ភាគបញ្ចប់ : បងស្រលាញ់អូនព្រះនាងរបស់បង

2.3K 90 6
                                    

ជាច្រើនម៉ោងបានកន្លងផុតទៅ :
កាលពីព្រឹកមិញដោយហេតុចាញ់កូនផងក្អួតអស់ៗពីខ្លួនរលីងរួមទាំងត្រូវប្រពន្ធវ៉ៃដោយសារចាញ់បោកយលសប្តិយ៉ាងដំណុំធ្វើអោយជីមីនធ្លាក់ខ្លួនឈឺភ្លាម ថ្ងៃនេះមិនបានទៅណានោះឡើយនៅដេកនៅផ្ទះពេញមួយថ្ងៃរហូតឈានដល់ពេលល្ងាច ហើយក៏ដេកមិនបានស្ងប់សុខទៀតព្រោះតែ ~~~

   រីង | រីង | រីង | រីង ...

     " អូយយ៎ អ្នកណាខលមករំខានទៀតហើយ ? " ជីមីនអារម្មណ៍មិនល្អនិយាយអោយចំទៅគឺមួម៉ៅ មនុស្សកំពុងតែចាញ់កូនដូចមនុស្សស្រីផងត្រូវការពេលវេលាដេកអោយបានឆ្អែត តែនេះទូរស័ព្ទខលមករំខានឥតឈប់តើអោយដេកយ៉ាងមិចទៅព្រះអើយ ?

     " អាឡូ ? មកពីខាងណាទៀតហើយ ? " ជីមីនលើកទទួល
     « អាឡូអធ្យាស្រ័យផងលោក ខ្ញុំខលទៅសូមបញ្ជាក់ទីតាំង តើឥវ៉ាន់ដឹកទៅភូមិគ្រិះត្រកូលផាកតើមេនទេលោក ! »
     " ឥវ៉ាន់ស្អី ? " ជីមីនចងចិញ្ចើមឆ្ងល់ មនុស្សដេកដូចងាប់ពេញមួយល្ងាចហើយទៅមានពេលកម្មង់ឥវ៉ាន់ស្អីមកពីណា ?
     « បាទឥវ៉ាន់អ្នកស្រីរ៉ាឆេលអ្នកកម្មង់ »
     " ដឹកមក " និយាយតែប៉ុណ្ណឹងហើយក៏ដាក់ទូរស័ព្ទចុះ ព្រោះប្រញាប់ទៅចាត់ការនាងល្អិតប្រពន្ធក្មេងបណ្តូលចិត្តរបស់គេនោះបន្តិច មកអុកឡុកសរសៃប្រសាទប្តីអីទៀតហើយនាងល្អិត ? រកតែប្តីទំនេរខួរក្បាលបន្តិចមិនបានអុកឡុករំខានប្តីរហូតនេះ ....។

     " អ៎ុះ ! ស្លាប់ហើយ " ជីមីនចំហរមាត់ហើយក៏លាន់មាត់ឡើងខ្លាំងៗមុនពេលអនុញ្ញាតអោយបាតដៃខាងស្តាំលើកមកអង្អែលទ្រូងទាំងភ្ញាក់ផ្អើល ? ស្អីគេនេះ ? អ្នកណារើផ្ទះអីទៀតហើយ ? អាមិចទើបបានជាមានសម្ភារះទូពូកគ្រឿងប្រដាប់ប្រដាលេងច្រើនម្លេះ ? បន្ទាប់ពីឈរលួសព្រលឹងបន្តិចហើយជីមីនក៏បានលឺសំឡេងនិយាយទូរស័ព្ទ ទើបជីមីនប្រញាប់ដើេរតាមប្រភពសម្លេងមួយនោះទៅស្វែងរកមូលហេតុ ហើយក៏បានប្រទះនឹងប្រពន្ធក្មេងរបស់គេបាននិយាយទូរស័ព្ទកម្មង់ឥវ៉ាន់ជាហូរហែរមិនដឹងអស់ប៉ុន្មានរយលានហើយទេ ?

     " មិនអីទេ ធ្វើបញ្ជីរមក ស្វាមីរបស់ខ្ញុំគាត់ជាអ្នកPayលុយ ហិហិហិ ចាស៎ប៉ុណ្ណឹងបានហើយណា " បន្ទាប់ពីនិយាយចប់រ៉ាឆេលក៏ដាក់ទូរស័ព្ទចុះ ជីមីនគ្រឿតខ្នាញ់ខ្លាំងណាស់បានឱកាសក៏ខោកនាងមួយក្រញ៉ពីក្រោយលឺសូរតែខ្លួកមុននឹងដាក់គូទអង្គុយចុះក្បែរនាង

You've reached the end of published parts.

⏰ Last updated: Oct 11, 2021 ⏰

Add this story to your Library to get notified about new parts!

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now