មួយសន្ទុះជីមីនក៏បានដើរមកពីបន្ទប់ទឹកវិញស្នាមក្រែមដែលប្រឡាក់ជាប់អាវនៅតែប្រឡាក់ដដែលលុបយ៉ាងណាក៏លុបមិនជ្រះ ជីមីនសែនខឹងនឹងខេលលីណាស់ដែលធ្វើទង្វើរស្មោគគ្រោគបែបនោះ ។
" បងទៅណាអូនទៅផង "
" បើនាងមកល្អខ្ញុំរាប់អាន តែបើមកជាមួយល្បិចស្មោគគ្រោកបែបនេះ សំទោសផងខ្ញុំគឹតថាពួកយើងមិនគួរជួបហើយក៏រាប់អានជាមួយគ្នាទៀតទេកុំរារាំងផ្លូវខ្ញុំ ខ្ញុំទៅរកប្រពន្ធរបស់ខ្ញុំ " ជីមីនរហ័សដើរគេចក៏ព្រោះតែមិនចង់អត់ប្រយោជន៍ជាមួយខេលលីច្រើនជាងនេះ តែថាខេលលីតោងទាមស្អិតខ្លាំងណាស់ គេមិនពេញចិត្តយ៉ាងនេះហើយនៅតែដើរតាមគេពីក្រោយជាប់មិនរបូតទៀត ។" សុំអង្វរ រវាងយើងវាចប់ហើយ "
" នាងជាអ្នកជ្រើសផ្លូវទៅចោលខ្ញុំ មិនមេនខ្ញុំក្បត់នាង "
" តែអូនធ្វើព្រោះហេតុផល បើអូនមិនស្រលាញ់បងមិនមេនអូនលេងលះហេតុអីក៏បងមិនគឹតដល់ត្រង់នោះខ្លះជីមីន " នាងព្យាយាមបង្ហូរទឹកភ្នែកចេញមកអោយជីមីនមានចិត្តអាណិត អោយជីមីនយល់ថានាងមានភក្តីភាពស្នេហ៍ចំពោះជីមីនដល់ថ្នាក់ការហើយនៅលែងប្តីចោលព្រោះចិត្តនៅស្រលាញ់ជីមីនទៀត ។" ហេតុផលរបស់នាងមិនយល់ពីចិត្តនឹងបេះដូងរបស់ខ្ញុំ "
" កុំធ្វើអោយខ្ញុំស្អប់ ខេលលីអេវីលលៀម "
ជីមីនលើកដៃចង្អុលមុខរបស់ខេលលីហើយក៏ដើរទៅចំណតឡានបាត់ទៅ ទុកអោយខេលលីនៅឈរក្តៅក្រហាយម្នាក់ឯងក៏ព្រោះតែមិនសម្រេចបំណងដូចចិត្តប្រាថ្នា តែមិនជាបញ្ហាឡើយថ្ងៃនេះនាងបានសម្រេចរឿងរ៉ាវធំៗច្រើនរឿងមកហើយចាប់ទុកថាថ្ងៃនេះជាថ្ងៃល្អ នាងមានពេលវេលាច្រើនណាស់ហើយជីមីនក៏មិនរត់ទៅណាដែល ថ្ងៃនេះមិនសម្រេចថ្ងៃក្រោយនាងនឹងសម្រេចអោយបាន ...។នៅតាមផ្លូវ :
ជីមីនបើកឡានតែម្នាក់ឯងជារឿយៗថ្ងៃនេះស្ទេរ៍មិនបានមកតាមជាមួយទេព្រោះអោយទៅចាត់ការរឿងដីធ្លីសម្រាប់ផលិតរោងចក្រធំដើម្បីផលិតស្រាក្រហមបន្ថែមទៀត ។ មុននឹងទៅដល់ផ្ទះរ៉ាឆេលជីមីនក៏បានចុចបើកទូរស័ព្ទដើម្បីខលទៅរកនាង តែនៅពេលដែលបើកអេក្រង់ទូរស័ព្ទជីមីនក៏ភ័យហើយភ្ញាក់ព្រើតកាលបើឃើញលេខរ៉ាឆេលជាច្រើនខ្សែរត៎កន្ទុយគ្នាគេមិនបានលើកម្តងទាល់តែសោះ ! ជីមីនក៏ប្រញាប់ខលទៅរ៉ាឆេលវិញតែខលយ៉ាងណាក៏គ្មានអ្នកទទួលព្រោះម្ចាស់ទូរស័ព្ទកំពុងតែសង្គ្រោះនៅឯមន្ទីរពេទ្យឯណោះ ...។ ជីមីនផ្អាកខលទៅរ៉ាឆេលបន្តិចហើយលេខលោកស្ទេរ៍ក៏បានខលចូលទូរស័ព្ទគេម្តង
VOUS LISEZ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Roman d'amour" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )