ថ្ងៃថ្មីជាបន្ត :
កាយស្តើងក្រោកតាំងពីព្រលឹមស្រាងៗក៏ព្រោះតែនាងគេងលក់មិនស្កប់ណាមួយក៏មានអារម្មណ៍ថាចាញ់កូនខ្លាំង នាងក្អូតចង្អោរពេញមួយព្រឹកអាចថាកូនដំបូងសម្រាប់ក្មេងខ្ចីដូចជានាងគឺកូនក្នុងផ្ទៃធ្វើទុក្ខខ្លាំងបន្តិច រ៉ាឆេលមិនហ៊ានក្អួតនៅក្នុងបន្ទប់ទេគឺនាងរត់មកជាន់ក្រោម នាងលាក់រឿងនេះនៅឡើយទើបមិនចង់អោយជីមីនដឹងពីអាការះរបស់នាង
" អ្នកស្រី~ " ស្ទេរ៍
" ចាស៎ " រ៉ាឆេលមានអារម្មណ៍ថាភ័យ ព្រោះប្រហែលជាស្ទេរ៍បានដឹងហើយថានាងរត់ក្អួតពេញមួយព្រឹក តែសង្ឃឹមថាគេទាយមិនដឹងថានាងកំពុងតែមានកូនផងទៅចុះ
" អ្នកស្រីក្អួតមិនស្រួលខ្លួនរឺ ? ខ្ញុំឃើញអ្នកស្រីក្អួតច្រើនដងហើយ អេ៎រឺមួយក៏អ្នកស្រីកំពុងតែពពោះ ? "
" អត់ទេមួយរយះនេះខ្ញុំគេងហើយនឹងញាំមិនសូវបានទើបមិនសូវស្រួលខ្លួន ម្សិលមិញទៅពេទ្យរួចហើយមិនបានចាញ់កូនទេ "
" តែថាពិនិត្យម្តងទៀតអោយប្រាកដក៏ល្អដែលអ្នកស្រី "
" ចាស៎ តែថាកុំប្រាប់ពូណាថាខ្ញុំក្អួត "
" ហេតុអីទៅអ្នកស្រី ? ចៅហ្វាយគួរតែដឹងថាអ្នកស្រីឈឺ "
" កុំអីកុំអោយគាត់បារម្ភ ខ្ញុំទៅត្រៀមអាហារពេលព្រឹកអោយគាត់សិនហើយ " រ៉ាឆេលនិយាយហើយក៏ដើរទៅផ្ទះបាយទាំងក្នុងខ្លួននៅស្រើតៗវិលមុខស្រវាំងភ្នែកតឹចៗ នាងដឹងថាពេលនេះស្វាមីកំពុងងប់ងល់បែងចែកក្តីស្រលាញ់អោយស្រីខាងក្រៅ បើគាត់ចង់ហើយទោះហាមក៏មិនឈ្នះដែលម្លោះហើយក្នុងនាមជាប្រពន្ធមានតែធ្វើតួនាទីប្រពន្ធអោយបានល្អ រៀបចំអាហារពេលព្រឹកឆ្ងាញ់ៗដោយដៃផ្ទាល់ជួនស្វាមីថ្ងៃណាមួយគាត់ច្បាស់ជាភ្ញាក់រលឹកនឹកឃើញដល់ប្រពន្ធដែលធ្លាប់ស្រលាញ់ជាមួយគ្នាខ្លាំងម្នាក់នេះ ស្រីក្រៅល្អឆើតតែសម្បកក្រៅស្នេហ៍បានមួយគ្រាតែប្រពន្ធអេតាសុីវិលគឺស្រលាញ់ពេញមួយជីវិត ។
មួយម៉ោងក្រោយមកគ្រប់គ្នាក៏បានមកជុំនៅតុអាហារទាំងប៉ាម៉ាក់ក្មេកទាំងប្អូនថ្លៃ នៅឡើយតែជីមីនម្នាក់ដែលមិនទាន់ឃើញចុះមក !!!
" ប្រហែលជាអាទិត្យក្រោយប៉ាម៉ាក់ទៅស្វីសវិញហើយ "
" ហេតុអីក៏លឿនម្លេះម៉ាក់ក្មេក ? " រ៉ាឆេលសួរបន្ត
" ជួនកូនដល់ត្រើយហើយម៉ាក់ដល់ពេលត្រឡប់ទៅវិញហើយ "
" ចាស៎ " រ៉ាឆេលញញឹម
" ហៃយ៉ាឆ្ងាញ់ដល់ហើយ ឆេលពូកែណាស់ " ជីអុីនញាំអាហារពេលព្រឹកដែលរ៉ាឆេលបានធ្វើហើយក៏សរសើរមិនដាច់ពីមាត់ អ្នកធ្វើក៏មានស្នាមញញឹមដូចគ្នាបន្ទាប់ពីមានអ្នកសរសើរ ...។
ESTÁS LEYENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)