ្ជះឯងកុំមកចេះដឹងរឿងចៅហ្វាយនាយគិតតែរឿងខ្លួនឯងទៅ" និយាយចប់នាងដើរចេញដោយឫកពាសង្វេគចំពោះហ្គាមីតជាខ្លាំង គួរឲ្យអាណិតណាស់ហើយ។
"អ្នកនាងមិនអីទេឬ? ចាំមើលខ្ញុំនឹងប្តឹងលោកតានឹងអ្នកប្រុសធំមិនខានទេ" អ្នកបម្រើនិយាយទាំងក្តៅនៅក្នុងចិត្តនាង មិនដែលចួបប្រទះអ្នកណាចិត្តបិសាចដូចជាស្រីម្នាក់នេះឡើយ។
"កុំប្តឹងអី..."
"អ្នកនាង អ្នកនាង" និយាយមិនទាន់ចប់ស្រួលបួលផង ហ្គាមីតក៏សន្លប់បាត់ស្មាតីឈឹង អាចថាមកពីនាងខ្សោយក៏អាចទៅរួចដែរ ព្រោះនាងញ៉ាំគេងមិនបានគ្រប់គ្រាន់ប៉ុន្មានឡើយ។
•••
"អ្ហឹកៗ"
"មីត"
"ចៅស្រី" គ្រាន់តែឮសំឡេងនាងយំថ្ងួចថ្ងូរទាំងដែលនៅបិទភ្នែកជិតឈឹង គ្រប់គ្នាស្ទុះមកស្រមកមើលនាង។
ទឹកភ្នែករបស់នាងហូរជ្រាបចេញមកសើមថ្ពាល់ដែលមានបិទបង់ផងនោះ ក៏ដឹងច្បាស់ហើយថាបណ្តាលមកពីនរណាគេ។
"មីត" ស៊ូហ្គាអង្គុយអង្អែលក្បាលនាង ព្រមទាំងជូតទឹកភ្នែកឲ្យនាងថ្នមៗ មិនដឹងថាត្រូវធ្វើបែបណាបើម្ខាងជាប្រពន្ធម្ខាងជាសង្សារ ប៉ុន្តែនេះដូចធ្ងន់ថ្ងូរពេកហើយប្រសិនបើគេមិនរកយុត្តិធម៌ឲ្យនាងនោះ។
"អ្ហឹក!ខ្ញុំខ្លាច" នាងដឹងខ្លួនមកក៏ស្ទុះឱបអ្នកដែលនៅក្បែរ ដោយទឹកភ្នែកហូរមកឥតដាច់គ្នា ម្តេចធ្វើបាបនាងយ៉ាងនេះ ទាំងដែលនាងជាមនុស្សខ្វាក់មើលអ្វីក៏មិនឃើញទៅហើយចិត្តខ្មៅខ្លាំងណាស់។
"សុំទោស ខ្ញុំមិនល្អដែលបណ្តាលឲ្យនាងក្លាយជាបែបនេះ" ស៊ូហ្គាដឹងថាដើមហេតុប្រាកដមកពីរូបគេជាក់ជាមិនខានឡើយ ទើបនាងដល់ថ្នាក់នេះ។
"តានឹងមិនលើកលែងឲ្យស្រីម្នាក់នោះឡើយ"
"លោតាចង់ធ្វើអីជេជីន?" ស៊ូហ្គាកើតអ្វីទៀតហើយឬ? គេព្រលែងប្រពន្ធចេញពីរង្វង់ដៃពេលឮលោកតានិយាយពីឈ្មោះសង្សាររបស់ខ្លួន សង្ស័យតែកាន់ជើងនៅខាងសង្សារផងក៏មិនដឹងដែរ។
"ឯងមិនមើលសភាពប្រពន្ធឯងទេ?នាងខ្លាចដល់ថ្នាក់នេះ តើចង់ឲ្យយើងទុកសង្សារឯងឲ្យរស់នៅជាមួយទៀតមែនដែរទេ?"
"លោកតាចិត្តអាក្រក់ពេកហើយ គ្រាន់តែរឿងប៉ុណ្ណឹងក៏ចង់ដេញជេជីនមិនឲ្យនៅជាមួយ បើដេញនាងចេញខ្ញុំក៏ទៅដែរ" គេតវ៉ាជំនួសឬ? ចង់ចេញចាកចោលនាង? រឿងប៉ុណ្ណឹងឬ? គេមើលរំលងការឈឺចាប់របស់នាងពេកហើយ។
"អាចៅភ្នែកអន់"
"កុំទៅណាអី លោកតាមិនបាច់ដេញអ្នកគ្រូចេញទេ ព្រោះខ្ញុំមិនចង់បាត់បង់យ៉ុនហ្គីម្តងទៀតឡើយ" តាចៅសម្លឹងមុខគ្នាឥតដាក់ភ្នែក ស្របនឹងសម្តីរបស់ប្រពន្ធដូច្នេះ គេក៏ចូលមកឱបនាងវិញ ដោយនិយាយពាក្យអរគុណនឹងមិនឲ្យគេទៅណាឆ្ងាយពីនាង។
"អរគុណដែលនាងយល់ពីខ្ញុំ"
"ចាស៎" ហ្គាមីតតបទាំងអួលដើមកចំពោះគេ មិននឹកស្មានថានាងត្រូវដើរតួជាមនុស្សអន់អង្វរកមនុស្សមិនស្មោះត្រង់បែបនេះសោះ។

ស្អប់ជំពប់លើ(រដូវកាលទី១)حيث تعيش القصص. اكتشف الآن