ធ្វើស៊ីផ្លូវក្នុងគេណាស់!
•••
ព្រឹកនេះពិតជាប្លែកមែនអាហារនៅលើតុពេញហូរហៀរតែម្តង ហើយចុងភៅនោះគឺជា បុរសដែលទើបតែចូលមកស្នាក់ទីនេះនោះអី។
"Wow!!!របស់ញ៉ាំច្រើនខ្លាំងណាស់ យ៉ុនហ្គាងចូលចិត្តឲ្យមេដៃលោកពូមួយ" នាងតូចលើកមេដៃឲ្យឪពុកដោយសប្បាយចិត្តនឹងអាហារច្រើនហូរហៀរពេញតុដូច្នេះក្តីសុខរបស់នាងខ្លាំងណាស់។
"ឆាប់ញ៉ាំទៅបើចូលចិត្ត ពូក៏បានដាក់ក្នុងប្រអប់ទុកឲ្យក្មួយយកទៅញ៉ាំនៅសាលាដែរណា៎" ស៊ូហ្គារៀបចំសម្រាប់ប្រពន្ធកូនរួចជាស្រេចតែម្តង ពិតជាប្តីនឹងប៉ាដ៏ល្អមែន។
ហ្គាមីតមិនមានប្រតិកម្មមិនរំជើបរំជួលអត់ខ្ចីខ្វល់ជាមួយឡើយ នាងញ៉ាំច្បិចៗដូចជាកូនឆ្មាអ៊ីចឹង។
"មិនឆ្ងាញ់មែនទេទើបញ៉ាំតិចៗដូច្នេះ?"
"ដឹងចម្លើយស្រាប់ហើយមិនបាច់ខ្ញុំឆ្លើយទេ" នាងតបបំបាក់ទឹកចិត្តគេខ្លាំងណាស់ ខំក្រោកពីព្រលប់ទាំងមេឃនៅមិនទាន់ភ្លឺច្បាស់នៅឡើយព្រោះចង់ផ្គាប់ចិត្តប្រពន្ធ តែផ្ទុយស្រឡះនាងមិនសរសើរថែមទាំងបន្ទោសបង្អាប់ទៀត។
"ហ្គាមីតញ៉ាំតែបែបហ្នឹង ក៏ដឹងថានាងលេងស្ទាយសម្លៀកបំពាក់ខ្លាចស្លៀកមិនចូលទើបតមអាហារ" លោកតានិយាយជំនួសចៅស្រីដោយចង់រក្សាទឹកចិត្តរបស់គេ ក៏ដឹងថាចៅនៅខឹងទើបមិនសូវជានិយាយស្តីល្អៗដាក់ គាត់ក៏ជួយត្រួសត្រាយបន្តិចបន្តួចទៅ។
លុះពេលញ៉ាំអាហារពេលព្រឹករួច នាងក៏ជូនកូនទៅសាលា ហើយក៏ត្រូវកន្លែងធ្វើការងាររបស់នាងដូចគ្នា។
ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ច្បាស់ជាត្រូវលេងម៉ូតសម្លៀកបំពាក់ឲ្យប្លែកភ្នែកខ្លះហើយ សម្លៀកបំពាក់នាងចេញមកមួយម៉ូតៗគឺខុសដាច់ពីគេតែម្តង ហើយដាក់បង្ហាញនៅក្នុងបណ្តាញសង្គមតែមួយភ្លែតទេគឺដាច់ភឹងតែម្តងមិនដល់5នាទីទេនេះគឺវ៉ៃយ៉ាងយូរបំផុតហើយ។
ប៉ុន្តែនៅថ្ងៃនេះផងដែរ ស្ថិតនៅក្នុងបន្ទប់ប្រជុំដោយមានទាំងជនជាតិបារាំងនឹងកូរ៉េ និយាយពីរឿងចេញម៉ូតសម្លៀកបំពាក់ថ្មី រូបគំនូរគូរសម្រាប់ការចេញម៉ូតថ្មីរបស់ក្រុមនាងត្រូវគេលួចចម្លងយកទៅធ្វើជារបស់គេ ហើយក៏ចេញលក់លើទីផ្សារបានមុនទៀតទើបត្រូវមកឈឺក្បាលប្រជុំគ្នារកអ្វីដែលថ្មី។
"បើចាប់បានថាអ្នកណាដែលហ៊ានលួចយកគ្រោងការរបស់ពួកយើងទៅលក់ឲ្យក្រុមខាងនោះច្បាស់ជាត្រូវធ្ងន់មិនខានទេ"
"យើងនឹងពន្លះស្បែក"
"ខ្ញុំវិញនឹងកាច់បំបាក់ម្រាមដៃតែម្តង" ពួកគេខឹងក៏ដាក់ម្នាក់ម៉ាមាត់ៗតាមចិត្តនៅពេលនេះសឹងតែចង់ទៅរករឿងដល់គូប្រកូតប្រជែងនឹងទេ ខំចំណាយពេលមិនបានដេកពួនទម្រាំតែធ្វើចេញឥឡូវត្រូវគេលួចយកទៅធ្វើជារបស់ខ្លួនថែមទាំងបញ្ចេញលក់បានមុន ប្រសិនបើក្រុមនាងចាប់ផ្តើមចេញម៉ូតសម្លៀកបំពាក់អ៊ីចឹងដែរច្បាស់ជាត្រូវចោទថាលួចចម្លងមិនខាន។
ចប់អង្គប្រជុំពិភាក្សាគ្នារួចរាល់ហើយនោះ ក៏ត្រូវចែកផ្លូវគ្នាទៅធ្វើការដូចធម្មតាវិញហើយ ដោយសារម៉ូតត្រូវគេលួចចម្លងទើបម្នាក់ៗខ្នះខ្នែងញាប់ដៃញាប់ជើងបញ្ចេញម៉ូតថ្មីឲ្យបានកាន់តែលឿនកាន់តែល្អ នឹងបានដាក់ស្នើរឲ្យបង្ហាញម៉ូតទាំងដើរបង្ហាញដោយតារានៅលើឆាកអន្តរជាតិ។
•••
នាងប្រឹងធ្វើការពេករហូតដល់ភ្លេចទៅទទួលកូនចេញពីសាលា យ៉ុនហ្គាងឈរចាំម្តាយទាំងលួចអន់ចិត្តដែលឃើញម្តាយគេគ្រប់គ្នាមកទទួលកូនហើយ ប៉ុន្តែមិនទាន់ឃើញម៉ាក់នាងមកទៀត។
"យ៉ុនហ្គាង ថ្ងៃនេះម៉ាក់មកទទួលឬក៏លោកពូហ្អា៎កូន?"
"មិនដឹងទេអ្នកគ្រូ" នាងឆ្លើយតបជាមួយអ្នកគ្រូវិញដោយចង់ពេបមាត់យំ ប៉ុន្តែក៏បាត់ទៅវិញពេលឃើញស៊ូហ្គាដើរសំដៅមករកនាង។
"លោកពូ" ស៊ូហ្គាបន្ទន់ជង្គង់ចុះ ដោយកូនស្រីក៏ឈរញញឹមសម្លឹងមុខគេភ្លឹះៗ។
"ចាំយូរទេ?"
"មិនយូរទេ! Bye bye អ្នកគ្រូលោកពូយ៉ុនហ្គាងមកទទួលហើយ" ស៊ូហ្គាឱនក្បាលបន្តិចដាក់អ្នកគ្រូរបស់កូនស្រី ដោយអ្នកគ្រូក៏ញញឹមតបវិញ។
"ពូឱបក្មួយបានឬអត់?"
"ប្រាកដជាបាន" នាងស្ទុះមកឱបកគេយ៉ាងលឿន ដោយលោកប៉ាក៏ប្រញាប់ស្រវាកូនមកឱបដូចគ្នា គេរង់ចាំឱកាសនេះយូរហើយ ដោយឱបកូនហើយក៏ថើបសក់កូន អារម្មណ៍មួយនេះវាពិតជាមានក្តីសុខខ្លាំងណាស់សម្រាប់គេ។
"តោះយើងទៅផ្ទះ" គេលើកកូនពដើរសំដៅទៅរកឡាន ព្រោះតែត្រូវមកទទួលកូនទើបមិនជិះម៉ូតូមកដូច្នេះខ្លាចមានគ្រោះថ្នាក់ចំពោះកូន។
"លោកពូទៅរកម៉ាក់សិនបានទេ?យ៉ុនហ្គាងខ្លាចថាម៉ាក់នឹងមករក"
"អ្ហឹម!ក៏បានទៅទទួលម៉ាក់ចេញពីធ្វើការក៏ល្អ"
•••
ពីរនាក់ប៉ាកូននិយាយត្រូវរ៉ូវគ្នាហើយ ក៏ទៅដល់កន្លែងធ្វើការរបស់នាងតែម្តង ដោយយ៉ុនហ្គាងធ្វើភ្នែកភ្លឹះៗសម្លឹងទៅកាន់មាត់ទ្វារក្រុមហ៊ុនដែលម៉ាក់នាងធ្វើការ។
"ធំឡើងយ៉ុនហ្គាងក៏ចង់ធ្វើការនៅកន្លែងធំៗដូចជាម៉ាក់ដែរ"
"ប្រឹងរៀនទៅចឹងចាំពូជួយគាំទ្រត្រួសត្រាយផ្លូវឲ្យក្មួយ"
"អត់ទេ!យ៉ុនហ្គាងមិនត្រូវការទេ យ៉ុនហ្គាងចង់ធ្វើដោយសមត្ថភាពខ្លួនឯងដូចជាអ្នកម៉ាក់" ស៊ូហ្គាបែរជាញញឹមនឹងសម្តីកូនស្រីចិត្តមុះមុតដូចជាគេខ្លាំងណាស់ អត្តចរិតក៏ដូចមុខមាត់រឹតតែដូចទៀត។
និយាយគ្នាយូរក្រែលដែរហើយ ទើបតែឃើញហ្គាមីតរត់ចេញមកពីក្នុងក្រុមហ៊ុនទាំងប្រញាប់ញាល់ ឃើញដូច្នេះស៊ូហ្គាក៏ចុះពីឡានយ៉ាងលឿនទៅរកនាង។
"មីត" គេចាប់កដៃរបស់នាងឲ្យបែរមករកគេ ដោយឃើញទឹកមុខរបស់នាងភិតភ័យដូច្នេះផងគេក៏ទាយដឹងបាត់ទៅហើយ។
"កូននៅជាមួយបងកុំភ័យអី" ហ្គាមីតសម្លឹងទៅកាន់ក្នុងឡាន ដោយបានឃើញកូនហើយទើបធូរទ្រូងអស់កង្វល់។
"ម៉ាក់សុំទោសដែលភ្លេចទៅទទួលកូន" នាងចូលទៅក្នុងឡានរបស់គេព្រមទាំងលើកកូនមកឱបដោយកូនក៏ងក់ក្បាលលើកដៃឱបម្តាយវិញ នាងដឹងថាម្តាយរវល់។
•••
"អ្ហឹម!អរគុណដែលបានទៅទទួលយ៉ុនហ្គាង" មកដល់ផ្ទះ នាងងូតទឹកឲ្យកូនរួចរាល់ក៏ឆ្លៀតដើរមកបន្ទប់របស់គេ ដោយកាន់កែវទឹកដោះគោយកមកឲ្យគេជាថ្នូរនឹងការអរគុណ។
"កូនរបស់បងដូចគ្នា!អូនមិនបាច់អរគុណទេ" នាងអឹមអៀនក្នុងការសម្លឹងភ្នែកគ្នា ទើបចេះតែឱនមុខចុះខាំបបូរមាត់ខ្លួនឯង ក្រោយពេលគេផឹកទឹកដោះគោដែលនាងយកមកឲ្យរួចនោះក៏ហុចកែវឲ្យនាងវិញព្រមទាំងនិយាយសម្តីលេបខាយគួរឲ្យចង់ចាប់ទះមាត់។
"ទឹកដោះគោនេះវារៀងសាប មិនជាតិដូចទឹកដោះរបស់អូនឡើយ" ហ្គាមីតងើបមុខសម្លឹងគេវិញ ដោយលើកដៃចង្អុលមុខគេ ចង់ល្អជានឹងគ្នាមួយពេលក៏មិនបានតាប៉ិនេះ។
"លោកឯងឈ្លើយណាស់"
"ឈ្លើយយ៉ាងម៉េច?បងនិយាយការពិតទឹកដោះអូនជាតិជាង ចង់តែ...ហ៊ឹម" គេអង្អែលចង្កាធ្វើខ្លួនដូចជាពួកព្រាននារីខ្លាំងណាស់ ទើបនាងចូលមកក្បែរលើកដៃបង្អូសពីលើចុះមកដល់ក្រោម ហើយក៏ក្តោបចំរបស់សំខាន់គេចន្លោះភ្លៅនោះទុកម្តុំ។
"ក្តៅៗតាមស្ទាបលោកដូចជាចង់ខ្លាំងហើយ" គេធ្មេចភ្នែកស្រៀវនឹងដៃរបស់នាង ដោយចង់ឲ្យនាងធ្វើអ្វីផ្សេងក្រៅពីនេះតើអាចដែរទេ។
"បងអាចធ្វើវាបានទេ?បងពិបាកទ្រាំខ្លាំងណាស់" ហ្គាមីតដូចជាបានដៃធ្វើបាបគេទៀតហើយ នាងខិតទៅកាន់តែកៀក លានអណ្តាតមកលិឍបបូរមាត់របស់គេ រួចក៏បង្វែរទៅខាំច្បិចត្រង់គុម្ពត្រចៀកគេយ៉ាងស្រើបស្រៀវសម្រាប់គេ។
"ខ្ញុំយកកែវទៅទុកវិញហើយ" ស៊ូហ្គាបិទភ្នែករង់ចាំឲ្យនាងធ្វើវា ប៉ុន្តែនាងដាក់មេប្រុយរត់ទៅបាត់ពេលគេបើកភ្នែកមក នាងនៅឈរត្រង់មាត់ទ្វារឯណោះ នេះគេឡើងរឹងអស់ហើយស្រៀវសឹងស្លាប់។
