សំឡេងដូចទៅនឹងឆ្មានោះក៏បន្លឺចេញមកភ្លាមៗ ដោយជីមីនជាអ្នកធ្វើ គេរុញទ្វារចូលមកក្នុងបន្ទប់ដែរ ព្រោះតែមិនចង់ឲ្យពីរនាក់នេះធ្វើអ្វីទៅបានសម្រេចឡើយ ហើយអ្វីដែលសំខាន់គឺគេហួងហែងប្អូនស្រីតែម្តង។
"ឆាប់មកនេះ" ទាំងហ្គាមីតនឹងស៊ូហ្គាត្រូវធ្វើមុខក្រញ៉ូវរៀងៗខ្លួន បងប្រុសអូសដៃប្អូនចេញពីក្នុងបន្ទប់នាង ទៅដេកនៅក្នុងបន្ទប់គេវិញ មិនបានដាច់ខាតមិនអាចឲ្យប្អូនដេកជាមួយមនុស្សប្រុសតែពីរនាក់ឡើយ។
"នែ៎!នេះលេងដល់ថ្នាក់ហ្នឹងផង? ផាក ជីមីន" ស៊ូហ្គាស្រែកពីក្រោយខ្នងទៅ ព្រោះក្តៅក្នុងចិត្តពិតមែន មកយកប្រពន្ធគេទៅបានយ៉ាងម៉េចនៀក៎ ។
•••
"ឡើងទៅដេកម្ខាងនោះទៅ ហាមរត់ចេញពីក្នុងបន្ទប់ទៅដេកជាមួយប្តីឯងវិញឲ្យសោះ បងហាមដាច់ខាត" គេដាក់បញ្ជាឲ្យប្អូនច្បាស់ៗតែម្តង ដោយមុខនាងក៏មិនស្រស់បន្តិចទេ ក្រឡាបាននៅជាមួយប្តី ប៉ុន្តែក៏មានបងប្រុសមកតាមរំខានបែបនៀកអ្នកណាមិនមួម៉ៅនោះហ្អ៎។
"ត្រប៉ែណាស់"
"ប្រាប់ថាឲ្យទៅដេក ចង់ត្រូវរំពត់មែនទេ?" នេះនៅមកគំរាមវាយទៀត ហ្គាមីតខាំបបូរមាត់មួម៉ៅឡើងទៅដេកលើពូកដោយបែរខ្នងដាក់បងប្រុសពូកែហួងហែងទាំងដែលនាងនឹងស៊ូហ្គាក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ ក៏គេហាមប្រាមទៀត។
បន្ទាប់ពីដេញប្អូនឲ្យឡើងដេកលើគ្រែរួច គេក៏ចូលទៅងូតទឹកឈូៗ ពេលស្រស់ថ្លា ដោយការងូតទឹកជម្រះខ្លួនរួចរាល់ក៏ឡើងមកដេកលើគ្រែជាមួយប្អូន ដោយគេដេកនៅម្ខាង នាងដេកនៅម្ខាង។
យប់យន់ក្រែលដែរហើយ បែរជាមានអ្នកខ្លះលួចបើកទ្វារថ្នមៗលួចចូលមកក្នុងបន្ទប់បងថ្លៃ ហើយក៏មិនមានអ្នកណាក្រៅពីស៊ូហ្គាឡើយ គេដើរស្បេតៗវាងមករកកន្លែងហ្គាមីតដេក ដោយពន្លឺព្រះចន្ទជះមកតាមបង្អួចច្បាស់ៗបែបនេះទើបគេចូលមកដោយមិនត្រូវការបើកភ្លើងអ្វីទេ ហើយម្យ៉ាងទៀតក៏ខ្លាចជីមីនភ្ញាក់ដូចគ្នា។
ស៊ូហ្គាលើកត្រកងរាងកាយភរិយាក្មេងថ្នមៗ សូម្បីតែម្ចាស់សាមីខ្លួនក៏ដេកមិនដឹងខ្យល់អ្វីដែរ កុំថាឡើយបងប្រុសនាង នេះដល់ថ្នាក់គេចូលមកលួចយកប្អូនស្រីទៅហើយ នៅដេកស្រមុកខុរៗបានទៀត។
"ក្រឹក!"
"ហឹម" ស៊ូហ្គាបីហ្គាមីតមកដល់មាត់ទ្វារបន្ទប់ហើយនោះ តែក៏ឮសំឡេងគ្រហឹមរបស់ជីមីន ព្រោះមុននេះគេបានទាញទ្វារបើកឲ្យវារៀងធំបន្តិចដើម្បីបីនាងចេញ ។
"គឺ" គេងាកមកមើលជីមីនវិញទាំងស្លុតចិត្ត ខ្លាចតែបងថ្លៃដាល់បែកមុខទេតើ តែក៏ធូរទ្រូងមកវិញព្រោះជីមីនមិនបានភ្ញាក់ឡើយ ខំតែគិតរកលេសមកដោះសារ។
ឃើញឱកាសល្អដូច្នេះគេក៏ប្រញាប់បីហ្គាមីតចេញពីក្នុងបន្ទប់យ៉ាងលឿន នៅយូរមិនបានទេ។