ភាគទី ៦៣ : រវល់មើលសមុទ្រភ្លេចសន្យាអីជាមួយប្តីហើយទេដឹង ?

884 48 0
                                    

     " ហាយ "
ខេលលីញញឹមយ៉ាងស្រស់ហើយក៏ដើរទៅរកពួកគេទាំងបួនអ្នក រ៉ាឆេលចាប់ផ្តើមមិនស្រណុកចិត្តហើយក៏កើតការសង្ស័យលើជីមីន នឹកគិតថាជីមីនជាអ្នកបបួលខេលលីមកដែលព្រោះដំណើរកំសាន្តមួយនេះគឺជីមីនជាអ្នកផ្តើមឡើង យ៉ាងណាទំនាក់ទំនងពួកគេទាំងពីរក៏ធ្លាប់សុីជម្រៅហើយវត្តមានរបស់ជីមីននៅជាមួយខេលលីក៏ញឹកញាប់ទៀតទើបរ៉ាឆេលកើតចិត្តសង្ស័យលើភ្លើងស្នេហ៍ចាស់ មិនបានគឹតដល់ថាខេលលីអាចនឹងមុខក្រាស់ត្បុលមកទាំងដែលគេមិនបានអញ្ចើញនោះទេ

     " នាងមកយ៉ាងមិចបាន ? "
ជីមីននិយាយនៅក្នុងចិត្តម្នាក់ឯងដោយមិនទាន់ហ៊ាននិយាយចេញមកក្រៅ កំហុសមកពីអ្នកគ្រប់គ្រងនៅទីនេះរឺក៏ជាចេតនារបស់ខេលលីទៅ ? ជីមីនសារភាពដោយស្មោះត្រង់ថាគឺមិនបានពាក់ព័ន្ធជាមួយវត្តមានខេលលីដែលលេចមុខមកទីនេះជាមួយនោះទេ ជីមីនក៏ស្រឡាំងកាំងណាស់ដែលនៅពេលដែលឃើញនាងមកទីនេះ ។

     " អាមីន ! ក្រែងឯងនិយាយថាទីនេះមានតែពួកយើង ? " យ៉ុនហ្គីក្តៅចិត្តឆេវព្រោះតែគឹតថាជីមីនកុហកដូចគ្នាទាំងដែលការពិតជីមីនមិនដឹងអីទាល់តែសោះ វត្តមានដែលមិនបានអញ្ចើញគ្មានឈ្មោះក្នុងបញ្ជីររបស់ខេលលីម្នាក់នេះធ្វើអោយគេវល់ច្របូលច្របល់គ្រប់គ្នា ?

     " យើងមិនដ- " ជីមីន
     " អតីតលោកប្តីបងកុំឆេវឆាវពេក "
មិនដឹងជាកើតអីទេសុខៗខេលលីក៏ស្រាប់តែដើរមកកៀកកើយអោបដៃអោបជើងរបស់យ៉ុនហ្គី ទាំងដែលកាលនៅជាប្តីប្រពន្ធនឹងគ្នាដូចសត្រូវស្លាប់រស់មិនដែលបានប៉ះគ្នានោះឡើយ ទង្វើររបស់ខេលលីដូចជាកំពុងបញ្ឈឺអោយអ្នកណាយ៉ាងអញ្ចឹង មិនដឹងថាបញ្ឈឺដល់អតីតសង្សារចាស់រឺក៏បញ្ឈឺដល់ជីអុីនដែលឈរក្បែរនោះ នោះទេ ?!?

     " នាងកើតអី ? " យ៉ុនហ្គីសួរទៅកាន់នាងទាំងមុខស្មើរ
     " ក៏បែបនេះទេ ការពិតខ្ញុំមកលេងកោះក្បែរនេះតែចៃដន្យមិនមានអូតែលគេងទើបផ្លាស់ប្តូរមកលេងកោះខាងនេះវិញ សុទ្ធតែជាគ្នាឯងទេអាចអោយខ្ញុំស្នាក់នៅមួយបន្ទប់ផងតើបានទេ ?!? "
     " ឆេល ! មីងមួយរយះនេះស្ត្រេសខ្លាំងណាស់ "
     " អាចអង្វរអោយស្វាមីក្មួយអនុញ្ញាតអោយមីងអាចលំហែរលេងនឹងនៅមួយបន្ទប់ផងតើបានទេ ? " ខេលលីទទួចអង្វររ៉ាឆេល ! អាចថារ៉ាឆេលដឹងពីរឿងស្មោគគ្រោគរបស់ខេលលីតែថារ៉ាឆេលមិនទាន់បានប្រកាសសង្គ្រាមនោះទេទើបខេលលីយល់ថារ៉ាឆេលនៅតែល្អចំពោះនាង ល្ងង់ដែលមើលមិនដឹងថាក្មួយកំពុងសំដែងថាគោរពនាង ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ