រ៉ាឆេលរត់ទៅក្អួតនៅបន្ទប់ទឹកនាងក្អួតចេញមកខ្លាំងៗដូចកាលមានកូនលើកដំបូងអញ្ចឹង ក្អួតបែបនេះពិតជាបង្កហេតុឆ្ងល់អោយជីមីនវិលវល់ពេញខួរក្បាលខ្លាំងណាស់ ? ខំបាញ់ទឹកអប់អោយក្រអូបទាក់ទាញអារម្មណ៍អូនបែរជាអូនឆ្អើមស្អុយក្អួតរត់គេចពីបងទៅវិញ -,- ?
" អេ៎សម្លេងក្អួត ? អ្នកណាកើតអីអញ្ចេះ ? " ជីអុីនទើបតែមកដល់ផ្ទះព្រោះទើបតែបញ្ចប់ការងាររបស់នាងហើយ សម្លេងក្អួតរ៉ាឆេលនេះណាពិតជាជះឥទ្ធិពល់ដល់ហើយលាន់លឺឡើងពេញផ្ទះ
" ឆេល ! " ជីមីនឆ្លើយតប
" ហ្អាក៎ ឆេលកើតអីបងប្រុស ? ឈឺរឺ ? "
" មិនដឹងទេប្រាប់ថាស្អុយខ្លួនបងហើយរត់ទៅក្អួតបាត់ "
" សង្ស័យណាស់ " ជីអុីនដាក់កាបូបចុះហើយក៏ប្រញាប់រត់ទៅមើលបងថ្លៃរបស់នាងចង់ដឹងថាយ៉ាងមិចហើយសុខទុក្ខបែបណាទៅមុខរួចរឺមួយក៏អត់ ? ជីមីនមិនហ៊ានចូលក្បែរទេត្រឹមតែអង្គុយមើលថែប្រុសយូតែប៉ុណ្ណោះចូលក្បែរខ្លាចរ៉ាឆេលធាក់កណ្តាលទ្រូងម្តងទៀត >< ។" អួក៎ អួក៎ អួក៎ អួក៎ " រ៉ាឆេលក្អួតយកៗ
" ឆេលយ៉ាងមិចហើយនឹង ? ខ្ញុំជួយគក់ណា "
" អួក៎ អួក៎ អួក៎ អួក៎ "
" សង្ស័យតែចាញ់កូនទៀតណាស់ " សង្ស័យបានត្រឹមតែសង្ស័យមនុស្សស្រីពេលក្អួតមានអ្វីទៀតក្រៅពីមានផ្ទៃពោះចាញ់កូន បើនិយាយថាឈឺក្រពះរឺមួយក៏ពុលអាហារដូចជាមិនសូវជឿប៉ុន្មាននោះទេ ។ មួយសន្ទុះក្រោយរ៉ាឆេលក៏បានធូនាងឈប់ក្អួត តែថាទឹកមុខស្លេកស្លាំងនឹងថិថក់នៅក្នុងខ្លួននៅឡើយ ជីអុីនបានគ្រាហ៍រ៉ាឆេលអោយមកអង្គុយលើសាឡុងចំណែកឯរ៉ាឆេលក៏បានសំណូមពរអោយអ្នកបម្រើរករបស់ជូមកអោយនាងលាងមាត់ព្រោះថាពេលនេះជ្រាវទឹកមាត់ខ្លាំងណាស់" យ៉ាងមិចហើយធូរឺមួយក៏អត់ ? ទៅពេទ្យល្អដែលទេ " ជីអុីននិយាយបណ្តើរដៃកាន់បំពង់ហើុតគ្រវីៗនៅចុងច្រមុះរបស់រ៉ាឆេលបណ្តើរ អោយរ៉ាឆេលហើុតបំពង់ហើុតក្រែងបានស្វាងខ្លះ បងថ្លៃប្អូនថ្លៃមួយគូនេះស្រលាញ់ល្អូកល្អើននឹងគ្នាខ្លាំងណាស់ ចុះទម្រាំតែជីអុីនក្លាយជាអនាគតមីងថ្លៃទៀតមិនដឹងរ៉ាឆេលស្រលាញ់ខ្លាំងយ៉ាងណានោះទេ
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )