67:ទីបំផុតប៉ាកូនបានចួបសន្ទនាគ្នាហើយ!

509 19 0
                                    

ទីបំផុតប៉ាកូនបានចួបសន្ទនាគ្នាហើយ!
•••
ជីមីនបីក្មួយចូលក្នុងមហាវិទ្យាល័យ ដែលហ្គាមីតបានរៀននៅទីនេះ ក្មួយរបស់គេយំៗបាត់ ប៉ុន្តែពេលចូលមកដល់កន្លែងសាកសួរនាំព័ត៌មានក៏បាត់យំហើយសម្លឹងភ្លើងភ្លឹះៗ ដោយបៀមម្រាមដៃខ្លួនឯង ប៉ុន្តែភ្នែកគឺនៅដក់ទឹកភ្នែកមិនបាត់ឡើយ។
នារីជនជាតិកូរ៉េដែលអង្គុយនៅកន្លែងសាកសួរនេះក៏ញញឹមបែរសម្លឹងមកគេ ដោយលួចគិតឆ្ងល់នៅក្នុងចិត្តតិចតួចដែរថាគេបីកូនមករកអ្វី។ ឬក៏ចង់យកកូនមកផ្ញើហើយរត់ចោលកូន។
"អត់ទោសលោកតើលោកមករកអ្នកណាដែរ?"នាងសួរដោយស្នាមញញឹមរាក់ទាក់ហៅភ្ញៀវតែម្តង។
"មករកម្តាយក្មេងដែលនៅក្នុងដៃខ្ញុំនេះ កូនឃ្លានមឹមប៉ុន្តែខ្ញុំស្អីឲ្យកូនមឹមទេ ទើបមករកម្តាយកូននេះ" គេនិយាយរៀងឮគ្រាន់បើដែរទើបអ្នកដែលនៅក្បែរនេះចេះតែសម្លឹងមក ប៉ុន្តែពួកគេស្តាប់មិនយល់ឡើយព្រោះសុទ្ធសឹងតែជាជនជាតិបារាំង។
"នៅក្នុងសាលានេះមែនទេ?" នាងក៏សួរបញ្ជាក់ដោយមិនសូវជាជឿប៉ុន្មានឡើយ គិតថាគេកុហកបោកប្រាស់មកកូរឲ្យនាងឈឺក្បាលវិលមុខ។
"ត្រូវហើយ! ម្តាយរបស់កូននេះគឺរៀននៅសាលាហ្នឹង ឆាប់ទៅហៅមក ឬក៏នាងចង់ឲ្យក្មួយខ្ញុំមឹមៗរបស់នាង?"ជីមីនសង្កត់ពាក្យសម្តីឮៗព្រមទាំងសម្លឹងមើលដើមទ្រូងរបស់នាងដោយមិនក្រែងចិត្តឡើយ ទើបនាងលើកដៃមកខ្ទប់ដើមទ្រូងនឹងចង្អុលមកកាន់គេវិញទាំងហួសចិត្ត។
"លោឯងឈ្លើយណាស់!សម្លឹងដើមទ្រូងខ្ញុំគិតថាខ្ញុំមានទឹកដោះឲ្យក្មួយលោកបៅមែនទេ?"
"មិនប្រាប់ក៏ដឹងដែរ បើតូចញេបចឹងអីនោះ" គេក៏ស្រាប់តែលើកដៃចង្អុលរបស់នាងវិញ រួចក៏ធ្វើដៃដូចជាតូចញេបៗខ្លាំងណាស់សម្រាប់គេតែម្តង។
"ហ្អាយ៎!អារោគចិត្ត"គាប់ជួនពេលនោះផងដែរ ក៏ដល់ម៉ោងដែលហ្គាមីតចេញមកល្មម នាងឃើញត្រង់កន្លែងបង់លុយរញ៉េរញ៉ៃមានសំឡេងចេចចាចពេកទើបចូលទៅមើល ហើយក៏ស្លុតចិត្តជាខ្លាំងដែលបងប្រុសរបស់នាងនឹងកូននៅទីនេះ។
"បងប្រុស"
"មីត!មកល្អហើយប្រាប់នាងឆ្កួតនេះផង ថាបងមករកឯងព្រោះកូនឯងយំមិនបានមកចង់មើលមឹមៗតូចញេបរបស់នាងឡើយ"
"អ្អាយ៎ៗ!អារោគចិត្ត"
"ពុទ្ធោ!" ហ្គាមីតសឹងតែគាំងបេះដូងរាល់សម្តីរបស់បងប្រុសនាង ទើបនាងត្រូវទៅយកកូនចេញពីគេហើយក៏ឱនក្បាលនិយាយសុំទោសចំពោះបុគ្គលិកដែលធ្វើការនៅទីនេះ ព្រមទាំងអូសដៃបងនាងចេញបើនៅយូរផ្ទុះសង្រ្គាមជាក់ស្តែងណាស់។

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now