ភាគ៨: ញ៉ាមកាលពីម្សិលមិញដែលខ្ញុំឲ្យស្ទាបមែនទេ?
"ចេញទៅ" បន្ទាប់ពីតាំងស្មារតីមកវិញបានហើយនោះ ទើបនាងលើកដៃរុញច្រានគេចេញ មនុស្សចាស់ស្អីទេចរិតមិនល្អសោះបបួលក្មេងនិយាយរឿងអសុរោះអ៊ីចឹងទៅកើតដែរ។
"ចួបគ្នាឆាប់ៗក្នុងនាមជាប្តីប្រពន្ធគ្នាណា៎ កណ្តុរប្រមេះ"
"មនុស្សឆ្កួត" នេះមុននឹងទៅឆ្លៀតឌឺដងចម្អកស្តីឲ្យនាងទៀត ទម្រាំតែឲ្យគេបានចេញផុត នាងសឹងតែគាំងសន្លប់ឈរទៅហើយ ប្រុសប្រភេទគេនេះតើនៅសល់ប៉ុន្មាននាក់ទៀតលើលោកនេះ។
•••
ស៊ូហ្គាបើកឡានចេញពីផ្ទះនាងវិញដោយញញឹមម្នាក់ឯងប្រៀបដូចមនុស្សរោគចិត្តអ៊ីចឹង ពេលសម្លឹងក្នុងកញ្ចក់ឃើញសភាពខ្លួនឯងបែបនេះ ទើបគេសម្រួលឥរិយាបថមកវិញជាធម្មតា។
•••
វិទ្យាល័យAZE !
ខណៈពេលគ្រូកំពុងតែពន្យល់មេរៀនសិស្សខ្លះក៏យកចិត្តទុកដាក់ស្តាប់ សិស្សខ្លះទៀតក៏មិនខ្វល់ ខ្លះទៀតក៏លាបក្រែមគូសចិញ្ចើមបែបខ្ញង់ៗយកម៉ាស្អាតៗ។
គ្រឹងៗ!!! ស្នូរកណ្តឹងបន្លឺភ្លាម សិស្សគ្រប់គ្នាក៏សប្បាយអរជាងពេលម៉ោងរៀនទៅទៀត។
"ថ្ងៃនេះប៉ុណ្ណឹងសិនចុះ ប្អូនៗអាចសម្រាកបានហើយ" លោកគ្រូបិសៀវភៅដែលកំពុងពន្យល់មេរៀនអម្បាញ់មិញនេះគ្រឹប ដោយញញឹមដាក់សិស្សគ្រប់គ្នា ពួកក្រោកឈរគោរពលោកគ្រូរួច ប្រញ៉ាយគ្នារត់ចេញពីថ្នាក់ ដោយលេងអ្វីប្លែកៗ ក្រុមតន្ត្រីផ្សេងទៅ ក្រុមស្រីស្អាតក៏ផ្សឹងទៅ ក្រុមបងធំបងតូចក៏មួយបែបទៀតទៅ។ ចម្លែកតែក្រុម ហ្គាមីតទេម៉ោងចេញលេងក៏នាំគ្នាលេងអ្វីដែលមនុស្សស្រីមិនគួរលេងទាល់តែសោះ។
"នែ៎!ពួកឯងស្រួលបួលវ៉ើយ!" គ្នាគេមួយក្រុមនេះបែរជាលេងលោតប៉ាហ៊ីទៅផ្ទាត់ថ្ងាសគ្នាយ៉ាងទំនង អ្នកណាប៉ាហ៊ីបានអ្នកនោះមានសិទ្ធិទៅផ្ទាត់ថ្ងាសអ្នកដែលលោតប៉ាហ៊ីឬរឡាតមិនកើត។
ស្រីមានស្លៀកខោជើងវែងពីក្នុងមួយជាន់ទៀតបន្ទាប់ពីសំពត់ ទើបហានលេងដល់ថ្នាក់នេះ។
ហ្គាមីតកំពុងតែសម្លឹងមើលគោលដៅដែលត្រូវផ្ទាត់ថ្ងាសហើយ នាងប៉ាហ៊ីមួយវឹប រួចក៏ស្ទុះទៅផ្ទាត់ថ្ងាសមិត្តភក្តិមួយទំហឹងដៃធ្វើឲ្យមិត្តថ្ងូរឈឺខ្លាំងៗដូចគ្នា ប៉ុន្តែមិនបានខឹងអ្វីឡើយ។ បែរជានាំគ្នាសើចទៅវិញនោះទេ ។
"ព្រះ!" ខណៈពេលនាងលេងជាមួយមិត្តភក្តិ ស៊ូហ្គាដែលកំពុងតែឱបដៃឈរមើល គេត្រូវចំហតមាត់ហួសចិត្តមិនស្ទើរឡើយ អនាគតប្រពន្ធគេទេតើដែលកំពុងតែលេងប៉ាហ៊ីនៅត្រង់នោះ។ ពិតជាទ្រាំលែងបានពិតមែន គេដើរចូលទៅក្នុងថ្នាក់ដោយក្រោមការសម្លឹងមើលពីសំណាក់សិស្សានុសិស្សដែលរៀននៅក្នុងថ្នាក់នេះឥតព្រិចភ្នែកឡើយ ហ្គាមីតបម្រុងនឹងប៉ាហ៊ីទៀតហើយនោះក៏ត្រូវគេចូលមកចាប់ទាញដើមដៃឲ្យបែតសម្លឹងមកមើលគេវិញភ្លាមៗ។
"យ៉ុនហ្គី? មកសាលាខ្ញុំធ្វើអី? លោកមកធ្វើអី?" ហ្គាមីតសួរទាំងញ័របបូរមាត់ មិត្តភក្តិដែលលេងជាមួយនាងក៏ឈរតម្រៀបជួរគ្នាសម្លឹងមើលពួកគេភ្លឹះៗ។
"បើខ្ញុំមិនមកច្បាស់ជាមិនដឹងឡើយថានៅសាលានាងលេងលោតរឡាតលោតប៉ាហ៊ីអ៊ីចឹងសោះ នេះជាស្វាមែនទេ?" នាយកំលោះសម្លឹងមើលសភាពឈុតសិស្សសាលារបស់នាងនឹងក្រុមមិត្តភក្តិនាងអម្បាញ់មិញនេះ ទាំងធ្មេចភ្នែកហួសចិត្តជាខ្លាំងពឺត។
"ស្វាយ៉ាងម៉េច? អូយ៎!ខ្មាសលោកណាស់ លោកឃើញអស់ហើយមែនទេ?"នាងរលាស់ដៃចេញពីគេ លើកមកខ្ទប់មុខ ទាំងរអៀសខ្លួននឹងភាពអាម៉ាស់ដែលស្ថិតក្នុងសភាពដែលមិនឲ្យគេបានឃើញនោះទេ ធ្វើយ៉ាងម៉េចទៀត គេដឹងអស់ហើយថានាងនៅសាលាជាមនុស្សបែបណា។
"ឃើញខ្ទេចក្រហមឆេះតែម្តង"ស៊ូហ្គាឱនមកខ្សឹបក្បែរត្រចៀកនាង បណ្តាលឲ្យនាងអៀនកាន់តែខ្លាំង ដោយទ្រាំពុំបានតទៀតនោះទេ នាងក៏រត់ចេញពីក្នហងថ្នាក់យ៉ាងលឿនស្លេវ ប្រុសកំលោះក៏បោះជំហានដ៏វែងៗរបស់គេចេញទៅតាមនាង ទាំងកំពុងតែអស់សំណើចនៅក្នុងចិត្តជាខ្លាំង។
"អ្អាយ៎!"
"ឈប់" នាងស្រែកវ៉ាស់ពេលគេតាមទាន់ នាងឈប់បែរមកសម្លឹងគេភ្លឹះៗ គេស្រាប់តែដោះអាវក្រៅមកចងនៅលើចង្កេះរបស់នាង។
" មិនសមជាសិស្សទាល់តែសោះ មើលសភាពដូចស្អីក៏មិនដឹងដែរ" គេរអ៊ូរទាំទៀតហើយ បន្ទាប់ពីចងអាវរបស់គេនៅជាប់នឹងចង្កេះនាងរួច មិនដឹងជាស្អី បើរអ៊ូបែបហ្នឹងតើប្រឹងយកអាវមកចងឲ្យធ្វើអ្វី។
"សមជាប្រពន្ធលោកច្រើនជាង ពិតទេ?" ហ្គាមីតច្រត់ចង្កេះសួរ ស្មានតែនាងចង់ឲ្យគេមកឃើញសភាពរបស់នាងក្នុងពេលនេះមែនទេ? ចំជាផ្តេសផ្តាសមែន។
" លេងស្អីឡប់ៗ នាងខ្វះអ្វីលេងឬ? ខ្ញុំសួរដូចឆោត" ទាំងមាន ទាំងឡូយឆាយតើហេតុអ្វីក៏ត្រូវមកមានអនាគតភរិយាក្មេងម្សិលម្ង៉ៃដូចជានាងបែបហ្នឹងទៅកើត។
" លេងពងលោកទើបមិនឡប់ឬ?"
"ហ្គាមីត" គេស្ទុះមកខ្ទប់មាត់នាងយ៉ាងលឿន អូសឲ្យដើរតាមទាំងក្តៅឆេវដូចភ្នំភ្លើងជិតផ្ទុះរងើកភ្លើងមកលើភពផែនដី។
" អឹមៗ!" នាងរឹងមានៈទះដើមដៃគេផាច់ រហូតទាល់តែដល់ក្នុងបន្ទប់ទឹកទើបគេព្រមលែងដៃចេញពីមាត់របស់នាងវិញ ដោយឈរសម្លក់នាងសឹងតែចាប់នាងបោចសក់ទៅក្រោយ។
"ស្រីស្អីនិយាយអសុរោះម៉្លេះ? នាងចង់លេងពងខ្ញុំខ្លាំងដល់ម្លឹង? ញ៉ាមកាលពីម្សិលមិញដែលខ្ញុំឲ្យស្ទាបមែនទេ? អ្អេ៎ៗ! ចូលចិត្តហើយឬ?" ហ្គាមីតមុខក្រហមច្រាលពេលគេបង្អាប់ដល់រឿងពីម្សិលមិញ នាងធ្វើអ្វីក៏លែងត្រូវ គិតចង់និយាយអ្វីក៏លែងចេញដូចគ្នា បេះដូងលោតញាប់សឹងតែចង់គាំង។