ភាគ១១: សំឡេងអ្វី អ្អេស៎អ្អាស៎ហ្នឹង?
សំឡេងឆ្លើយតបមកបិញគួរឲ្យចង់ទះបីដៃរាប់មួយខ្លាំងណាស់ មនុស្សប្រុសស្អីនិយាយឈ្លើយដាក់គូដណ្តឹងដូចជានាងម៉្លេះ។
"មិន" នាងបដិសេធញាប់មាត់ រត់ចេញពីដោយលែងខ្វល់ពីអ្វីទាំងអស់សំខាន់នៅក្នុងពេលនេះគឺនាងកំពុងតែអៀននឹងគេពិតមែន បបួលខាំពងស្អីក៏មិនដឹងដែរព្រឺសម្បរុសម្បើមណាាស់លោកអើយ។
"នែ៎!ទៅណា?" នាយកំលោះកាលបើបានចម្អន់ឲ្យនាងអៀនខ្វាច់ហើយក៏ចាប់ផ្តើមអស់សំណើចដូចគ្នា គេឱនរើសអាវយកមកពាក់វិញរួចរាល់ ទើបដើរទៅតាមហ្គាមីត។ ថ្វីបើរត់មកមុនគេមែន ប៉ុន្តែនាងក៏នៅរៀងយូរយឺតជាងដំណើរជំហានវែងៗរបស់គូដណ្តឹង។
"អ្អា៎" ហ្គាមីតឈប់ង៉ក់ដូចឡានជាន់ហ្វ្រាំងមួយទំហឹង ខណៈពេលមកឈប់នៅមុខបន្ទប់ជាន់ដែលនាងបានស្នាក់នៅដែរនោះ ក៏ស្រាប់តែឮនូវសំឡេងចម្លែកអ្វីក៏មិនច្បាស់ដូចគ្នា ទើបខំផ្ទៀងត្រចៀកតាមស្តាប់សំឡេងនោះ ដោយផ្អឹបត្រចៀកនឹងទ្វារប្រឹងស្តាប់ទាំងចំហរមាត់។
"អ្ហាស៎!អឹម" សំឡេងឮកាន់តែខ្លាំងៗទៅ ញាប់ស្អេកតែម្តងហើយ។
~~~
"សំឡេងស្អីហ្នឹង? អ្អេ៎អ្ហាស៎ៗហ្នឹង" នាងជ្រួញចិញ្ចើមឆ្ងល់នឹងសំឡេងទាំងប៉ុន្មាននេះសឹងតែចង់ទម្លុះទ្វារចូលទៅមើលឲ្យដឹងសខ្មៅពិតមែនណា៎។
"រឿងគេទេកុំចេះដឹង"ខណៈពេលនោះស៊ូហ្គាក៏បានមកដល់ដោយចាប់អូសនាងចេញពីមុខបន្ទប់ដែលឮសំឡេងប្លែកៗនោះមកឈរឲ្យឃ្លាតឆ្ងាយបន្តិច។
"ខ្ញុំក៏ចេះធ្វើសំឡេងបែបហ្នឹងដែរ... ahhhអ្ហាស៎" ហ្គាមីតធ្វើសំឡេងត្រាប់តាម គាប់ជួនក៏មានអ្នកដើរឆ្លងកាត់មកល្មម គេសម្លឹងមើលមកនាងនឹងស៊ូហ្គាទាំងបានដាក់ការសង្ស័យមិនស្ទើរឡើយ។
"នាង!!!ក្មេងឆ្កួត ឡប់សតិ គ្មានដឹងខ្យល់អីមែន" ស៊ូហ្គាដែលដឹងរឿងក៏ដឹងច្បាស់ថាសំឡេងនោះជាអ្វី គេក៏មួម៉ៅនឹងក្មេងចម្កួតម្នាក់នេះមិនណយដែរ អត់មិនអត់ក៏មកធ្វើត្រាប់សំឡេងតាមឲ្យអ្នកផ្សេងមើលមកយល់ច្រឡំអ៊ីចឹងកើតទៀត។
"យ៉ាងម៉េច?គ្រាន់តែធ្វើតាម អ្អាស៎...អ្ហឹម" ខណៈពេលនេះនាងគាំងស្តូក ដោយត្រូវគេចាប់ក្រសោបកញ្ចឹងកទាញយកទៅថើប បបូរមាត់នាងត្រូវបិទជិតដោយបបូរមាត់ក្រាស់ ព្រោះតែមិនចង់ឲ្យនាងធ្វើត្រាប់សំឡេងដែលបានឮមុននេះឡើយ គេមិនចូលចិត្ត រឹតតែជ្រេញនឹងវាទៀត បើមិនទាន់បានធ្វើអីផងមកថ្ងូរដូច្នេះនោះ។