61:ប្រពន្ធគេប្រច័ណ្ឌ!

405 15 0
                                    

ប្រពន្ធគេប្រច័ណ្ឌ!

ពីរគ្រួសារចួបជុំគ្នាញ៉ាំអាហារពេលល្ងាចយ៉ាងរីករាយ ដោយអបអរចំពោះការមើលឃើញឡើងវិញរបស់ហ្គាមីត វាពិតជាគ្មានអ្វីដែលរីករាយជាងបាននៅជុំមនុស្សជាទីស្រឡាញ់ឡើយ ដូច្នេះហើយទើបគេនិយាយថាគ្រួសារគឺជាមនុស្សទីមួយដែលជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃនៃមនុស្សគ្រប់គ្នា បោះបង់អ្វីៗបានតែកុំបោះបង់គ្រួសារ។
បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច គ្រប់គ្នាក៏អង្គុយជជែកគ្នាលេង សុខៗក៏និយាយដល់រឿងកាលពីមុន នៃការបាត់បង់កូនជាលើកដំបូងរបស់នាង ហ្គាមីតស្ងៀមស្ងាត់លែងមានពាក្យតបស្តី ប៉ុន្តែទឹកភ្នែករបស់នាងក៏ស្រក់ចុះមកហើយ។
"កុំយំអីយ៉ាងណាក៏កន្លងផុតយូរហើយ" ស៊ូហ្គាជូតទឹកភ្នែកឲ្យប្រពន្ធ ព្រមទាំងនិយាយលួងលោមចិត្តប្រពន្ធឲ្យស្ងប់មកវិញ ព្រោះកាលពីមុនគេក៏ចោលម្សៀតមិនយល់ពីនាងបន្តិចណាឡើយ។
"ខ្ញុំសុំទៅក្រៅសិនហើយ"
"មីត" នាងក្រោកដើរចេញពីការចួបជុំដោយមកឈរនៅខាងក្រៅ ឱបដៃសម្លឹងមើលមេឃមើលផ្កាយជំនួសវិញ ដោយស៊ូហ្គាក៏មកតាមសម្លឹងនាងពីក្រោយ ឃើញនាងស្រងូតស្រងាត់ដូច្នេះគេក៏មិនបានសប្បាយចិត្តឡើយ។
"អ៊ួកៗ!" មិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់នាងឡើយ គឺមានតែធ្វើជាក្អួតចាញ់កូនតែប៉ុណ្ណោះ ហើយក៏បានផលពិតមែន នាងបែរមកសម្លឹងគេដោយធ្វើឫកពាខ្ពើមៗ។
"យ៉ុនហ្អា៎!បើបងក្អួតជួយទៅឲ្យឆ្ងាយពីអូនផងអូនក្អួតតាមឥឡូវហើយ" នាងលើកដៃមកខ្ទប់មាត់ខ្លួនឯង ព្រមទាំងឈានថយក្រោយ គេចឲ្យឆ្ងាយៗពីប្តីដែលឮតែវ៉កៗអ៊ីចឹងនោះ។
"អ៊ួក!កូនអ្នកណាទេវ៉ើយ!ធ្វើបាប​ម៉ែឪណាស់"គេធ្វើជាលើកដៃមកជូតមាត់ដូចជាបានក្អួតពិតមែនអ៊ីចឹង ដោយការពិតនៀក៎គឺសម្តែងសោះ។
"កូនតាប៉ិឯងនឹងហើយ" គេស្ទុះចូលរកនាងដោយចាប់កាន់ស្មានាងទាំងសងខាង ព្រមទាំងសម្លឹងមុខនាងដូចជាមានគោលបំណងអ្វីមួយអ៊ីចឹង។
"អ៊ួក" ហើយគោលបំណងនោះគឺធ្វើជាមកក្អួតដាក់នាង ដោយឱនមុខមកក្បែរដើមទ្រូង រួចក៏ធ្វើជាខិតមុខឈ្មុលបបូរមាត់ថើបពីលើអាវនាងតែម្តង។
"អូយ៎!ពើមណាស់!អ៊ួក"ហ្គាមីតរុញគេចេញដោយរអើមចង់តែក្អួតតាមនោះទេ នាងយកដៃមកជូតអាវខ្លួនឯងរួចក៏យកមកហិត មុខក៏ស្អុយប៉ែដាក់គេតែម្តង មិនគួរណាប្តីមកធ្វើបែបហ្នឹងដាក់នាងសោះ ពុទ្ធោអើយនាងចង់តែតាប់គេឲ្យបែកមុខទេតើ។
"ពើមបងផង?"
"ក្អួតដាក់អូនធ្វើអី?" នាងស្រែកដាក់គេដោយខឹងមួម៉ៅប្តីចម្កួតមកក្អួតដាក់នាង។
"ធ្វើលេងតើ"
"លេងក្បាលបងឯង អ៊ុប..."លើកនេះគឺធ្ងន់ធ្ងរហើយគេចាប់នាងមកផ្អឹបបបូរមាត់ថើបដោយគ្មានក្រែងចិត្តអ្នកមើលឡើយ អ្នកនៅខាងក្នុងឈរសម្លឹងទាំងគ្រវីក្បាលសុំមិនដឹងមិនឮពីរឿងប្តីប្រពន្ធគូនេះឡើយ ឈ្លោះក៏ឈ្លោះ បើឱបថើបគ្នាវិញក៏មិនមើលឃើញក្បាលអ្នកណាសោះ កោតចេះធ្វើទៅរួចដែរ។
•••
ព្រឹកប្រែជាថ្ងៃរសៀលក្លាយជាយប់យន់ដ៏សែនងងឹតសូន្យឈឹង មេឃធ្លាក់ភ្លៀងមកដូចគេខឹងកណ្តាលយប់បែបនេះ ភ្លើងក៏ដាច់ទៀត បណ្តាលឲ្យមើលអ្វីក៏សឹងតែមិនចង់ឃើញ។
ហ្គាមីតចេញពីក្នុងបន្ទប់មកដោយមិនបានប្រាប់ប្តីមួយម៉ាត់ឡើយ នាងឃ្លានទើបចង់រកអីញ៉ាំកាត់យប់ដូច្នេះទាំងដែលមេឃធ្លាក់ភ្លៀងខ្លាំងៗ។
"ក្រាក"
"អ្អាយ៎ៗ!!!!!!" នាងស្រែកលស់ព្រលឹងយកតែមែនទែនពេលបើកទូទឹកកកមកឃើញមុខសស្លេកៗនៅចំពោះមុខដូច្នេះ ហើយក៏ធ្វើឲ្យនាងសន្លប់បាត់ស្មារតីភ្លាមៗតែម្តង។
"មីត!អូនមីត" ស៊ូហ្គារត់មកលើកប្រពន្ធយ៉ាងលឿន មុននេះគឺជាគេនោះទេដែលអើតកមកក្នុងទូទឹកកកនោះ មកតាមប្រពន្ធព្រោះបាត់ក្នុងរង្វង់ដៃ ហើយអ្នកណាទៅដឹងថានាងភ័យលស់ព្រលឹងនឹងមុខប្តីខ្លួនឯងអ៊ីចឹង។

ស្អប់ជំពប់លើ(រដូវកាលទី១)Hikayelerin yaşadığı yer. Şimdi keşfedin