ឡានទំនើបមួយគ្រឿងកំពុងតែបើកសន្លឹមៗនៅលើវិថីដងផ្លូវមួយនៅក្នុងប្រទេសកូរ៉េ ពេលល្ងាចត្រជាក់មនុស្សម្នាចេញពីធ្វើការសម្រាកកាយយ៉ាចេញមកស្រូបយកខ្យល់អាកាសធ្វើអោយស្ថានភាពនៅកន្លែងកំសាន្តក្នុងសួនសាធារណះមួយប្រែជាអ៊ូអរ ...។
" អេ៎នៅខាងមុខនោះគេធ្វើអី ? មើលទៅអ៊ូអរម្លេះ ? " ម្ចាស់កាយក្រាស់បោះសំនួរសួរទៅកាន់អង្គរក្សជំនិតកាលបើឃើញមានមនុស្សមួយដុំកំពុងតែឈរបញ្ជ្រៀតមើលអ្វីក៏មិនដឹង ? ម្ចាស់កាយក្រាស់នៅក្នុងឡានមិនលឺសំឡេងខាងក្រៅទើបបានជាមិនដែលស្ថានភាពនៅខាងក្រៅមួយនោះមានសំឡេងបែបណា ?
" មើលទៅក្មេងៗបែបជាឈ្លោះគ្នាទៀតហើយចៅហ្វាយ "
" យ៉ាប់ណាស់ក្មេងសម័យនេះ ? " នាយជាអង្គរក្សនិយាយហើយក៏ថែមទាំងគ្រវីក្បាលទៀតក្មេងសម័យនេះវាធំលឿនការគឹតក៏លឿនតាមដែល 18ឆ្នាំមិនទាន់ទេសាហាវជាងមនុស្សធំទៅទៀត...។" ស្រីអុីនតើនោះ... " រាងក្រាស់បើកភ្នែកធំៗ
" បា...បាទ !!! " ស្ទេរ៍ឈប់ឡានងក់កាលបើលឺចៅហ្វាយឧទាននិយាយឈ្មោះរបស់អ្នកនាងតូចប្រចាំគ្រួសារ ជីមីនក៏សឹងតែមិនជឿដែលណាថាមកជួបប្អូនក្នុងសភាពកំពុងឈ្លោះគ្នាស្អីមិនដឹងបែបនេះ ? ទាំងដែលប្អូនស្រីគេនៅផ្ទះគួរអោយស្រលាញ់សឹងអីទៅហើយ" ឯងចង់យ៉ាងមិច ? យើងសួរថាឯងចង់យ៉ាងមិច ? "
" មានរឿងក្នុងសាលាមិនអស់ចង់មកថែមដល់ខាងក្រៅមេនទេ " ក្មេងស្រីវ័យជំទង់ម្នាក់កំពុងតែក្តៅសាច់ខ្លាំងកាលបើត្រូវគូប្រជែងតាំងពីនៅក្នុងសាលាតាមប្រជែងមិនព្រមឈប់ទាល់តែសោះ ។ នេះថ្នាក់ប្រឡងចប់ថ្មីៗទៅហើយម្នាក់ៗបែកពីសាលាក៏មិនព្រមឈប់កាច់កុងគ្នាទៀតមើលទៅបើតាមគំនិតប្រហែលតាមឈ្លោះទាល់តែម្នាក់ៗចាស់សក់ស្កូវរាងខ្លួនហើយ...។" មីកាឆេល " ដៃគូម្ខាងទៀតកំពុងតែញ៉េញខ្លាំង
" អាយយយ៎ មីឈ្លើយ " រ៉ាឆេលទ្រាំលែងបានហើយក្រោយពីឈ្លោះទាស់ទែងសំដីអស់មួយសន្ទុះក៏ដល់វគ្គដែលត្រូវសុីសាច់ហុតឈាមគ្នាម្តង ម្ខាងទៀតក៏ពូកែញ៉េញហើយម្ខាងទៀតក៏មិនព្រមចាញ់ស្ថិតក្រោមស្ថានភាពបែបនេះមិនមានអ្នកណាចូលទៅឃាត់ឡើយទើបក្មេងស្រីទាំងពីរអ្នកនេះវ៉ៃបោចសក់គ្នាបានសម្រេច ។

أنت تقرأ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
عاطفية" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )