36:របស់លោកក៏អាចនឹងជាំដែរ!

431 18 0
                                    

ស្នើររឿងឈឺសាច់អ៊ីចឹងឬ?

•••
"អឹម!អរគុណ" នាងនិយាយទាំងល្វើយៗនៅក្នុងខ្លួន ពេលលើកដៃទទួលយកកែវទឹកពីគេ ខណៈពេលនេះផងដែរគឺនាងបានមកដល់ខនដូរបស់ជុងហ្គុក ព្រោះតែនាងប្រាប់ថាមិនទាន់ចង់ត្រលប់ទៅផ្ទះនោះទេ។
"ខ្ញុំអាចធ្វើជាតួឯកនៅចិត្តនាងបានទេ?" ស្របពេលសំណួរសួរមកដូច្នេះ នាងរៀងរអាក់រអួលក្នុងការឆ្លើយតបទៅគេវិញដែរ ក្រសែភ្នែកដែលគេសម្លឹងមកកាន់នាងក៏ពោពេញទៅដោយមនោសញ្ចេតនា ក្នុងន័យដែលគេស្រឡាញ់នាង។
"លោកជាតួឯកក្នុងចិត្តខ្ញុំស្រាប់ហើយ" ហ្គាមីតងាកមុខចេញ មិនចង់ប្រឈមនឹងក្រសែភ្នែករបស់គេយ៉ាងនេះឡើយ ក៏មានអារម្មណ៍ថាចម្លែកប្រាប់មិនត្រូវ។
"សម្លឹងភ្នែកខ្ញុំកុំងាកចេញហើយប្រាប់ខ្ញុំមកថានាងមានចិត្តលើខ្ញុំដែរទេ?" ជុងហ្គុកទាញមុខនាងឲ្យបែរសម្លឹងមករកគេវិញ ព្រមទាំងក្រសោបរង្វង់មុខនាងមិនឲ្យរេគេចពីគេបានទៀតឡើយ។
"លោក"
"ឆ្លើយមក" នាងង៉េមង៉ាមពេលត្រូវគេធ្វើដូច្នេះ ដោយនាយក៏ឱនមុខសន្សឹមៗមករកនាង សម្លឹងមើលបបូរមាត់គួរឲ្យចង់ថើបនោះមិនដាក់ភ្នែក។
"ខ្ញុំ!" នាងឆ្លើយមិនបានពិតមែន ក្នុងខ្លួនភ័យញ័រអស់ទៅហើយ ប៉ុន្តែក៏មិនបានងាកមុខចេញពីគេនោះទេ ពេលបបូរមាត់គេប៊ិះនឹងប៉ះបបូរមាត់នាងទៅហើយ។
"អូយ៎"
"ជុងហ្គុក" មួយស្បែកជើងហោះចំកណ្តាលក្បាលផូស ដោយស្នាដៃ មីន ស៊ូហ្គា។ នាយដើរសំដៅចូលមករកពួកគេដោយកំហឹងបញ្ចេញតាមរយះក្នុងភ្នែកច្បាស់ក្រឡែតខ្លាំងណាស់ ហ៊ានពេកហើយទេដឹងអ្នកទាំងពីរ។
"ការពិតក៏លួចមកនៅជាមួយវាសោះ ស្រីផិតក្បត់នាងហ៊ានពេកហើយ"
"អូយ៎!ឈឺ!លែងខ្ញុំ" ស៊ូហ្គាខឹងញ័រដៃទទ្រើក គេស្រាប់តែដូចខ្មោចចូល នៅថ្ងៃនេះគេថែមទាំងចាប់ទាញបោចសក់នាងពីក្រោយទៀត សឹងតែផុងដល់លលាដ៏ស្បែកក្បាលរបស់នាង។
"បងប្រុស"
"កុំហៅយើងថាបង បើឯងមានចិត្តទុរយសចង់ស៊ីប្រពន្ធយើងដូច្នេះ" គេលើកដៃចង្អុលមុខជុងហ្គុកចំៗ ដោយដៃម្ខាងទៀតក៏មិនព្រលែងចេញពីសក់ក្បាលរបស់នាងឡើយ។
"មិនដូចលោកគិតទេ មិនមែនឡើយ!យ៉ុន អូនមិនហ៊ានសូម្បីតែគិតក្បត់បង អ្ហឹកៗ" ដល់ដំណាក់កាលដែលនាងសឹងតែលុតជង្គង់អង្វរចំពោះមុខគេទៅហើយ ហេតុអ្វី​ក៏​ធ្វើបែបនេះទៅរួច។
"កុំមកហៅយើងបែបនេះ យើងស្អប់នាង"
"ឌឹប"
"អ្ហឹកៗ" កម្លាំងដៃមនុស្សប្រុសដូចជាគេគឺមិនអន់ឡើយ នាយរុញនាងមួយទំហឹងទៅលើឥដ្ឋ ព្រមទាំងយកទឹកមកស្រោចពីលើក្បាលរបស់នាង ដោយទឹកមុខយក្សមិនអាណិតអាសូរ។
"ប៉ុណ្ណឹងបានហើយ បើបងមិនស្រឡាញ់កុំធ្វើបាបនាង ទុកឲ្យខ្ញុំស្រឡាញ់នាងមើលថែនាង" ជុងហ្គុកចូលមកមើលនាងដោយជូតទឹកដែលហូរមក ចេញពីលើមុខនាង ដែលអ្នកឈរមើលឃើញហើយបែរជាខឹងគុណឡើងទ្វេ។
"ឌឹប"គេទាត់ធាក់ជុងហ្គកឌឹបៗព្រោះតែហ៊ានមកអះអាងពាក្យសម្តីគួរឲ្យស្អប់ខ្ពើមដូច្នេះចេញមករួច នេះប្រពន្ធរបស់គេដឹងខ្លះដែរឬអត់ហ្នឹង។
"ប៉ុណ្ណឹងបានហើយ កុំវាយគេទៀតបើលោកចង់វាយដំក៏ធ្វើមកលើខ្ញុំតែម្នាក់បានហើយ" ហ្គាមីតស្រែកកាត់សំឡេងទាត់ធាក់គេឲ្យបង្វែរការចាប់អារម្មណ៍មកលើនាងវិញ ។ហើយក៏ធ្វើឲ្យគេអស់សំណើចជាខ្លាំងអណ្តាតទល់មកត្រង់ថ្ពាល់ខាងឆ្វេង ព្រមទាំងទាញដើមដៃនាងឲ្យក្រោកឈរប្រឈមនឹងគ្នា។
"នាងជាអ្នកស្នើរទេណា៎ ផាក ហ្គាមីត"

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora