នៅក្នុងឡានរ៉ាឆេលរក្សាទម្លាប់ស្ងៀមស្ងាត់មិនហើុបមាត់សូម្បីតែបន្តិច រឿងប៉ុណ្ណឹងមិនអាចធ្វើអោយនាងឆ្អែតចិត្តនោះឡើយគ្រាន់តែនាងអាក់អន់សុពន់ចិត្តជាមួយនឹងជីមីនតែប៉ុណ្ណោះ លើកទីមួយដែលគាត់កុហកនាង អេ៎តែវាមិនមេនជាលើកទីមួយនោះទេគឺលើកទីបីហើយ លើកទីមួយគាត់កុហកលាក់បាំងថាគ្មានទំនាក់ទំនងអ្វីជាមួយខេលលីទាំងដែលការពិតជាអតីតសង្សារចាស់នឹងគ្នា លើកទីពីរគាត់ក៎ខកខានទាក់ទងមិនបានទាំងដែលគាត់នៅជាមួយមនុស្សស្រីគឺខេលលីបន្សល់ស្លាកស្នាម ស្នាមក្រេមប្រឡាក់អាវទុកអោយរ៉ាឆេលចាប់បាន លើកនេះគាត់កុហកថាមានការរវល់ចេញពីផ្ទះទាំងព្រលឹមទាំងដែលគាត់ចេញមកកំដរហុងហ័ងសោះ មិនយល់នោះឡើយថាហេតុអីគាត់កុហកនាងទៅដល់បីដងបែបនេះ ? ជាប្តីប្រពន្ធនឹងគ្នាហើយហេតុអ្វីចាំបាច់លាក់បាំងគាត់មិនខ្លាចនាងបាក់ជំនឿលើគាត់លែងជឿពាក្យសំដីរបស់គាត់ទេរឺ ? តាំងពីបានគ្នាជាប្តីប្រពន្ធមកសង្កេតឃើញថារវាងយើងទាំងពីរគឺមានរឿងស្មុគស្មាញខ្លាំងណាស់ ...។
" ឆេល ! ក្មួយអូខេដែលទេ ? "
" មិនកើតទេលែងវាចោលទៅ កុំអោយឈឺចាប់ទៀត "
យ៉ុនហ្គីជាមនុស្សឆាប់ឆេវឆាវសម្តីឆៅតែគាត់គ្មានពុតត្បុតអីអាក្រក់នោះឡើយ គាត់ស្រលាញ់ក្មួយស្រីរបស់គាត់ណាស់អាចនិយាយបានថានាងក៏ប្រៀបដូចជាត្បូងពេជ្ររបស់គាត់ដែល កាលបើជនណាធ្វើអោយត្បូងពេជ្រគាត់ស្រអាប់ហើយគាត់មានតែជម្រុះម្នាក់នោះចេញ តែនិយាយក៏បានតែត្រឹមនិយាយតែប៉ុណ្ណឹងឯង ឆេលតាមរឺមិនតាមអាស្រ័យលើឆេលគាត់គ្រាន់តែមិនចង់ឃើញឆេលឈឺចាប់ទៀតប៉ុណ្ណោះ ...។
" ឆេលមិនអីទេពូ "
" មិនអីយ៉ាងមិច ? មុខស្ងួតបែបនេះ "
" ឆេលរបស់ពូកាលពីមុនមិនមេនបែបនេះទេ "
" បើឈឺច្បាស់ជាមានទឹកភ្នែកចេញមកហើយពូ "
ឆ្លើយបែបនោះហើយរ៉ាឆេលក៏ញញឹមដាក់យ៉ុនហ្គី ដើម្បីអោយយ៉ុនហ្គីអស់បារម្ភ នាងរឹងមាំខ្លាំងណាស់រ៉ាឆេលមិនយំមិនធ្វើខ្លួនអោយគេស្រណោះស្រណោកហើយថែមទាំងញញឹមចេញបានទៀត ។
" តើត្រូវទ្រាំដើម្បីអ្វី ? សម្តែងអោយពូលែងបារម្ភ ? "
" ទ្រាំបែបណាទៅពូបើបញ្ចេញរួចហើយ "
" យ៉ាងហោចទះបានមួយដៃក៏ស្ងប់អារម្មណ៍ហើយ "
" ចានក្នុងរាវគង់តែប៉ះទង្គឹច គ្រប់យ៉ាងគឺអាស្រ័យលើមនុស្សតែប៉ុណ្ណោះ ? ក្លាយជាប្រពន្ធរបស់គេបន្តិចទៀតក៏អាចនឹងក្លាយជាអ្នកម៉ាក់របស់គេត្រូវរៀបចំគំនិតគោលដៅជីវិតអោយបានល្អិតល្អន់ មានរឿងសំខាន់ច្រើនណាស់ដែលឆេលគួរតែគឹត ចាំបាច់អីយកកំហឹងមួយឆាវនេះមកដាក់ក្នុងចិត្តនាំតែក្តៅក្រហាយខ្លួនឯង " ពាក្យសំដីប្រកបទៅដោយមនុស្សធំពេញលេញពោរពេញទៅដោយភាពរឹងមាំ នឹងមានហេតុផលយ៉ាងច្បាស់លាស់ នាងបានបញ្ចេញកំហឹងរួចហើយវាក៏រួចគ្នាហើយដែលនាងមិនគួរយករឿងឈឺចាប់មួយនោះមកដាក់ក្នុងចិត្តនាំតែក្តៅក្រហាយខ្លួនឯងនោះទេ ព្រលែងចោលបញ្ហាដកដង្ហើមបន្ធូអោយបាត់តានតឹងបន្តិចយល់ថាបានស្រួលខ្លួនមិនមានសម្ពាធ ។ ចានក្នុងរាវទោះខំថ្នមយ៉ាងណាវាក៏នៅតែប៉ះទង្គឹចគ្រាន់តែការទង្គឹចធម្មតាហើយមួយទៀតគឺធ្វើអោយប្រេះស្រាំតែប៉ុណ្ណោះ យ៉ាងណាចំណងស្នេហាបានចង់ផ្ជាប់ក្លាយជាដៃគូជីវិតប្តីប្រពន្ធនឹងគ្នាទៅហើយ ចិត្តធ្ងន់ជម្នះបញ្ហាតែបន្តិចគ្រប់យ៉ាងនឹងវិលមកដូចធម្មតា ...។
" ក្មេងសោះហេតុអីក៏រឹងមាំយ៉ាងនេះ ?! "
" ពូកែលាក់ចរិកពិតខ្លួនឯងណាស់ ឆេល "
សូម្បីតែយ៉ុនហ្គីក៏លាន់មាត់ចំពោះនាង ឃើញនាងតាំងពីបាតជើងក្រហមរនាលមកដល់ធំពេញវ័យក្រមុំមួយថ្ងៃៗឃើញតែនាងឡប់ឡែលេងសើចច្រើនមានះរឹងក្បាលនិយាយមិនស្តាប់ឌឺផ្គើនមាត់ច្រើនសោះ អ្នកណាទៅដឹងថាធាតុពិតនៃរ៉ាឆេលជាមនុស្សស្រីដែលហ្មត់ចត់ហើយរឹងមាំអំណត់អត់ធន់យ៉ាងនេះ ? អាយុមិនសុំជាមួយចរិកសោះហើយ
" ភាពរឹងមាំមិនកំណត់អាយុឯណាពូ ណាមួយឆេលជាអ្នកកំណត់ផ្លូវជីវិតខ្លួនឯងឆេលមិនអោយខ្លួនឯងទន់ខ្សោយនោះឡើយ ហើយហេតុផលដែលឆេលមិនយំព្រោះទឹកភ្នែកឆេលមានតម្លៃ ជាតិជាមនុស្សប្រុសយ៉ាងណាក៏មិនចេះឆ្អែតឆ្អន់បើគាត់ខូចគាត់ឆ្អែតហើយហុចលុយអោយគេរួចស្រលាញ់គ្នាជាមួយប្រពន្ធធម្មតា ឆេលមិនទឹកភ្នែកព្រោះប្តីមានស្រីតែបើឆេលទឹកភ្នែកគឺឆេលឆ្អែតចិត្តបំផុត ..."
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)