ភាគទី ៣០ : ហេតុអីក៏មិនប្តូរអោយបងជំនួសវិញជាអ្នកឈឺ !?

1.1K 59 3
                                    

ភ្លើងហ្វាឡានយ៉ាងភ្លឺបានបាញ់បញ្ចាំងទៅលើរាងកាយតូចដែលដេកស្តូកស្តឹងប្រៀបបីដូចជាមនុស្សដែលគ្មានវិញ្ញាណ ជីមីនតក់ស្លុតជាខ្លាំងរញីរញ័រជើងអស់រលីងកាលបើបានប្រទះឃើញរាងល្អិតរ៉ាឆេលធ្លាក់ក្នុងសភាពដូចច្នោះ ។ រ៉ាឆេលទោះបីជាភ្នែកបានស្រវាំងជិតមើលលែងឃើញទៅហើយក៏នាងចាំភិនភាគចាំក្លិនរាងកាយរបស់មនុស្សដែលកំពុងតែរត់មករកនាងនោះបានដែល ម្នាក់នោះគឺជាលោកពូជាមនុស្សដែលនាងស្រលាញ់នាងចំណាំបានច្បាស់ខ្លាំងណាស់ ។

     " រ៉ាឆេល- រ៉ាឆេលអូនកើតអីរ៉ាឆេល "
     " ពូមកជួយអូនហើយរ៉ាឆេល អូនកុំបិទភ្នែកគេងណាឆេល "
     " ពូ- ពូមកជួយអូនហើយពូ " 
រ៉ាឆេលព្យាយាមញញឹម ញញឹមទាំងដែលនៅក្នុងខ្លួននាងនាពេលនេះគឺនាងឈឺខ្លាំងណាស់កម្លាំងរបស់នាងស្ទើរតែគ្មានទៅទៀត នាងវីសតែនឹងបិទភ្នែកគេងទៅម្តងៗហើយ ...។

     " ពូជួនអូនទៅពេទ្យណាឆេល "
     " អត់ទេពូ ពូកុំយកអូនទៅពេទ្យ "
     " ពូយកអូនទៅផ្ទះរបស់ពូ កុំយកអូនទៅពេទ្យ កុំអោយអ្នកណាបារម្ភពីអូន កុំអោយអ្នកណាបំបែកអូនចេញពីពូទៀត " 
ពាក្យសំដីរបស់រ៉ាឆេលធ្វើអោយជីមីនស្ទើរតែស្រក់ទឹកភ្នែកជាពិសេសត្រង់ពាក្យថាកុំអោយអ្នកណាបំបែកអូនចេញពីពូទៀត ។ រ៉ាឆេលមិនចង់អោយលោកប៉ាអ្នកម៉ាក់បារម្ភជាពិសេសនោះមិនចង់អោយអ្នកណាមកជំរិតសួរនាងពីដើមហេតុដែលធ្វើអោយនាងក្លាយទៅជាបែបនេះ មិនចង់អោយអ្នកណាដឹងថានាងរងគ្រោះថ្នាក់ព្រោះតែជីមីន មិនចង់អោយអ្នកណាមកបំបែកនាងចេញពីជីមីនទៀតនោះទេ ។ 

     " ណាពូណា អូយយ៎ អូនទ្រាំបានណាពូ "
     " ពូកុំយកអូនទៅពេទ្យណា "
     " ពូសន្យាអូនត្រូវតែទ្រាំអោយបានណាឆេល កុំទៅណាចោលពូ "
     " ពូស្រលាញ់អូន ខ្វះអូនពូមិនអាចរស់បានទេ " 
វាជាពាក្យដែលជីមីនមិនហ៊ាននិយាយក៏ព្រោះតែជីមីនឆាប់អៀន មិនពូកែនិយាយពាក្យផ្អែមល្ហែមដូចជាប្រុសដទៃនោះទេ តែក្នុងដំណាក់កាលមួយនេះជីមីនត្រូវតែនិយាយចេញមកក៏ព្រោះតែត្រូវដាស់តឿនសតិរបស់រ៉ាឆេលមិនអោយនាងបិទភ្នែកគេង អោយនាងលឺថាគេស្រលាញ់គេមិនអាចរស់ដោយខ្វះវត្តមានរបស់នាងបាន នាងត្រូវតែទ្រាំនាងត្រូវតែរស់នៅជាមួយគេអស់មួយជីវិតលុះដល់ចាស់ ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Donde viven las historias. Descúbrelo ahora