ជាច្រើនខែបានកន្លងផុត :
ធ្មេចបើកធ្មេចបើកវាក៏កន្លងផុតទៅជាច្រើនខែបានយ៉ាងឆាប់រហ័ស ពីមួយខែទៅមួយខែពីរមួយថ្ងៃទៅមួយថ្ងៃអ្វីៗគ្រប់យ៉ាងសុទ្ធតែផ្លាស់ប្តូរតាមពេលវេលាអាយុកាលរបស់វា ។ នាពេលនេះដែលគឺ9ខែត្រឹមដែលអ្នកម្តាយវ័យក្មេងគឺរ៉ាឆេលបានពពោះកូនរបស់នាង នៅប្រហែលជា10ថ្ងៃទៀតគឺពេញលក្ខណះ ពេញខែពេញថ្ងៃហើយ ថ្វីបើពេលវេលាចេះតែដើរទៅមុខកន្លងផុតយ៉ាងសន្ធាប់ក៏ពិត តែចំណងស្វាមីនឹងភរិយាគឺមិនទាន់អាចដូចដើមនោះឡើយ រ៉ាឆេលនៅតែប្រកាន់ចិត្តមិនទទួលយកជីមីន ចំណែកឯជីមីនវិញក៏មិនបោះបង់ដូចគ្នា គេនៅតែបំពេញតួនាទីជាស្វាមីល្អទោះជានាងមិនអើពើក៏ដោយ ...។
" លោកប្រុសក្រោកហើយរឺនៅ ! ចុះលោកស្រីពួកឯង ? "
" ក្មេងៗអស់នេះពិបាកណាស់ម៉ោងថ្មើរនេះទៅហើយ "
" មិនអើេពើជាមួយចៅហ្វាយនាយទាល់តែសោះ "
លោកស្រីម្ចាស់ផាករអ៊ូរទាំក៏ព្រោះតែនេះម៉ោងជាង8ទៅហើយមិនទាន់ឃើញសមាជិកគ្រួសារម្នាក់ណាមកដល់តុបាយ ក្រៅពីលោកស្រីម្ចាស់ផ្ទាល់នឹងស្វាមីតែប៉ុណ្ណោះ ! មួយវិញទៀតក្នុងផ្ទះនេះត្រូវតែយកចិត្តទុកដាក់ចំពោះរ៉ាឆេលបំផុតព្រោះឆេលពពោះចាស់ខែហើយ រឿងញាំគេអាហរហូបចុកត្រូវតែគឹតគូដល់នាងមុនគេជាពិសេស ។
" កាលពីយប់មិញដូចជាមិនឃើញលោកប្រុសចូលផ្ទះទេលោកស្រីម្ចាស់ គឺលោកប្រុសមីនមិនបានចូលផ្ទះទេ ឡានក៏មិននៅដែលទាន " អ្នកបម្រើរ៉ាយរ៉ាប់រឿងរបស់ជីមីន ។ ជួនពេលនោះដែលឆេលក៏ចុះមកដល់ជាន់ក្រោមល្មមនាងតាមទាន់ហើយស្តាប់លឺទាំងអស់
" ... " ដំបូងឡើយនឹកគឹតថាចុះមកដល់ខាងក្រោមនឹងសួរតែម្តងថាមានបានឃើញស្វាមីរបស់នាងដែលទេព្រោះថាយប់មិញមិនបាននៅក្បែរនាងទេមិនដឹងថាគាត់ទៅដល់ទីណា ? នាងមិនទាន់ត្រូវរ៉ូវក៏ពិតតែមនុស្សក្បែរគ្នារាល់ថ្ងៃ បាត់ដំណឹងមួយថ្ងៃច្បាស់ជាបារម្ភពីគ្នាហើយ ។ តែថាមិនចាំបាច់អោយសួរទេគឺស្តាប់លឺមុនតែម្តង !!!
" គាត់ទៅណាទៅ ? " រ៉ាឆេលកំពុងតែនឹកស្រមៃដល់កន្លែងដែលគាត់សម្រាកមិនត្រឡប់ចូលផ្ទះកាលពីយប់មិញ ? នាងមិនចង់គឹតវែងឆ្ងាយទេព្រោះថាប្រាំខែកន្លងមកនេះគាត់ដូចជាល្អច្រើនហើយ មួយវិញទៀតនាងឧស្សាហ៍បំបាក់មុខខេលលីញឹក ខេលលីក៏មិនហ៊ានតោងទាមតែថាក៏មិនសូវប្រាកដព្រោះមនុស្សដូចជាខេលលីនេះស្រេចឃ្លានខ្លាំងណាស់ដេកតែរងចាំឱកាសនោះទេ ។ នាងមិនចង់គឹតផ្លូវចាស់ឡើយតែខួរក្បាលមួយនេះរំលឹកនឹកឃើញដល់រឿងនោះមិនឈប់
STAI LEGGENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Storie d'amore" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)