រ៉ាឆេលសម្លឹងមុខជីមីនយ៉ាងយូដោយមិននិយាយអ្វីជីមីនវិញក៏ដូចគ្នាគេភ្លេចបាត់ទៅហើយថាមានស្នាមក្រែមជាប់អាវមិនបានគឹតដល់ថារ៉ាឆេលសម្លឹងមើលស្នាមក្រែមមួយនោះ នោះទេ ។ ដោយឃើញថារ៉ាឆេលស្ងៀមយូពេកជីមីនក៏សួរដោយក្តីបារម្ភ ...
" ឆេល ! អូននៅឈឺទៀតមេនទេ ? "
" អូនគេងអោយស្ងៀមសិនណាពូទៅហៅពេទ្យសិន " ជីមីនក្រោកពីកៅអីម្តងទៀតបម្រុងចេញទៅក្រៅបន្ទប់ដើម្បីទៅហៅគ្រូពេទ្យ តែថាមិនបានទៅនោះទេព្រោះរ៉ាឆេលចាប់ដៃរបស់គេជាប់ហើយ ។
" កុំអីពូអូនមានអីឯណា "
" អូនគ្រាន់តែគឹតថាអូនមានសំណាងណាស់សង្គ្រោះពីរដងហើយនៅតែអាចក្រោកមកអង្គុយមើលមុខពូបែបនេះដោយស្នាមញញឹមទៀត ពូថាមើលអូនអស្ចារ្យដែលទេ !? " រ៉ាឆេលព្យាយាមញញឹមបន្លប់មិនបញ្ចេញអារម្មណ៍សោកសៅនោះទេ ត្បិតតែអាយុនាងត្រឹមតែ18ឆ្នាំជាក្មេងទើបតែពេញវ័យតែការគឹតរបស់នាងជាមនុស្សចាស់ទុំ ។ រឿងខ្លះមិនចំបាច់ស្រែកសួរហើយយំស្រែកនោះទេ ដល់ពេលវេលាវាគង់តែលាតត្រដាងមកដោយខ្លួនឯង ពាក្យថាមនុស្សប្រុសល្អយ៉ាងណានៅតែមានចំណុចខូចបើយប់នោះលោកពូខូចមេននាងក៏បិទភ្នែកបិទត្រចៀកមិនដឹងមិនលឺថយមួយជំហ៊ានដើម្បីភាពសុខសាន្តគឺល្អបំផុត ។
" ពូភ័យណាស់ដឹងដែលទេ "
" យប់មិញអូនខលទៅពូតែពូមិនលើកទូរស័ព្ទអូនទេ "
" សំទោស ! សំទោសពិតមេនរ៉ាឆេលវាជាកំហុសរបស់ពូ "
" ពូដាក់ទូរស័ព្ទចោលពូខុសលើអូន អភ័យទោសអោយពូផងពូសន្យាថាមិនអោយមានលើកទីពីរទៀតនោះទេ " ស្តាប់អ្វីដែលជីមីនបាននិយាយហើយបើទោះជាពេលនេះរ៉ាឆេលញញឹមលាយទឹកភ្នែកក៏នាងនៅតែអាចបង្ខំចិត្តជឿហើយលើកលែងអោយលោកពូ ។
" ពូការងារច្រើនអូនយល់ ពេលនេះអូនអស់អីហើយ "
" អូនភ្លេចខ្លួនដោយខ្លួនឯងទេ "
" ដឹងថាមានមនុស្សគឹតអាក្រក់លើអូនហើយអូននៅតែប្រហែស "
សូម្បីតែរ៉ាឆេលក៏គឹតថាមនុស្សដដែលតាំងចិត្តបកក្បាលមកខាំនាង តែនាងមិនខ្លាចនោះឡើយកាលពីពីរខែមុននាងបានតាំងចិត្តថាមិនលះបង់លោកពូហើយទោះក្បែរស្លាប់ទៀតក៏នាងនៅតែមិនខ្លាចដដែល ។
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)