បងអៀនណាស់ដឹងអត់!
អ្ហឹកៗ...សំឡេងយំរបស់នាងដាស់ឲ្យអ្នកដែលគេងកំដរភ្ញាក់មកទាំងមិងមាំងស្ទុះចូលមករកប្រពន្ធ ដែលយំធ្មេចភ្នែកបែកញើសហូរជោកសក់ ដោយទន្ទេញតែកូនជាប់មាត់។
"កូនៗ!កូនខ្ញុំ ជួយកូនខ្ញុំផង" ស៊ូហ្គាជូតទឹកភ្នែកឲ្យនាង ដោយក្នុងទ្រូងរបស់គេក៏ឈឺចាប់ដូចគ្នា នាងជាម្តាយជាអ្នកដែលត្រូវពពោះយំសោកប៉ុណ្ណឹងទៅហើយចុះទម្រាំតែគេវិញទៀតនោះ។
"មិនអីទេៗ"
"អ្ហឹកៗ" ហ្គាមីតដឹងខ្លួនពីយល់សប្តិមក នាងយំទាញដៃគេមកឱបប្រៀបដូចជាកំពុងត្រូវការភាពថ្នាក់ថ្នមពីគេ អំឡុងពេលឈឺចាប់បំផុតច្បាស់ណាស់គឺត្រូវការអ្នកដែលជាប្តីប្រពន្ធឲ្យនៅក្បែរលួងលោមគ្នា។
"ខ្ញុំយល់សប្តិឃើញកូន កូនទៅចោលខ្ញុំម្តងហើយម្តងទៀតទោះជាខ្ញុំយំអង្វរកូនក៏កូននៅតែទៅចោលខ្ញុំដែរ ខ្ញុំខុសអីទើបកូនមិននៅជាមួយខ្ញុំឬក៏មកពីខ្ញុំខ្វាក់មែនទេ?" នាងក្រោកអង្គុយយំសោករៀបរាប់ប្រាប់គេ វាតឹងទ្រូងខ្លាំងណាស់ពេលត្រូវបាត់បង់ទាំងមិនដឹងខ្លួនយ៉ាងនេះ។
"ឈប់យំៗក្មេងឆ្លាតអូនយំបែបនេះរឹតតែធ្វើឲ្យអូនថមថយកម្លាំងទេ ឆាប់សម្រាកទៅណា៎យប់ជ្រៅហើយ" គេឱបលួងលោមនាង ស្រដីដោយបេះដូងកំពុងបែកចេញពីគ្នា បើដឹងថាមានរឿងដូច្នេះគេមិនឲ្យនាងទៅណាឆ្ងាយពីគេឡើយ វាប្រៀបដូចជាកំហុសរបស់គេទាំងស្រុងអ៊ីចឹង។
"ខ្ញុំចង់ចួបកូន លោកយកកូនទៅបញ្ចុះនៅឯណា?នាំខ្ញុំទៅចួបកូន កូនៗណា៎កូនយើង"នាងអង្រួនកាយគេទាមទារទៅរកកន្លែងដែលគេបានបញ្ចុះកូន ទោះមិនបានឃើញរូបរាងកូនត្រឹមបានឱបផ្នូរកូនក៏នាងអស់ចិត្តដែរ។
"តែវាយប់ហើយចាំព្រឹកបងនាំអូនទៅណា៎"
"អត់ទេ!ខ្ញុំចង់ទៅឥឡូវនេះលោកត្រូវតែនាំខ្ញុំទៅ បើមិនដូច្នោះទេពួកយើងមិនបាច់ចួបគ្នាទៀតឡើយ" គ្មានជម្រើសពិតមែនក្រៅពីនាំនាងទៅកន្លែងបញ្ចុះកូន ប៉ុន្តែមុននឹងទៅគេក៏រៀបចំស្លៀកពាក់ឲ្យនាងជិតដៃជើងផងដែរការពារខ្លាចនាងរងា។
ពួកគេទាំងពីរចេញពីក្នុងបន្ទប់លបៗខ្លាចមានមនុស្សមកឃើញព្រោះយប់ហើយ គេហាមមិនឲ្យចេញក្រៅឡើយ។
"ដាក់ចុះ"
"ស្ងៀមបើចង់ទៅរកកូន" គេលើកបីនាងភ្លែតតែម្តង បើឲ្យដើរខ្លួនឯងរកផ្លូវមិនឃើញឡើយ ប៉ុន្តែមុខរបស់នាងក៏ក្រម៉ូក្រម៉ូវដែរពេលគេលើកបីដូច្នេះ។
•••
យប់កាន់តែជ្រៅភាពត្រជាក់ក៏កាន់តែកើនឡើងទ្វេ ដោយខណៈពេលនេះដូចគ្នា គេនាំនាងមកដល់កន្លែងដែលជាផ្នូរកូនហើយ គេកប់កូននៅក្រោមដើមឈើមួយដើមដែលជុំវិញពោពេញទៅផ្កាទាបៗស្មើកជើងនាង។
ដៃប៉ះដល់ពំនូកផ្នូរដែលទើបតែកប់ហើយថ្មីៗ ទឹកភ្នែកនៃភាពឈឺចាប់របស់អ្នកម្តាយហូរជ្រែកផែនថ្ពាល់ នាងស្រាប់តែឱនផ្អឹបមុខមកកើយលើផ្នូរកូនដោយឱបជុំវិញផ្នូរតែម្តង។
"កូនប្រហែលជាមិនចង់បានម្តាយជាមនុស្សខ្វាក់ទេទើបកូនមិននៅជាមួយម៉ាក់ដូច្នេះ សុំទោសដែលម៉ាក់មិនបានដឹងថាមានវត្តមានកូនសុំទោសដែលម៉ាក់ជាមនុស្សខ្វាក់ដូច្នេះ" ស៊ូហ្គាអង្អែលស្មាប្រពន្ធពីក្រោយថ្នមៗ គ្រប់រឿងដែលបានកើតឡើងនេះមិនមែនជាកំហុសរបស់នាងឡើយ នាងមិនបានប្រព្រឹត្តខុសអ្វី គេទេដែលជាអ្នកខុសឆ្គង។
"បើមានជាតិក្រោយមែនសូមឲ្យកូនមកចាប់កំណើតជាមួយម៉ាក់ម្តងទៀតណា៎ ម៉ាក់នឹងមើលថែកូនឲ្យបានល្អជាងជាតិនេះ ហើយក៏នឹងមិនមានប៉ាជាមនុស្សចោលម្សៀតដូចជាតិនេះដែរ" ស្តាប់យូរៗដូចដៀលគេមែនតើ នេះស្អីជាតិក្រោយជាតិមុខស្អី ជាតិនេះដឹងតែកូនញ៉ុកផ្ទះហើយមិនចាំបាច់ដល់ជាតិក្រោយទេវាយូរ។
"ដៀលមែនទេ?"
"កុំមកចេះលូកមាត់ ទៅណាក៏ទៅចុះខ្ញុំលែងត្រូវការលោកហើយ" នាងរុញដៃគេចេញដោយក្រោកពីផ្នូរកូន ដើម្បីរកផ្លូវត្រលប់ទៅវិញ ប៉ុន្តែពេលនេះគឺយប់ហើយមិនអាចផ្តេសផ្តាសតាមទំនើងចិត្តឡើយ។
"ចុះគិតថាទៅវិញដោយខ្លួនឯងបានឬ?បើគ្មានបង?" សួរផ្គើនមែនទេ? ប៉ុន្តែហ្គាមីតមិនខ្វល់ នាងសុខចិត្តដើរឲ្យរង្វេងដល់ត្រើយឧបទ្វីបខាងលិចទៀតក៏មិនទើសគេដែរ។
"រឹងទៀតស្រីឆ្នាស់នេះ" នាងខាំបបូរមាត់ខឹងនឹងពាក្យថាស្រីឆ្នាស់នេះណាស់ បើនាងឆ្នាស់មែនម៉្លេះពេលនេះគេត្រូវនាងវាយ១០កំផ្លៀងបាត់ហើយ។
"ចាំបងនាំទៅវិញ"
"កុំមកប៉ះ! ដាក់ចុះ ដាក់ចុះលោកឯងឮទេ?" នាងស្រែកទម្រាំខ្លួនអង្រួនដៃអង្រួនជើង ខឹងដែលស្អីបន្តិចក៏លើកបីៗអ៊ីចឹងនោះ។
"មិនបានថ្លង់ឡើយ តែមិនចង់ដាក់ចុះ" អស់អីនឹងត្រូវតវ៉ាពេលគេយកមកដាក់ដល់ក្នុងឡាន នាងអង្គុយធ្វើមុខក្រញូវក្បែរគេ។
"សឺត!ក្រអូបណាស់ដូចក្លិនស្វាយទុំ" ហ្គាមីតជូតត្រង់ស្នាមថើបចេញដូចខ្ពើមគេខ្លាំងណាស់ ទាំងពាក្យសម្តីនឹងទង្វើរនាងសែនជ្រេញ។
"ឆ្នាស់តែបងចូលចិត្ត"
"មិនបានសួរ"
"ចង់ប្រាប់"
"មិនបានចង់ដឹង"
"ដឹងទៅក៏មិនផើមដែរ" ហ្គាមីតប្រឹងអត់ធ្មត់នឹងសម្តីគេណាស់ ក៏ប៉ុន្តែនេះដូចជាជ្រុលពេកហើយ ចាស់តែអាយុទេចិត្តគំនិតស្ទាវខ្លាំងណាស់គួរឲ្យស្អប់បំផុត។
"ផើមទៅក៏មិនមែនកូនលោកដែរ"
"បើផើមមិនមែនកូនបង កូនក្នុងពោះនឹងតៃឡេវមិនខាន" ស្តាប់ពាក្យសម្តីគេចុះ នាងអស់អ្វីនឹងតបតពិតមែន ទោះខឹងខ្លាំងក៏នាងសុខចិត្តខាំមាត់លេបទុកក្នុងទ្រូងដែរ។
"ផើមបានតែត្រូវតែជាកូនបងទើបបងអនុញ្ញាតឲ្យផើម" និយាយតែម្នាក់ឯងចុះនាងមិនខ្ចីស្តាប់ បែរមុខចេញលើកដៃមកខ្ទប់ត្រចៀកអត់ចង់ដឹងឮទេ។
•••
ចំណីអាហាររៀបលើកយកមកឲ្យញ៉ាំនៅចំពោះមុខហើយ ធុំតែក្លិនតែនាងលេបមិនចូល នាងនៅគិតពីរឿងកូនដែលបានរលូតទៅនោះខ្លាំងណាស់ សម្តីមនុស្សខ្វាក់ប្រាប់ហើយគេមិនជឿ។
"ឆាប់ញ៉ាំទៅទាន់នៅក្តៅៗ" ទឹកស៊ុបដួសបញ្ចុកដល់មាត់ហើយតែនាងក៏មិនព្រមហារមាត់ទទួលឡើយ។
"មីតញ៉ាំបន្តិចទៅអូនចង់ធ្វើបែបនេះដល់ពេលណាទៀត? មិនខ្លាចឈឺកាន់តែខ្លាំងទេឬ?"
"ចេញទៅ" តបតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ពេកហើយសម្រាប់គេ មិនបាច់មកធ្វើល្អយកមុខបិទបាំងទង្វើរក្បត់នោះទេវាគួរឲ្យរអើម។
"មីត"
"ប្រា៎វវវ" ពូកែបង្ខំខ្លាំងណាស់មែនទេ នាងនឹងធ្វើឲ្យគេមើល ដោយរុញរបស់ញ៉ាំដែលដាក់លើតុចោលទាំងអស់ ដរាបណាគេនៅតែមិនជឿនូវរឿងដែលនាងបានប្រាប់ នាងចង់ឲ្យគេជាអ្នកដែលចាត់ការជាមួយជេជីនដោយផ្ទាល់។
"អូនមិនចូលចិត្តញ៉ាំរបស់អស់ទាំងនេះក៏មិនប្រាប់ ចាំបងទៅទិញអាផ្សេងឲ្យញ៉ាំណា៎" គេឱនមកថើបក្បាលនាងមួយខ្សឺត ទាំងក្នុងចិត្តក៏ធុញថប់នឹងទង្វើរឆេវឆាវរបស់នាងដូចគ្នា ប៉ុន្តែមិនឲ្យនាងទើសចិត្តទេគេនឹងធ្វើគ្រប់យ៉ាងឲ្យតែនាងព្រមញ៉ាំនឹងសប្បាយចិត្ត។
"ខ្ញុំចង់ហុតឈាមមនុស្សរកឲ្យបានទេ?"
"បានប្រាកដណាស់អ្វីដែលអូនត្រូវការបងនឹងរកមកឲ្យអូន"
"ចុះអាចចាប់សង្សារលោកញាត់គុកបានទេ?" ស្ងាត់ទៀតហើយ បានន័យថាមិនអាចនោះទេ នាងអស់សំណើចខ្លាំងណាស់ដល់ពេលក្លាយជាដូច្នេះ គេនៅតែទុកស្រីម្នាក់នោះសំខាន់ដដែលក្នុងបេះដូង។
"ការពិតក៏ខ្ញុំនៅតែជាមនុស្សល្ងង់ ក្នុងបេះដូងលោកមិនមានចំណែកខ្ញុំឡើយ ត្រឹមតួនាទីប៉ុណ្ណោះដែលលោកធ្វើរាល់ថ្ងៃនេះ! អ្ហឹម" សុខៗក៏មកចាប់នាងផ្តួលទៅលើគ្រែដោយគេក៏ឱនមកថើបបបូរមាត់នាងខ្លាំងៗ ទាញកៀវយកអណ្តាតនាងទៅបឺតជញ្ជក់ដូចជាស្ករគ្រាប់។
"ហ្ហឺ!!!" នាងដកដង្ហើមផើតផតៗ សឹងតែដាច់ខ្យល់ដោយសារគេថើបយកងាប់រស់អ៊ីចឹង។
"បង!បង!បង!" ដកមាត់ចេញមិនដឹងថាចង់និយាយស្អីឡើយ បងៗដូចមិនគ្រប់ទឹក នាងក៏មិនបានចង់ស្តាប់គេនិយាយឡើយធុញថប់នឹងមនុស្សចេះតែហិង្សាបែបតណ្ហាអ៊ីចឹងណាស់។
"មិនចង់ស្តាប់"
"ត្រូវតែស្តាប់"
"អត់ៗ"
"ស្តាប់ៗ"
"No "
"កុំមកNoស្រីឆ្នាស់"
"អត់បានឆ្នាស់ទេ"
"បងស្រឡាញ់អូន ស្រឡាញ់មែនណា៎ ស្រឡាញ់ៗ ស្រឡាញ់ខ្លាំង"
"ស្រឡាញ់?លោកលេបថ្នាំច្រឡំ?"
"បងសារភាពហើយ បងអៀនណាស់" ហ្គាមីតសឹងតែខ្យល់ចាប់ព្រោះសម្តីគេ អៀន?ដូចម៉េចៗទេដល់ក្លាយជាអ៊ីចឹង ប្រុសស្អីមកអៀនព្រោះតែនិយាយពាក្យស្រឡាញ់ ពេលស្រាតខោបង្ហាញកេរដំណែលឲ្យនាងមើលម្តេចមិនខ្មាសផងទៅ។
"បើអៀនណា៎ ថ្ងៃក្រោយលោកក៏កុំស្រាតខោរំលោភខ្ញុំទៀត"
"ហ្អា៎?បើមិនស្រាតខោរំលោភម៉េចនឹងកើតទៅ"
"មិនដឹងរឿងលោក ធ្វើម៉េចកើតក៏ធ្វើទៅ"
"សម្រេចថាព្រមឲ្យបងបានស្អីៗជាមួយទៀតហើយមែនទេ?"
"..........."
