ភាគទី ៩១ : បងឈឺខ្លាំងណាស់ ! បងហត់បងអស់កម្លាំង

887 46 1
                                    

     " អុងង៉ា អុងង៉ា ង៉ាៗៗៗៗ "
     " អុងង៉ា អុងង៉ា - "
បុមយូស្រាប់តែស្រែកយំខ្លាំងៗឡើងប្រហែលជាគេទទួលដឹងអារម្មណ៍ថាអ្នកម៉ាក់រត់ចោលហើយទើបបានជាស្រែកយំបែបនេះ ។ ជីមីនហា៎ស្តីលេងចេញប្រពន្ធក្មេងរបស់គេលេងមួយក្បាច់នេះគេក្អួតឈាមទាំងដុំ ចិត្តខ្មៅអ្វីម្លេះទេប្រុងសងសឹកធ្វើបាបបេះដូងរបស់ប្តីទាល់តែក្រៀមស្រពន់ស្លាប់ទើបអូនអស់ចិត្តរឺឆេល ?!

     " កូនប៉ាៗៗ កុំយំណាកូនណា អូ៎ៗៗៗ "
     " អុងង៉ាៗៗៗៗ អុងង៉ា "
     " កុំយំណាកូនណា កុំយំ " ជីមីនបីរលាក់កូនតិចៗជាការលួងលោម តែយ៉ាងណាក៏ប្រុសយូមិនព្រមបាត់យំទាល់តែសោះ រហូតទាល់តែលោកស្រីម្ចាស់ផាកត្រូវរត់មកមើលហើយយកមកបីផ្ទាល់ដៃ ។

     " នេះមានរឿងអីកើតឡើង ? " លោកស្រីម្ចាស់ផាក
     " ឆេល ! ឆេលទៅបាត់ហើយអ្នកម៉ាក់ "
     " អាចយ៉ាងមិច បើមុននោះម៉ាក់ឃើញកូនប្រសារដេកលើគ្រែនៅឡើយ " លោកស្រីម្ចាស់ផាកក៏មានការភ្ញាក់ផ្អើលណាស់ដែល នាងដេកលើគ្រែស្ទើរតែក្លាយជាសាកសព្វដែលគ្មានវិញ្ញាណទៅហើយ អោយនាងរត់បានយ៉ាងមិច ? មិនឃើញផ្ទាល់ភ្នែកមិនជឿសោះ ។

     " ខ្ញុំក៏មិនដឹងដែល ! ខ្ញុំបីកូនមកដល់អូនឆេលក៏ទៅបាត់ហើយ "
     " ម៉ាក់ខ្ញុំផ្ញើរកូនផង ខ្ញុំទៅរកនៅម្តុំៗនេះសិន "
     " ទៅចុះកូន " លោកស្រីម្ចាស់ផាកងក់ក្បាល 
ជីមីនក៏ប្រញាប់រត់តាមរកឆេលដោយមានជំនឿថាឆេលប្រហែលជាទៅណាមិនទាន់បានឆ្ងាយនោះទេ ជីមីនសួរគេសួរឯងពេញមន្ទីរពេទ្យ រៀបរាប់ពីកំពស់កំពរនឹងសម្បុលរូបរាង តែមិនមានម្នាក់ណាឡើយបានប្រទះឃើញឆេលនោះទេ ...។ ជីមីនបន្តរត់មកដល់បរិវេណខាងក្រៅមន្ទីរពេទ្យក៏នៅតែមិនឃើញ ជីមីនចាប់ផ្តើមអស់ជំនឿ នឿយណាយខ្សត់កម្លាំងទន់ដៃទន់ជើងដល់ថ្នាក់អុកជង្គង់ដួលទៅលើដី ជីវិតមួយនេះនៅមានពន្លឺអ្វីទៀតបើត្រូវបាត់បង់អូនហើយ !?

     " អ៊ុំ ! នោះបងមីនតើ " ជីអុីនកេះយ៉ុនហ្គី
     " វាកើតឆ្កួតអីវាទៀតហើយ ? "
     " មិនដែលអត់មូលហេតុទេ " ជីអុីនប្រញាប់រត់ទៅរកបងប្រុសដោយហុចថង់អាហារទៅអោយយ៉ុនហ្គីកាន់ជំនួស មួយរយះមកនេះឃើញថាទាំងពីរអ្នកអ៊ុំហើយនឹងក្មួយក្រៅខោម្នាក់នេះត្រូវរ៉ូវគ្នាល្អខ្លាំងណាស់ និយាយត្រូវគ្នាមិនដែលឈ្លោះ ជាពិសេសនោះគឺយ៉ុនហ្គីតែងតែទៅទទួលជីអុីនមកមន្ទីរពេទ្យជាមួយគ្នាជាប្រចាំ ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ