ភាគ2:ថ្ពាល់លោកក្រអូបណាស់

1K 48 0
                                    

ភាគ២: ថ្ពាល់លោកក្រអូបណាស់! ខ្ញុំមិនបានស្រវឹង

ហ្គាមីតបន្ទាប់ពីវាយសំពោងគេរួចមួយអស់ចិត្តហើយនោះ នាងអង្គុយធ្វើមុខស្អុយលាបថ្នាំឲ្យគេ ព្រោះតែជ្រុលដៃខ្វាចគេរលាស់ស្បែក ចំណែកអ្នកដែលត្រូវគេលាបថ្នាំឲ្យនោះក៏សម្លក់មុខនាងមិនឲ្យចាញ់គ្នាប៉ុន្មានឡើយ លេងខ្លាំងដៃដល់ថ្នាក់ខ្វាចគេរលាត់ស្បែកផងនាងជើងល្អ ក្មេងស្អីឆ្នាស់ឆ្នើមសម្បើមម៉្លេះ។
"សម្លក់ស្អី? ប្រយ័ត្នខ្ញុំរុកសំឡីចូលភ្នែកទៅ" នាយកំលោះជ្រួញចិញ្ចើមដាក់ ដូចជាជ្រុលពេកហើយទេដឹង ក្មេងម្នាក់នេះ អស់ពីមួយរឿងចូលមួយរឿងទៀតហើយទេតើហ្នឹង។
"នាងកើតឆ្នាំអី?" ចង់ដឹងមែនតើថាស្រីឆ្នាស់ដូចនាងកើតឆ្នាំអី បានជាញេញម្លឹងៗ។
"ឆ្នាំដាយណូស័រ" ស៊ូហ្គាជ្រឹមភ្នែកកំពុងតែគិតពិចារណាចំពោះក្មេងម្នាក់នេះ មិនកើតទេត្រូវតែផ្តាច់ពាក្យចេញទើបបាន តែមិនស្រួលនឹងស៊ីគេពេលឃ្លានចំណីក៏អាចទៅរួចដែរ ព្រោះនាងជាដាយណូស័រនោះអី។
"អ៎!អ៊ីចឹងទេតើទើបមុខអាក្រក់ណាស់"
"លោកឯង" ហ្គាមីតក្តាប់ដៃខឹងស្ទើរស្រក់ឈាម ដៀលរហូតឲ្យតែមានឱកាស ចាំមើលទៅនឹងបានដឹងគ្នាមិនខានទេនៅថ្ងៃណាមួយ។
"ខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើ ចាំខ្ញុំជូននាងទៅសណ្ឋាគារ"
"ហើយអ្នកណាចង់ដឹង? លោកមានការងារច្រើនឬតិចក៏មិនទើសក្បាលខ្ញុំឡើយ នាំខ្ញុំទៅដល់សណ្ឋាគារហើយចង់លោកទៅដល់ភពណាក៏ខ្ញុំអត់ខ្វល់ជាមួយដែរ" ស៊ូហ្គាមិនមាត់អ្វីតទៀតឡើយ គេក៏ចេះធុញនឹងប្រកែកជាមួយនាងដូចគ្នាដែរ។ ការដែលត្រូវមកសណ្ឋាគារដូច្នេះក៏ព្រោះតែមានកម្មពិធីមង្គលការ ហើយពួកគេក៏ជាភ្ញៀវកិត្តិយសមកជាគូ ប៉ុន្តែគេនាំនាងមកមុនព្រោះផ្លូវក៏រៀងឆ្ងាយ។
•••
ហ្គាមីតមកដល់បន្ទប់នៃសណ្ឋាគារដែលនាងបានស្នាក់នៅហើយ ប៉ុន្តែស៊ូហ្គាវិញគេរវល់រឿងការងារទើបត្រូវត្រលប់ទៅវិញ ចាំតែពេលដល់ម៉ោងកម្មពិធីចាំមកតែម្តង។
នាម៉ោង10យប់...
បន្ទាប់ពីត្រលប់មកពីក្នុងពិធីមង្គលការនោះវិញ ព្រោះគេក៏ត្រូវស្នាក់នៅក្នុងសណ្ឋាគារនេះមួយយប់សិន ហ្គាមីត ដើរសន្សឹមៗមកក្បែរគេព្រមទាំងស្រវាឱបដើមដៃគេបណ្តាលឲ្យគេភ្ញាក់នឹងទង្វើររបស់នាងមួយរំពេច។
ដោយកាយវិការរបស់នាងក៏ទោទន់ទៅតាមនឹងដូចគ្នា ខ្លួននាងយកមកពិតនឹងកាយប្រុសកំលោះ ប្តូរពីឱបដើមដៃមកឱបខ្លួនគេវិញម្តង ខណៈពេលនោះគេក៏មានចំហាយថានាងដូចធុំក្លិនស្រា ទើបគេត្រូវខាំបបូរមាត់ក្នាញ់ជាមួយនឹងក្មេងម្នាក់នេះ។
"អឹប"
"ហ៊ឺ" ស៊ូហ្គាលើកនាងបីយកទៅក្នុងបន្ទប់ ដោយនាងវិញក៏លើកដៃឱបកគេវិញដូចគ្នា មនុស្សស្រវឹងក៏ខ្លាចធ្លាក់ដែរ។
"ចំជាមិនដឹងអីមែន មិនទាន់គ្រប់អាយុផងចេះតែផឹកស្រាទៅកើត នាងគ្មានដឹងអីសោះ" គេរអ៊ូតែមាត់នោះទេ ប៉ុន្តែទង្វើរនឹងកាយវិការវិញនោះគឺអូតូបីយកនាងទាល់តែដល់គ្រែដេក។ ដោយដាក់នាងចុះថ្នមៗ តែដៃនាងវិញគឺតោងស្អិតលើ ករបស់គេមិនលែង។
"ដល់គ្រែហើយដេកទៅ"គេចាប់ទាញដៃនាងចេញពីលើកយ៉ាងលំបាកទម្រាំតែចេញ ដោយខ្លួនគេក៏ទៅរកទឹកផឹកឲ្យបាត់ស្ងួតកបន្តិចសិន។
"លោក" សំឡេងហៅល្វើយៗបន្លឺចេញមកពីខាងក្រោយខ្នងរបស់នាយកំលោះ ទើបនាយងាកមកជ្រួញចិញ្ចើមសម្លឹងនាងវិញ។
"ស្អីនាង? ហៅរកស្អី?" មនុស្សតែមិនស្រឡាញ់គឺសោះកក្រោះឆ្លើយដូចគេកាប់បីពូថៅអ៊ីចឹងប្រាប់ទៅ។
"ដេកជាមួយខ្ញុំបានទេ?"ហ្គាមីតផ្តេកខ្លួនបើកភ្នែកម៉ក់ៗសម្លឹងមកកាន់គេដែលឈរផឹកទឹកជះរាងសង្ហាដាក់នាងពីចម្ងាយ។
"ខិះៗ!នាងក្មេងឆ្កួត" ពុទ្ធោអើយនេះនាងកំពុងតែនិយាយឆ្កួតឡប់អីហ្នឹង មកបបួលគេដេកជាមួយឬ? ឡប់រកលេខដាក់គ្មានតែម្តងចង់តែបោកក្បាលឲ្យងាប់ឈរទេនៀក។
"Awwwគ្រាន់តែបបួលដេកជាមួយសោះចាំបាច់ឈ្លក់ទឹកដែរឬ?" នាងនិយាយមកវិញធ្វើដូចមិនមែនរឿងធំដុំសោះ ទាំងដែលភ្នែកក៏បើកសឹងមិនចង់រួច កាយវិការក៏ទន់ដូចមនុស្សគ្មានឆ្អឹង។
"នាងដឹងខ្លួនទេថាកំពុងតែនិយាយអ្វី? " គេដាក់កែវទឹកចុះនៅលើតុ ដោយដើរមកក្បែរគ្រែនាងដេក ហារស្តីទាំងហួសចិត្តថ្លើមប្រម៉ាត់នៅក្នុងពេលនេះ។
"ដឹង!រឿងអីដែលមិនដឹងនោះ នៀក៎ៗមកគេងក្បែរខ្ញុំមក លោកគេងលើសាឡុងមិនខ្លាចឈឺខ្នងទេឬ? ខ្ញុំបបួលឲ្យលោកគេងឲ្យស្រួលខ្លួនលើគ្រែក្បែរខ្ញុំ! ហ៊ិហ៊ិ! លោកគិតអី? គិតថាខ្ញុំចង់បបួលលោកមានស្អីៗមែនទេ? អូយ៎!មនុស្សចាស់គិតអីអ៊ែកៗម៉្លេះទេ" នាងក្រោកអង្គុយលើកដៃចង្អុលគេ ទាំងខ្លួនទន់ល្វិកល្វក់ ដោយចង់ចុះពីលើគ្រែមករកគេទៀត តែក៏បិះនឹងបាក់ធ្មេញទៅហើយ ប្រសិនបើគេមិនចាប់ក្រសោបនាងទាន់ពេលវេលានោះ។
"នាងឡប់គ្រឿងអើយ" គេនេះប្រហោងពោះអស់ហើយឲ្យតែអ៊ីចឹងៗ ប៉ុន្តែនាងវិញហាក់បីដូចមិនខ្វាយខ្វល់ បែរជាលើកដៃក្រសោបឱបគេយ៉ាងណែន ដោយសម្លឹងខ្សែភ្នែកគេភ្លឹះៗ។
"សឺត!អ្ហឹម...ក្រអូបណាស់ ថ្ពាល់លោក" ស៊ូហ្គា ខាំបបូរមាត់សម្លឹងមុខនាង ដូចចង់ស៊ីសាច់ហុតឈាមអ៊ីចឹង គេត្រូវមកឲ្យនាងថើបនាងលូកដូច្នេះមែនទេ?
"នាងស្រវឹងហើយ"
"មិនស្រវឹង មិនស្រវឹងទេ! ខ្ញុំមិនស្រវឹ...អ៊ួក"
"អើយ៎!" ថាមែនៗគ្មានខុសទេ ឥឡូវក្អួតដាក់គេទាល់តែបានពិតមែន អាវរបស់គេនៅក្នុងពេលនេះពោពេញទៅដោយកម្អួតរបស់នាង គួរឲ្យខ្ពើមខ្លាំងណាស់។

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now