ភាគ35:ក្មេងគ្មានមេបាប្រដៅ!

477 21 0
                                    

ក្មេងគ្មានមេបាប្រដៅ!

ទោះជាមានឈ្មោះថាប្តីប្រពន្ធស្របច្បាប់ក្នុងអេតាស៊ីវិលពិតមែនក៏ដោយ ប៉ុន្តែវាហាក់បីដូចគ្មានន័យបន្តិចសោះសម្រាប់គេ ព្រោះតែអារម្មណ៍ស្រឡាញ់គេតែម្ខាងគឺវាឈឺចិត្តខ្លាំងណាស់ ហើយអ្វីដែលពិសេសទៀតនោះគឺ គេមានម្ចាស់ចិត្តរួចជាស្រេច។
"នេះជាតម្រូវការរបស់លោកឬតម្រូវការលោកតា?"
"តម្រូវការលោកតា លោកតាផ្តាំថាឲ្យរំលោភនាងឲ្យបាក់គ្រែ" ហ្គាមីត ប្រមូលផ្តុំកម្លាំងដែលមានទាំងប៉ុន្មានមកលើករុញច្រានគេឲ្យចេញពីលើរាងកាយរបស់នាង ដោយក្រោកទាញយកកន្សែងមកស្លៀក នាងសម្លឹងមើលគេដែលដេកនៅលើគ្រែភ្លឹះៗអារម្មណ៍ក៏ចលាចលហាមមិនបាន។
"លោកតណ្ហាក្រាស់ដោយខ្លួនឯង កុំយកលោកតាមកបាំងមុខអី លោកនឹងខ្ញុំធ្វើបែបនេះជាមួយគ្នាមកក៏ច្រើនដងហើយ ចំណែកអ្នកគ្រូខ្ញុំវិញមិនដឹងថាលោកធ្លាប់ជាមួយមិនក្រោមរាប់រយដងត្រូវទេ?" ស៊ូហ្គាលើកចិញ្ចើមឆ្ងល់ ប៉ុន្មានរយដងខ្មោចកាច់ស្អីទេនៀក៎ សូម្បីតែម្តងក៏មិនធ្លាប់ផង ព្រោះគិតថានាងជាប្រពន្ធពេញសិទ្ធិទើបគេធ្វើដូច្នេះជាមួយនាង។
"ឡប់ហើយ!ខ្ញុំនឹងជេជីនមិនដែលធ្វើដូច្នេះជាមួយគ្នាឡើយ កុំរំលឹកអី" និយាយលេងឬនិយាយមែន? ហ្គាមីតស្ទុះចូលមកក្បែរគេវិញ នាងក្រសោបមុខគេសួរម្តងហើយម្តងទៀតព្រោះចង់ឲ្យកាន់តែច្បាស់ជាងនេះ។
"ពិតឬ?"
"ពិត!អ្ហឹម" គេនិយាយមិនទាំងបញ្ចប់ស្រួលបួលផង នាងក៏ផឹបបបូរមាត់ថើបគេទៅហើយ ចំណីហុចឲ្យទៀតហើយបើមិនយកដូចជាខ្វះការគួរសមចំពោះនាងពេកហើយ ទើបដៃរបស់នាយលើកមកក្រសោបអង្អែលខ្នងនាងថ្នមៗ។ ហ្គាមីតបានចិត្តមិនស្ទើរទេ ព្តោះនាងបានឃើញជេជីននៅឈរមុខបន្ទប់តាមចន្លោះទ្វារដែលបិទមិនអស់ ។
•••
នៅក្នុងថ្នាក់រៀន គ្រប់គ្នាក្រោកឈរគោរពដល់អ្នកគ្រូ ដែលជាម៉ោងគ្រូបន្ទុកថ្នាក់តែម្តងនៅពេលនេះ ខណៈដែលគ្រប់គ្នាក្រោកឈរទៅហើយនោះ តែហ្គាមីតបែរជាអង្គុយស្ងៀមៗមិនអើពើឡើយ ដល់ថ្នាក់មិត្តភក្តិកេះជាច្រើនសារក៏មិនបានខ្វល់។
ជេជីនសម្លឹងមកឃើញ នាងមិនបានអនុញ្ញាតឲ្យសិស្សណាម្នាក់បានអង្គុយនៅឡើយ ដោយដើរមករកហ្គាមីត ព្រមទាំងគោះតុរបស់នាង។
"ឃើញគ្រូមកហើយម្តេចមិនក្រោកទៀត?" សិស្សនៅក្នុងថ្នាក់គ្រប់គ្នាផ្តោតអារម្មណ៍សម្លឹងមើលមកអ្នកទាំងពីរភ្លឹះៗ មិត្តរបស់នាងព្យាយាមទាញអាវនាងឲ្យនាងក្រោក ប៉ុន្តែដាច់ខាតគឺនាងមិនព្រមដូចជាប់គូទនៅតែលើកៅអីនេះហើ។
"អ្នកគ្រូមិនពេញចិត្ត?បើមិនពេញចិត្តក៏មិនបាច់បង្រៀនទេ"
"ផាច់!!!"
"អូហ៍!!!" សិស្សក្នុងថ្នាក់លាន់មាត់អូដូចឃ្មុំពេលគ្រូលើកដៃទះកំផ្លៀងសិស្ស ។
"ឯងឈ្លើយណាស់ ផាក ហ្គាមីត" ជេជីនចង្អុលក្បាលនាងមាំងៗ រួមទាំងសម្តីតិះដៀលជាច្រើនម៉ាត់ទៀតផងនោះ។
"ប៉ុណ្ណឹងបានហើយ អ្នកគ្រូ ស៊ុន" ហ្គាមីតក្រោកពីតុ ចាប់ចង្អុលដៃអ្នកគ្រូជាប់ ព្រមទាំងសម្លឹងសម្លក់គ្រូដោយមិនមានពាក្យថាញញើតជាមួយឡើយ។
"ខ្ញុំនឹងរាយការណ៍ទៅកាន់គ្រួសារឯង ដែលឯងហ៊ានមើលងាយគ្រូ"
"មើលងាយ?ត្រង់ណាដែលថាមើលងាយ? ចុះអ្នកគ្រូទះកំផ្លៀងខ្ញុំវិញនោះតើវាបែបណាវិញ? ឬក៏មកពីប្រុសមិនដែលប៉ះពាល់?" ប្រយោគចុងក្រោយនាងឱនមកខ្សឹបដាក់ត្រចៀកអ្នកគ្រូ រឹតតែធ្វើឲ្យអ្នកគ្រូក្តៅឆាប់ឆួលដូចភ្លើង។
"ឯង!ផាច់"
"ហ្គាមីត" ជេជីនទះនាងថែមមួយកំផ្លៀងព្រមទាំងរុញនាងឲ្យដួលទៅលើតុ មិត្តភក្តិរបស់នាងក៏ចូលមកជួយដោយរុញអ្នកគ្រូឲ្យដួលព្រូស រួចក៏លើកនាងឲ្យក្រោកឈរសម្លឹងមកអ្នកគ្រូ។
"អ្នកគ្រូជ្រុលពេកហើយ"
"ហ្គាមីត" សំឡេងស្រែកពីមាត់ទ្វារមក ដូចជាយមទូតមកចាប់យកព្រលឹង គេដើរសំដៅមកដោយមុខមាំដាក់។
"នាងហ៊ានធ្វើបែបនេះដាក់ជេជីនមែនទេ?" គេស្រែកគំហកចាប់អង្រួនស្មានាងដោយមិនសួររកមូលហេតុឲ្យជាក់លាក់អ្វីបន្តិចសោះ។
"ហ្គាមីតមិនបានធ្វើគឺអ្នកគ្រូទេដែលធ្វើ"មិត្តភក្តិចេញមុខមកបកស្រាយជំនួស ប៉ុន្តែគេគ្មានអារម្មណ៍ថានឹងជឿជាក់លើនាងឡើយ ។
"យ៉ុន!"
"ជេជីន!ជេជីន"
"អ្នកគ្រូ" មិនទាន់បានធ្វើស្អីផងគ្រាន់តែដួលបន្តិចសោះក៏សន្លប់ដែរឬ? ហ្គាមីតសម្លឹងមើលទាំងហួសចិត្ត ថ្ពាល់ក្រហមងាំងដោយសារស្នាដៃសង្សារសែនល្អរបស់គេទះមុននេះ ។
"បើជេជីនកើតអីធ្ងន់ធ្ងរនាងរឿងជាមួយខ្ញុំហើយ" ធ្ងន់ធ្ងរសម្បើមណាស់ ត្រង់នាងរមៀលចុះពីលើជណ្តើរគេថាមិនបានកើតអ្វីខ្លាំងទេ ប៉ុន្តែនេះគ្រាន់តែដួលអុកគូទធ្វើពុតមាយារសោះក៏បារម្ភសឹងស្លាប់ទៅហើយ។ មែននាងភ្លេចគិតថារវាងមនុស្សដែលគេស្រឡាញ់ នឹងមនុស្សដែលគេតណ្ហាជាមួយគឺវាខុសគ្នា នាងប៊ិះតែភ្លេចគិតពីរឿងនេះ។
"មិនស្លាប់ទេ!"
"ផាក ហ្គាមីត" ស្របពេលគេឱនមកបម្រុងលើកបីជេជីន ហ្គាមីតខាំធ្មេញនិយាយទាំងអួលណែននៅក្នុងទ្រូង គេចេះស្អីក្រៅពីគំហកៗស្តីថាឲ្យនាងឥតឈប់ឈរដូច្នេះ។
"នាងក្មេងគ្មានមេបារប្រដៅ"
"ផាច់!" ហ្គាមីតលើកដៃទះគេមួយកំផ្លៀង រលាស់សក់ដើរចេញពីក្នុងថ្នាក់ដ៏សែនធុញថប់សម្បូរមនុស្សសម្តែង យូរណាស់ហើយនាងទើបតែដឹងថាគ្រូបន្ទុកថ្នាកយនាងពូកែសម្តែងអាចដើរតួក្នុងរឿងបាន។
•••
ហ្គាមីតចេញពីក្នុងថ្នាក់មកអង្គុយនៅលើបង់ក្រោមដើមឈើ នាងគ្រវាសទឹកភ្នែកចេញពីលើថ្ពាល់ខ្វាច់ៗ ពេលនោះប្រសិនបើគេបារម្ភនឹងនាងដូចបារម្ភពីគ្រូរបស់នាងមិនថាល្អប៉ុណ្ណាឡើយ។
"ហឹម!"
"កើតអ្វីបានជាដកដង្ហើមធំឮៗដូច្នេះ?" ហ្គាមីតបែរមករកប្រភពសំឡេង ព្រមទាំងមើលមុខគេដោយចង់ឲ្យគេក្លាយខ្លួនជាបុរសចិត្តអប្រិយម្នាក់នោះខ្លាំងណាស់ នាងក្រោកឈរបោះជំហានចូលមករកគេ លើកដៃឱបក្រសោបគេយាងណែនព្រមទាំងបញ្ចេញសំឡេងយំឮៗរបស់នាងមកខាងក្រៅ។
ជុងហ្គុកអង្អែលខ្នងលួងលោមនាង បើតាមក្នុងចិត្តដែលគេចង់ធ្វើគឺចង់ក្លាយជាមនុស្សសំខាន់នៅក្នុងចិត្តរបស់នាង ជាបុរសដែលនាងស្រឡាញ់មិនមែនត្រឹមតួរងនោះទេគឺចង់ក្លាយជាតួឯក។

ស្អប់ជំពប់លើ(រដូវកាលទី១)Nơi câu chuyện tồn tại. Hãy khám phá bây giờ