44:ក្បាលជង្គង់ក្រហមម៉្លេះហ្នឹង!

462 16 0
                                    

ក្បាលជង្គង់ក្រហមម៉្លេះហ្នឹង!

មាត់នឹងពូកែជេរពូកែដៀលខ្លាំងណាស់មែនទេ? នឹងឲ្យដឹងដៃម្តងថាគេក៏ពូកែម្រិតណាដែរ គេយកនាងទៅទល់ផ្អែកខ្នងជាមួយនឹងជញ្ជាំង ហើយក៏ចាប់ផ្តើមប្រតិបត្តិការណ៍ស្ងោរជ្រក់ប្រពន្ធឲ្យណាណីតែម្តង។ នេះដូចជាញឹកញាប់ពេកហើយ មនុស្សទើបតែងើបពីឈឺផង ប៉ុន្តែគេវិញនៀក៎ការងារស្អីដែរ ងាករំលោភៗបែបហ្នឹង។
•••
នាយប់ដ៏អន្លង់អន្លោច ស្នូរទឹកភ្លៀងធ្លាក់ រាងកាយក៏ត្រជាក់រត់រកគ្នា ពន្លឺភ្លឺភ្លឹបផ្លេកៗតាមរយះផ្លេកបន្ទោរដែលបន្លឺសំលេងជ្រែកកាត់ស្បៃរាត្រី ក្នុងដៃមានកាន់ដបស្រា ចុះចំណែកអ្នកដែលគ្មានគូវិញតើរត់រកកាយអ្នកណាឱបក្រសោប។ ជុងហ្គុក បុរសខូចចិត្តដែលស្រឡាញ់ប៉ះចំប្រពន្ធបងប្រុស គេក៏មកអង្គុយផឹកកើតទុក្ខទាំងមិនដឹងយប់ព្រលប់សោះ។
"អឹម!" គេលើកដបស្រាអកផឹកក្អឹកៗ លើកដាច់ៗដូចជាទឹកអ៊ីចឹង ផឹកត្រង់ណាដេកត្រង់ហ្នឹងតែម្តងហើយ។
•••
ខណៈដែរអ្នកមានគូវិញ គឺដេកឱបគ្នាយ៉ាងស្អិតរមួត រាងកាយអាក្រាតដោយខ្លួនមិនមានអ្នកណាលើសអ្នកណាឡើយ។
គេទាញម្រាមដៃនាងមកកាន់ ព្រមទាំងស៊កចិញ្ចៀនដែលនាងបានបោះចោលថ្ងៃមុន មកបំពាក់ចូលម្រាមដៃឲ្យនាងវិញ។
"ខ្ញុំមិនពាក់ទេ ដោះវាចេញទៅ" ហ្គាមីត រើបម្រះក្នុងរង្វង់ដៃគេ ដោយចង់ក្រោកដោះចិញ្ចៀននោះចេញវិញ តើពាក់ធ្វើអីទៀតបើមនុស្សមិនបានស្រឡាញ់គ្នាផងនោះ។
"ត្រូវតែពាក់ឲ្យជាប់នៅនឹងដៃនឹងបានដឹងថាអូនរៀបការមានប្តីរួចហើយ" ហ្គាមីតដូចជាចង់អស់សំណើចខ្លាំងណាស់ គេនិយាយបែបនេះចេញមកកើតដែរ បើដឹងខ្លួនថារៀបការរួច ចុះមានសង្សារធ្វើអ្វី នាងមិនយល់ត្រង់នឹងពិតមែន។
"ចុះលោករៀបការហើយឬនៅ?"
"គឺរួចហើយ"
"បើរៀបការរួចហើយ ចុះម្តេចមិនព្រមបែកគ្នាជាមួយសង្សារលោក នៅទាក់ទងគ្នាដើម្បីអី? ត្រង់ខ្ញុំលោកខឹង លោកដៀល លោកមើលងាយសព្វគ្រប់គ្រាន់តែជារឿងភ័ន្តច្រឡំ យ៉ុនហ្គី ខ្ញុំអស់ចិត្តស្រឡាញ់លោកតាំងពីថ្ងៃដែលខ្ញុំដឹងខ្លួនវិញមកម៉្លេះ ចាំទុកផងថាខ្ញុំប្រែមកស្អប់លោកវិញហើយ" នាងដេកប្រែខ្លួនចេញពីគេ ចិញ្ចៀនដែលគេពាក់ឲ្យមុននេះ នាងក៏ក្តាប់វាយ៉ាងណែននៅក្នុងដៃ ខណៈដែរចិត្តកំពុងរងរបួសស្រាប់គេបែរជាយករឿងលើគ្រែមកបាំងមុខ គិតថានាងនឹងសប្បាយរីករាយហើយបំភ្លេចរឿងដែលបានកើតនាពេលកន្លងនោះបានមែនទេ។
"បងសុំទោស" ពាក្យបីម៉ាត់ស្របពេលដៃក៏លូកទៅឱបចង្កេះនាងពីក្រោយ ធ្មេចភ្នែកថើបត្រង់គុម្គត្រចៀករបស់នាង។
នាព្រឹកព្រលឹម!
ម៉ោងជិត10ទៅហើយនៅហៅព្រឹកព្រលឹមទៀតឬ? តែក៏ព្រោះតែហ្គាមីតនាងទើបតែភ្ញាក់ពីដំណេក ដោយរាងកាយល្ហិតល្ហៃរបស់នាង ក៏ត្រូវប្តីរៀបចំតុបតែងខ្លួនឲ្យ គេស្លៀកពាក់ឲ្យនាង ព្រមទាំងលើកយកអាហារពេលព្រឹកមកដល់ក្នុងបន្ទប់តែម្តង។
"មោះ!អង្គុយត្រង់នេះមក ចាំបងបញ្ចុកបបរឲ្យអូន" ស៊ូហ្គា កូរបបូររួចដួសកន្លះស្លាបព្រាមកបញ្ចុកនាង ប៉ុន្តែនាងមិនព្រមហារមាត់នឹងទទួលញ៉ាំឡើយ។
"ញ៉ាំទៅ"
"ពេលព្រឹកអ៊ីចឹង លោកភ្លេចពាក្យអ្វីដែលត្រូវនិយាយមុនពេលបញ្ចុកបបរហើយឬ?" ចុម!យ៉ាងម៉េចអ៊ីចឹងនៀក៎ គេលើកដៃអេះក្បាលឆ្ងល់ហើយ តើឲ្យនិយាយអ្វី។
"យ៉ា៎!!! ទម្លាប់លោកក្រោកពីលើគ្រែមកគេញ៉ាំបែបនេះមែនទេ?ឯណាពាក្យថាអរុណសួស្តីស្អីស្អួយនោះ?" ហ្អើយ៎!ចំជាបង្កកំហុសទៀតពិតមែន គេយល់ន័យនាងហើយ ការពិតចង់បានអ៊ីចឹងទៀតមែនទេ។
"អរុណសួស្តីអូនសម្លាញ់ចិត្តបង បណ្តូលមាសពេជ្រកែវកងសម្បត្តិទ្រព្យបងអើយ! ដូចជានៅខ្វះ តើខ្វះស្អី?" និយាយនេះគឺនិយាយឌឺថាឲ្យនាងទេតើ ប្រុសឆ្កួតអើយម្តេចមិនឲ្យស្រួលបួលខ្លះផងជាមួយនឹងនាង។
"ប៉ុណ្ណឹងបានហើយលោកឯងជោរម៉្លេះ?"ព្រឹកព្រលឹមក៏មកធ្វើឲ្យនាងខឹងមួម៉ៅ បើអ៊ីខឹងដដែលតើប្រកាច់និយាយរកស្អី ខុសរបៀបខ្លាំងណាស់។
"ហ្អ៎?ចូលចិត្តញ៉ាំចេកជោរជាងចេករឹង?" គេឱនមុខមកជិតនាង សួរចេតនាបំភាយខ្យល់ដង្ហើមឲ្យប៉ះត្រង់ថ្ពាល់ដែលក្រហមព្រឿងៗគួរឲ្យចង់ចាប់ថើបនោះខ្លាំងណាស់។
"ប្តីហេងស៊យ" នាងខាំបបូរមាត់ជេរគេកាត់ព្រឹកទាល់តែបាន ឌឺនោះឌឺប្រុសកញ្ចាស់។
"ហឹម?ហិតផោមបងហើយធ្វើឲ្យអូនហេង?" គេស្រាប់តែលានអណ្តាតទៅលិឍបបូរមាត់ប្រពន្ធមួយចឹប ដែលនាងដឹងដល់អណ្តាតនោះហើយក៏ឆួលច្រមុះចង់ហក់ទះគេឲ្យសន្លប់នៅនឹងកន្លែង ប្រសិនបើភ្នែកនាងភ្លឺច្បាស់ជាត្រូវធ្ងន់ហើយ។
"លោកឯងនិយាយគ្មានអនាម័យសោះ ឡើងគគ្រិច"
"បងចូលចិត្តញ៉ាំក្រូចនៅលើទ្រូងអូន ប៉ុន្តែមិនចូលចិត្តញ៉ាំក្រូចខ្វិចមិនទាន់បកសំបកឡើយ"
"រោគចិត្ត"
"ស្អិតបានបើពួកយើងជាប់គ្នាដូចយប់មិញ"
"នែ៎!!!!!!" ហ្គាមីតលើកដៃព្រាវប៉ុណ្ណឹង ប៉ុន្តែឌឹបចំកណ្តាលមុខគេពិតមែន។
"អូយ៎!ឈឺ!ដៃអូនធ្ងន់ម៉្លេះ នេះចេញឈាមតាមមាត់បងហើយ"
"ពិតឬ?" ស៊ូហ្គាក្បាលខូច ដោយទាញដៃរបស់នាងឲ្យមកប៉ះត្រង់មុខរបស់គេ ប៉ុន្តែប៉ះចំមុខសុខៗសោះក៏បង្អូសមកដល់ខាងក្រោមត្រង់ចន្លោះភ្លៅរបស់គេ។
"ស្អីហ្នឹង?ទុលៗក្តៅៗដូចកំប៉េះគូទក្មេង" ស៊ូហ្គាគ្រវីក្បាលអស់សំណើច គេបែរជាខ្សឹបដាក់ត្រចៀកនាងឲ្យព្រិចភ្នែកញាប់ស្អេកតែម្តង។
"វាជារបស់ដែលធ្វើឲ្យអូនថ្ងូរ! អ្ហាស៎ៗអ្អាស៎!យ៉ុនហ្គីសុំថែម យ៉ុន យ៉ុន មីតសុំថែម" ឮហើយតើគួរចាប់មួលឲ្យទល់ផ្អកឬក៏ដាក់ឲ្យសន្លប់ទើបល្អទៅលោកអើយ គេពិតជារោគចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នាងសុំចុះចាញ់គេហើយ។
"អ្អាយ៎!!!អ្ហឹកៗ ខ្ញុំមិនបានសុំថែមថយទេ កុំមកចោទប្រុសឆ្កួត" ហ្គាមីតងក់ងរក្រោកដើរចេញពីគេ ប៉ុន្តែភ្នែករបស់នាងមើលមិនឃើញ បានត្រូវមកជំពប់ជើងដួលនៅលើឥដ្ឋការ៉ូប្រូស។
"មីត!" អ្នកជាប្តីភ័យស្លន់ស្លោចូលមកគ្រានាងឡើង ដោយនាយលើកនាងឲ្យអង្គុយនៅលើពូកតាមដោយគេអង្គុយបន្ទន់ជង្គង់មួយចំហៀងពិនិត្យមើលជង្គង់ដែលដួលប្រូសមុននេះ វាក្រហមទាំងសងខាងតែម្តងហើយ។
"ក្រហមក្បាលជង្គង់អស់ហើយ មិនចេះប្រយ័ត្នទាល់តែសោះអូនឯងនេះ" ស៊ូហ្គាឱនមកផ្លុំក្បាលជង្គង់ឲ្យនាង ដោយផ្លុំហើយក៏ថើបទៀត រោគចិត្តពិតមែន។
"នែ៎!" នាងលើកដៃរុញក្បាលគេចេញ ស្របពេលដែរជីមីនក៏ចូលមកឃើញដោយចៃដន្យ គេសម្លឹងមើលក្បាលជង្គង់របស់ប្អូនដោយការគិតផ្តេសផ្តាសមកលើនាង។
"មីតឯងសាហាវណាស់" ស៊ូហ្គាបែរសម្លឹងមុខបងថ្លៃ ដោយនឹកគិតយល់ពីរឿងជីមីនគិតរួចគេក៏ចាប់ផ្តើមអស់សំណើចពិតមែន។
"ត្រូវហើយប្អូនឯងសាហាវណាស់ មើលតែក្បាលជង្គង់ដឹងហើយថាប្រឹងប៉ិនណា"
"ប្រុសឆ្កួត" ហ្គាមីតអៀនឡើងមុខក្រហមងាំង នាងមិនដឹងថាត្រូវអធិប្បាយបែបណាឲ្យវាស័ក្តិសមឡើយ។
"មីតនេះឯងលុតជង្គង់ញ៉ាំរបស់គាត់ពិតមែន?"
"ស្អី-ស្អី?បងប្រុស!!!!!!!!!" នាងស្រែកមួយទំហឹងព្រោះវាមិនសមហេតុផលទាល់តែសោះដែលគេមកនិយាយដូច្នេះ។
"ហាស៎ៗ" ស៊ូហ្គាបែរជាសើចរលាក់ស្រួលខ្លាំងណាស់ពេលកើតរឿងយល់ច្រឡំដូច្នេះឡើងមកបែបនេះ មិនដឹងថាប្រពន្ធលក់មុខទេអីសើចម្លឹងៗ។

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora