នៅក្នុងស.វទី២១អ្វីគ្រប់យ៉ាងសុទ្ធសឹងតែជារបស់របរប្រើប្រាស់បែបបច្ចេកវិទ្យា គឺបែបទំនើបអ្វីបែបនេះឯង ...
ភ្លើងពណ៍ចម្រុះភ្លឺចែងចាំងពាសពេញទីក្រុងសេអ៊ូល ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិនិងអរន្តជាតិមិនតិចនោះទេ នៅមានអ្នកដែលរស់នៅទីក្រុងនេះផ្ទាល់ផងដែរទោះជារស់នៅមកតាំងពីតូចមកក៏មិនដែលចេះធុញទ្រាន់នឹងសម្រស់របស់ទីក្រុងនេះបានដែរ។
នៅក្នុងបារមួយកន្លែងដែលសុទ្ធសឹងតែជាពពួកអ្នកមានចូលចិត្តយកលុយទៅចាយបង្អួតនៅទីនោះ មិនតិចលាននោះទេ ពួកគេហៅបារមួយកន្លែងនោះថាបារប្រាក់លាន
ហៃយ៉ា ! តែថាភាគច្រើនដែលទៅបារនោះគឺជាមនុស្សស្រីគឺនិយាយបានថាច្រើនមែនទេន ព្រោះអីដឹងដែរទេ? គឺគ្រប់គ្នានិយាយតៗគ្នាថាម្ចាស់បារនៅទីនោះគឺជាមនុស្សមានអំណាច អង្គអាចមិនអន់ទេដល់ថ្នាក់ប្រធានាធិបតេយ្យ KIM NAMJOON ក៏មិនអាចធ្វើធ្វីគេបានឡើយ ព្រោះហេតុនេះទើបស្រីៗចូលចិត្តធ្វើខ្លួបង្អួតប្រាណ លុយកាក់មិនចេះគិតព្រោះបានឃើញមុខម្ចាស់បារប្រាក់លាននោះអី ...
" ចៅហ្វាយ!! " កូនជំនិតនិយាយឡើងទៅកាន់ចៅហ្វាយខ្លួនដែលអង្គុយលើសាឡុងពណ៍គ្រីម នៅក្នុងបន្ទប់ឡៅតឿកញ្ជក់ក្នុងបារមើលទៅជាន់ក្រោមដោយខ្សែភ្នែកអានមិនចេញ
" ហ៊ឹម...! " កំលោះសង្ហាក្រហឹមដូចខ្លានៅបំពុងក.គួរឲញញើតកូនចៅអោនក្បាលគំណាបបន្តិចដូចជាដឹងដល់ន័យរបស់ចៅហ្វាយដោយមិនបាច់ហារស្ដី
ក្រាក!!
ស្នូរសម្លេងបើកទ្វាបន្លឺឡើងធ្វើឲអ្នកនៅក្នុងបន្ទប់ភ័យញ័រមួយរំពេច មុខមាត់ចាប់ផ្ដើមស្លេកស្លាំងញើសហូរជោកក្បាល ប្រាកដណាស់គេដឹងខ្លួនឯងច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់ពីបានក្បត់មនុស្សម្នាក់ដែលនៅចំពោះមុខគេនេះ
"លោ...លោកមេត្តាខ្ញុំផងទៅ" Mako ជនក្បត់លើកដៃសំពះអង្វរក.ទាំងញ័រដៃតតាត់
" ហឹស..." KIM TAEHYUNG ម្ចាស់បារប្រាក់លានជាអ្នកមានអំណាចជាងគេក្នុងប្រភព MAFIA ក្រៅពីគ្រួសាររបស់គេគ្មាននរណាម្នាក់ដឹងឡើយ ។
ឌឹបៗ !!
មួយដៃៗរបស់បុរសមាឌធំធ្វើឲMakoវីសនឹងដាច់ខ្យល់មុខមាត់ជាំគ្រាំឈាមកកជាប់ដុំៗ សភាពពិបាកមើលបំផុត Taehyung ឈរអោបដៃមើលដោយនាមជាអ្នកឈ្នះ ពួកគេនៅតែបន្តវាយ Mako រហូតជិតសន្លប់តែក៏ត្រូវឈប់ទាំងមិនទាន់អស់ចិត្តបន្ទាប់ពីឃើញសញ្ញាហាមឃាត់។
"ប្រាប់យើងតាមត្រង់រឺចង់ស្លាប់ទាំងបែបនេះ?? " Taehyung បន្លឺឡើងទាំងក្ដៅឆេះឆួលកុំឲគេដឹងអោយសោះថាអ្នកដែលរៀបចំកម្រោងការលួចនោះជាមនុស្សតែមួយដូចនឹងលើកមុនទៀត ប្រាប់បានណាថាមិនធានាក្បាលរបស់ពួកវានៅលើស្មារជាប់នោះទេ
"បា...បានខ្ញុំប្រាប់ អឹក!! "
" គឺអ្នកនាងផេន ជាអ្នកបញ្ជាអោយមកលួចគម្រោងនាវារបស់លោក ហើយ... "និយាយបានតែប៉ុណ្ណេះ Mako បញ្ឈរភ្នែកបែកពពុះមាត់ស្លាប់បាត់ដូចជាពួកខាងលបខាំបានរៀបចំទុករួចជាស្រេចប៉ុន្តែវាយឺតពេលបន្តិចហើយ គួរឲស្ដាយមែនទេនដែលនិយាយមិទាន់ចប់ផងក៏ត្រូវមកដេកស្លាប់ តែយ៉ាងណាក៏បានដឹងពីមេឃ្លោងរបស់ពួកវាដែរ ។
" មើលទៅថ្នាំអន់ខ្លាំងណាស់ ដាក់សម្រាប់កុំឲអាក្បត់វានិយាយរឿងសំងាត់ពួកវា ប៉ុន្តែបែរជាគ្មានប្រសិទ្ធភាពមុនពេលវានិយាយចេញមក " Hanjo ចំអកមួយមាត់ធ្វើអោយចៅហ្វាយនាយពេញចិត្តស្ដូកតែម្ដង
"ធ្វើយ៉ាងម៉េចក៏ដោយអោយពួកវាគិតថាគម្រោងរបស់វាបានសម្រេចហើយ "
Taehyung និយាយដោយខ្សែភ្នែកពិបាកនឹងយល់ តែយ៉ាងណាមនុស្សគេនេះគ៏គ្មាននរណាអាចយល់បានដូចគ្នានេះឯង
----
"យើងនឹងចាំមើលថានាងលេងបានប៉ុន្មានក្ដារ ហឹស " Taehyung ឈរនៅពីមុខបារសម្លឹងមើលទៅលើមេឃដែលងងឹតសូត្រគ្មានសូម្បីតែផ្កាយនិងព្រះចន្ទរះបញ្ចេញពន្លឺនៅចំពោះមុខគេ ប្រុសសង្ហាសើចបន្តិចចំអ៊កអោយខ្លួនឯងមើលទៅជីវិតគេមិនល្អដូចអ្វីដែលអ្នកម៉ាក់និយាយប្រាប់ទេ សូម្បីតែមិត្តស្រីដែលខ្លួនស្រឡាញ់ស្ទើលេបក៏លួចក្បត់គេឆៅៗដោយចង់លួចគម្រោងនាវា បែបនេះឈឺចាប់ចង់ស្រែកយំក៏មិនចេញដែរ ។
ជើងវែងបោះជំហ៊ានសំដៅឡានសេរីទំនើបភ្លាមៗ មុននឹងបើកចេញទៅឡើនដូចព្យុះមិនដឹងគោលដៅថាទៅកន្លែងណាអោយប្រាកដ
ទ្រឺត! ទ្រឺត!
ស្នូរសម្លេងទូរសព្ទបន្លឺឡើង Taehyung ធ្វើមុខធុញទ្រាន់ព្រោះដឹងថាគ្មាននរណាក្រៅពីបងប្រុសមហាជេរមិនឈប់នោះទេ ដៃក្រាស់លើកឡើងចុចកាសសេរីទំនើបទទួលភ្លាមសម្លេងចេចចាចក៏មកដល់ភ្លេតតែម្ដង
« ឯងនៅឯណា? នេះពីរអាទិត្យហើយមិនដែលឃើញអើតក្បាលចូលផ្ទះសោះ ចរឹកអោយដូចអាកណ្ដាលបេះបិទ អញឆ្ងល់ពួកហែងណាស់ចូលចិត្តតែទុកអញចោលមិនអាណិតអញជាបងខ្លះទេរឺយ៉ាងម៉េច? « អ្នកចុងខ្សែស្រែកឡើងស្ដីបន្ទោសកោកៗពេលដឹងថាអ្នកម្ខាងទៀតចុចទទួល
" ចប់នៅ? ខ្ញុំនឹងបានចុចបិទ " អ្នកកំលោះតបតាមអារម្មណ៍ធុញទ្រាន់ ចូលចិត្តណាស់អាធ្វើចរឹកជាម្ដាយតាមដានកូនប្រុសមិនឈប់
« អាចង្រៃយ៍...!! AhSihhhh « រៀបចំនឹង RAP អោយមួយចប់ទៀតទៅហើយតែប្រពន្ធ័បានកាត់ផ្ដាច់បាត់ហើយ
" Yah...Hyung ជេរអា Tae ម្នាក់ទៅថី ចាំបាច់រាលដាលដល់ខ្ញុំ " KIM NAMJOON អង្គុយធ្វើមុខស្អុយក្រោមខ្សែភ្នែកសម្លក់សម្លឹងរបស់បងប្រុសច្បង
" ចរឹកគ្នានអាណាកាត់មករកអញសោះ ម្នាក់ៗសុទ្ធតែជើងកាងម៉ែអាកាង ហ្អឹម..អញក្បាលម៉ាទូរសព្ទនឹងឥឡូវ ខ្លាំងដៃណាស់ពួកហែង" Soekjin Rap មួយចប់មុនចូលគេង Namjoon ចំហរមាត់រ៉ុយអាចហោះចូលបាន ចង់គាត់ថាស្ដីយ៉ាងម៉េចក៏មិនខឹងព្រោះបន្ទាប់ពីលោកប៉ាលាចាកលោកទៅមានតែបងប្រុសនេះឯងដែលដើរតួជាឪពុកម្ដាយផងជាបងប្រុសផងតែយ៉ាងណាពេលនេះក៏មានអ្នកម៉ាក់មកគាត់ក៏មិនសូវហត់ដូចកាលពីមុន...
____
TIME 6:00am
តុ! តុ!!
ស្នូរសម្លេងគោះគញ្ចក់ឡានបន្លឺឡើងខ្លាំងៗ ធ្វើអោយអ្នកកំលោះដែលដេកលក់មិនប៉ុន្មានម៉ោងនោះត្រូវភ្ញាក់ទាំងមិនអស់ចិត្ត ដៃក្រាស់លើកឡើងញីក្បាលតិចៗព្រោះឈឺក្បាលខ្ទោកៗដូចគេដុំ យប់មិញមិនដឹងជាអស់ប៉ុន្មានកំប៉ុងទេ។
" លោកយ៉ាងម៉េចហើយ?? មានកើតអ្វីទេ "សម្លេងស្រួយស្រេសរបស់មនុស្សស្រីប្លែកមុខសួរនាំរំខានប្រាសាទរបស់គេមិនឈប់ ធម្មតាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ដូចជា Kim Taehyungn នេះទទួលយកមិនបាន
" មិនទាន់ស្លាប់ទេ "
" នែលោក! ខ្ញុំតាំងចិត្តមកសួរព្រោះឃើញថាអាចនឹងមានរបួស ប៉ុន្តែមើលអ្វីដែលលោក..." នាងខំបើកចិត្តមកសួរណា នេះមិនងាយទេដែលនាងព្រមនិយាយជាមួយមនុស្សប្លែកមុខបែបនេះ
" ខ្ញុំមិនបានជួល នាងជាអ្នកមកហេចហើរសួរគេដោយខ្លួនឯង "ទៀតហើយ! ប្រុសម្នាក់នេះមាត់ឆ្កែមែនទេន តាមចិត្តក្ដៅចង់តែហក់ធាក់អោយដឹងស្នាដៃកូនលោកមេភូមិម្ដង
" ហ៊ិយ...អាចង្រៃ" Jungnie ស្រែកចាចមុននឹងឈានជើងថយក្រោយ បន្ទាប់ពីប្រុសសង្ហាចេញពីក្នុងឡានមកឈរពេញកម្ពស់នៅពីមុខស្រីស្រស់ដែលមានកម្ពស់ត្រឹមដើមទ្រូងមាំរបស់គេសោះបែរជាហានច្រែតៗដាក់គេមិនចេះប្រមាណខ្លួន
" ឯងមើលស្អីអារោគចិត្ត " ពាក្យជេរថ្មីរបស់នាងធ្វើអោយគេអត់សើចមិនបានពិតមែនមនុស្សស្រីស្អីមាត់ឆៅចិត្តក្ដៅប្ដូរពាក្យជេរមិនអោយជាន់គ្នាល្អណាស់។
"ព្រុងរំលោភទេដឹងនៀក " ថាហើយមុខសង្ហាញោចស្នាមញញឹមបន្តិចទាំងមិនដឹងខ្លួន ហើយក៏ត្រូវភ្ញាក់មកវិញពេលដែលមានអ្នកទីបីមករាក់ទាក់
" មានរឿងអី? "
"អ្ហ...ជម្រាបសួរលោកអ៊ុំ " Taehyung ប្រញាប់ឧនគោរពព្រោះឃើញថាជាមនុស្សចំណាស់ មិនចង់ធ្វើជាមនុស្សគ្មានមាយាទ ត្បិតថាជាកំពូល MAFIA សាហាវឃោឃៅយ៉ាងណាក៏មិនភ្លេចដំបូន្មានរបស់គ្រួសារដែរ
" ក្មួយកើតអ្វីទេ? អ៊ុំឃើញឡានក្មួយខូចខាតទើបអោយកូនស្រីមកសួរ ព្រោះអ៊ុំរវល់រឿងខ្លះ" មនុស្សចំណាស់ញញឹមទៅកាន់អ្នកកំលោះ Taehyung ក៏ញញឹមតបវិញខុសពីអ្នកខ្លះដែលមានវត្តមាននៅទីនោះដែរតែបែរជាឈរធ្វើមុខស្អុយទៅវិញ
" បាទ! មិនអីទេព្រោះបើកឡានក៏មិនសូវឡើនប៉ុន្មានដែរ "យ៉ាងណាក៏ត្រូវប្ដូរចរឹកតាមកាលះទេសះដែរ ព្រោះមើលទៅទីនេះក៏ឆ្ងាយពីទីក្រុងគួរសមដែរ ងាកឆ្វេងស្ដាំសុទ្ធតែជាដំណាំផ្លែឈើមិនតិចមុខទេ
" Jungnie ម៉េចមិនហៅភ្ញៀវចូលផ្ទះទៅ ឯងមិនឃើញគេមានរបួសទេហេស.."
" ពុក... !!" ស្រីល្អបន្លាយសម្លេងវែងអន្លាយបញ្ជាក់ពីការមិនពេញចិត្តភ្លាមៗ នេះណាអោយពេញចិត្តយ៉ាងម៉េចបើគេមាត់អត់គម្របបែបនេះ
" បាទមិនអីទេ "
" ហៃយ៉ា ...អ្នកកំលោះឯងមើលសភាពឯងចុះទៅរួចទេ ក្នុងនាមជាមេឃុំម្នាក់អ៊ុំមិនទៅចិត្តអាក្រក់អ្វីទេ"
"បាទ!! "
" បើបាទហើយក៏ចូលផ្ទះទៅ Jungnie ahhh ឆាប់នាំភ្ញៀវទៅរកកន្លែងសម្រាកទៅ "
Jungnie សម្លក់ប្រុសសង្ហាថ្មែរ មុននឹងដើរចេញទៅចោលភ្ញៀវបាត់ អ៊ុំដន បានត្រឹមក្រវីក្បាលនឹងចរឹកមានះរបស់កូនស្រីពីក្រោយខ្នងមិនដឹងថាពេលណាទើបនាងចេះគិតនឹងគេTo be continued...

VOUS LISEZ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Roman d'amourបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។