" ពុទ្ធោអើយ ! ស្រីក្បាលរឹង "
យ៉ុនហ្គីគ្រវីក្បាលព្រោះតែរ៉ាឆេលរឹងហួសនិស្ស័យ គេនេះណាចង់បកស្រាយទៅអោយនាងស្តាប់អោយឈប់យល់ច្រឡុំស្ទើរតែគាំងស្លាប់ទៅហើយ តែអោយបកស្រាយយ៉ាងមិចបើនាងដូចប្រគ្រីវកាច់ស្រែកយកៗមិនស្តាប់ហេតុផលជាគោលចំបងបែបនេះ ?" ឆេលស្ងាត់សិនហើយស្តាប់ពូ " យ៉ុនហ្គីព្យាយាមសម្រួល
" អត់ ! អត់ទេ ឆេលមិនស្តាប់ទេមិនស្តាប់ទាំងអស់ " ឆេលនៅតែប្រកែកដាច់អហង្ការថានាងមិនស្តាប់ មិនចង់លឺមិនដង់ដឹងអ្វីទាំងអស់ អោយតែពាក់ព័ន្ធនឹងជីមីនគឺនាងលែងចង់ដឹងហើយ ។ អ្នកណាក៏ដូចអ្នកណាធ្វើអោយឆ្អែតដល់ក៎ពេកក៏លែងមានចិត្តដូចគ្នា" ឆេល ! ក្លាយជាមនុស្សលែងមានហេតុផលបែបនេះតាំងពីពេលណា ឆេល ? " យ៉ុនហ្គីតែងតែសរសើរថាកន្លងមកនាងពូកែនាងរឹងមាំណាស់តែនេះរឹងមាំពេកដល់ថ្នាក់មានះនិយាយលែងស្តាប់
" ពូយ៉ុនយល់អារម្មណ៍ឈឺចាប់មួយនេះទេ ? "
" ពេលដែលត្រូវគេបង្វិលក្បាលមករហូត ធ្វើបាបអោយឈឺចាប់មករហូតពូយ៉ុនយល់អារម្មណ៍ឆេលដែលទេ ? ឆេលអភ័យអោយគេប៉ុន្មានដង ឆេលទ្រាំបែបណាខ្លះពូយ៉ុនក៏ដឹង ចុះហេតុអ្វី ? ហេតុអ្វីពេលនេះមករករឿងឆេលថាឆេលគ្មានហេតុផល ? តើយុត្តិធម៍គ្មានទេរឺសម្រាប់ឆេល ? " រ៉ាឆេលរៀបរាប់ទាំងដង្ហក់ កាលដែលនាងរត់ចេញនៅពេលនេះគឺសុខភាពរាងកាយរបស់នាងនៅមិនទាន់មាំមួននៅឡើយទេ និយាយចំគឺនាងខ្សោយកម្លាំងនៅពេលរន្ធត់ខ្លាំងបេះដូងរបស់នាងស្រាប់តែលោតញាប់ខុសធម្មតាសម្ពាធឈាមក៏រត់មិនល្អដែល ។" អ្ហឹកកក ហុឺ អ្ហឹកកក " រ៉ាឆេលលើកដៃក្តោបបេះដូងហើយដង្ហក់
" ឆេល~ " យ៉ុនហ្គីបារម្ភពីក្មួយស្រីខ្លាំងណាស់ នាងសម្រាលកូនដោយមិនប្រក្រដីឈាមបាត់បង់អស់ច្រើនត្រូវបញ្ចូលរហូត យ៉ុនហ្គីសោកស្តាយដែលនិយាយច្រើនធ្វើអោយក្មួយមួម៉ង គេគួរតែទុកពេលអោយនាងបានយូបន្តិចសិមនិយាយបែបនេះទើបល្អ ...។" ពូយ៉ុនចេញទៅ ចេញអោយឆ្ងាយពីឆេលទៅ "
" ពូសំទោស ! ពូសំទោសឆេល "
" ពូយ៉ុនលែងស្រលាញ់ក្មួយហើយ ពូយ៉ុនចេញអោយឆ្ងាយទៅ "
" អូយយ៎ " រ៉ាឆេលស្រែកបន្តិចក៏ព្រោះតែនាងមានអារម្មណ៍ថាវិលមុខដូចចង់រកដួល យ៉ុនហ្គីនាពេលនោះក៏ប្រញាប់រត់ទៅត្រកងក្មួយស្រីមកនៅក្នុងរង្វង់ដៃរបស់គេ ។
" ពូសន្យាជាមួយឆេលបានទេថាមិនប្រាប់គេទេ "
" មិនប្រាប់គេថាពូរកឆេលឃើញទេ ណាពូណាអ្ហឹកក " រ៉ាឆេលទឹកមុខអង្វរលន់តួដល់យ៉ុនហ្គី ទឹកមុខរបស់នាងគឺពិតជាកំសត់ខ្លាំងណាស់ មើលទៅនាងពិតប្រាកដថាគេចពីជីមីនពិតមេនហើយ មិនអាចនោះឡើយថាវិលជួបជុំសុខដុម្ភរមនាជាមួយគ្នាវិញទៀតបាន ។
ČTEŠ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )