មួយម៉ោងបន្ទាប់ពីរៀបចំខ្លួនរួចហើយជីមីនក៏បាននាំរ៉ាឆេលចេញពីផ្ទះលំហែររបស់គេចេញទៅរកអាហារពេលព្រឹកញាំសិន មិនចង់អោយបណ្តូលចិត្តខូចក្រពះនោះទេ ។ បន្ទាប់ពីញាំអាហារពេលព្រឹករួចហើយជីមីនក៏បើកនាំរ៉ាឆេលទៅកន្លែងដែលល៎រ៉ូបរៀបការដែលគេបានកក់ទុកនោះតែម្តង សកម្មភាពរបស់ពួកគេទាំងពីរគេចមិនផុតពីអ្នកដែលលួចតាមដាននោះទេទៅដល់កន្លែងណាក៏តាមជាប់ដែល ។
" អូ៎ហូពូ ធំខ្លាំងណាស់ " រ៉ាឆេលលាន់មាត់បន្ទាប់ពីឃើញហាងធំ
" ចូលទៅ " រាងកាយក្រាស់អោបចង្កេះនាងក្រមុំជាប់ហាក់កំពុងតែបង្ហាញទៅកាន់មហាជនដែលមើលឃើញថានារីម្នាក់នេះជាបណ្តូលចិត្តម្ចាស់បេះដូងរបស់គេ ។ ចូលទៅដល់ក្នុងហាងក៏មានបុគ្គលិកគោរពយ៉ាងត្រៀមត្រាព្រោះជាភ្ញៀវមានឋានះខ្ពស់" លោកផាក ! ហៃយ៉ាបណ្តូលចិត្តគឺអូនឆេលទេរឺ ? "
" ទាយាទតែមួយរបស់ត្រកូលវុិចទ័រសោះ "
" សាកសម្យទាំងឋានះសាកសម្យទាំងរូបសម្រស់ ជាគូពីអតីតជាតិសម្យគ្នាគ្មានកន្លែងទាស់ពិតមេន " ម្ចាស់ហាងមិនបានសរសើេរព្រោះតែទាក់ម៉ូយតែសរសើរព្រោះឃើញថាសាកសម្យជាមួយគ្នាពិតប្រាកដមេន វ័យខុសគ្នាបន្តិចតែបណ្តើរជាមួយគ្នាហើយសាកសម្យនឹងថ្លៃថ្នូរ ។ រ៉ាឆេលអៀនឡើងមុខក្រហមអៀនដល់ក្តិចបងពូទាំងភ្លេចខ្លួនទៀត" របស់ដែលខ្ញុំកក់ត្រៀមរួចហើយមេនទេ ? "
" ជួនកូនក្រមុំរបស់ខ្ញុំទៅល៎ផង "
" ចាស៎ អូនឆេលអញ្ចើញមកខាងនេះមកអូន "
ម្ចាស់ហាងជាអ្នកចាត់ការផ្ទាល់តែម្តងមិនចង់អោយបុគ្គលិកទទួលទេខ្លាចទាស់ចិត្តភ្ញៀវធំ ! នៅពេលដែលដើរតម្រង់ទៅបន្ទប់តែខ្លួនរ៉ាឆេលក៏បានជួបនឹងមនុស្សម្នាក់ដែលនាងស្គាល់យ៉ាងច្បាស់ នារីម្នាក់នោះគ្រងឈុតរៀបការដែលទើបតែតែងខ្លួនហើយទើបដើរចេញមក រ៉ាឆេលបើកភ្នែកធំៗក៏ព្រោះតែបែកយូហើយ ហើយនាងក៏នឹកខ្លាំងទៀតផងតាំងពីលោកពូផ្តាច់ទំនាក់ទំនងមកមិនដែលបានជួបគ្នានោះទេ" មីង- មីងខេល ! មីងខេលមេនទេ ? "
" ក្មួយឆេល ចាស៎គឺមីង "
" ហឹកកហឹកក ក្មួយនឹកមីងណាស់នឹកខ្លាំងណាស់ "
រ៉ាឆេលអោបខេលលីជាប់ដោយក្តីនឹកនា បែកពីមីងអស់ប៉ុន្មានឆ្នាំលែងបានជួបមុខនាងប្រាកដជានឹកខ្លាំងណាស់ហើយ ។ នេះហើយជា ខេលលីអេវីលលៀម ត្រូវជាអតីតមីងថ្លៃរបស់នាងខេលលីត្រូវជាអតីតប្រពន្ធរបស់ពូយ៉ុនរបស់នាងហើយក៏ធ្លាប់ត្រូវជាអតីតមិត្តស្រីរបស់ជីមីនដូចគ្នា តែរឿងខេលលីមានទំនាក់ទំនងជាមួយជីមីនគឺរ៉ាឆេលមិនបានដឹងនោះទេ ។ ចំណែកឯទំនាក់ទំនងប្តីប្រពន្ធរវាងខេលលីនឹងយ៉ុនហ្គីគឺបានបែកបាក់លែងលះគ្នាប៉ុន្មានឆ្នាំមកហើយ សម្រាប់មូលហេតុគឺមិនទាន់បានទំលាយនោះទេព្រោះយ៉ុនហ្គីលាក់ជារឿងសម្ងាត់ ។
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
STAI LEGGENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Storie d'amore" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )