ភាគទី ១០៣ : ចាប់ពីថ្ងៃនេះម៉ូម៉ូនឹងមកនៅទីនេះក្នុងនាមជាលោកស្រីតូចរបស់បង

1.5K 49 0
                                        

ព្រលឹមនៅថ្ងៃថ្មី ជំនោរខ្យល់ត្រជាក់បក់ផាត់មករំផើយៗធ្វើអោយត្រជាក់ដល់កាយយ៉ា រ៉ូបរំភាយៗពណ៍ស៎ត្រូវបានគ្រងដោយនារីវ័យស្របាល១៩ឆ្នាំដែលនៅពេលនេះនាងកំពុងតែទម្ងន់ហើយក្មេងនៅក្នុងផ្ទៃរបស់នាងក៏មានវ័យ៧ខែដែលហើយ ។ ពេលវេលាពិតជាដើរលឿនខ្លាំងណាស់កន្លងយប់ថ្ងៃល្ងាចព្រឹកភ្លែតៗក៏បាន៧ខែបាត់ទៅហើយ អញ្ចឹងទើបបានជាគេនិយាយថាពេលវាលាមិនរងចាំអ្នកនោះឡើយ មានតែអ្នកវិញទេដែលផ្លាស់ប្តូរតាមពេលវេលាពិភពលោកសកល ! 

     " បងមីនហា៎ បងមីន "
     " បងមីននៅទីណាបងមីន បងមីនលឺអូនហៅទេ ? " រ៉ាឆេលស្រែកហៅស្វាមីជាទីស្រលាញ់ ល្ងាចរៀបយប់ទៅហើយអាហារក៏នាងបានរៀបចំយ៉ាងមានរបៀបទុកនៅលើតុរួចជាស្រេច នៅតែរងចាំអោយស្វាមីនឹងប្អូនថ្លៃមកញាំជុំគ្នាតែប៉ុណ្ណោះ រ៉ាឆេលបានស្រែកហៅហើយស្រែកហៅទៀតមិនបានលឺការឆ្លើយតបសោះ

     " បងមីន ! អេ៎បាត់ទៅណាអញ្ចេះ ? "
     " មានអ្នកណាឃើញបងមីនដែលទេ ? " រ៉ាឆេលសួរទៅកាន់អ្នកបម្រើវិញម្តងខ្លាចក្រែងបានប្រទះជួបនឹងលោកប្រុស ។

     " លោកប្រុសទើបតែចេញក្រៅមុននេះបន្តិចលោកស្រី "
     " តែខ្ញុំលឺសម្លេងបើកទ្វារឡាន ក៏ប្រហែលលោកប្រុសត្រឡប់មកវិញហើយ " អ្នកបម្រើឆ្លើយតបទៅកាន់លោកស្រីយ៉ាងល្អិតល្អន់ជាទីបំផុត រ៉ាឆេលស្តាប់លឺហើយក៏ងក់ក្បាលងឹសៗយល់

     " ខ្ញុំចេញទៅមើលអោយណាលោកស្រី "
     " កុំអីទុកអោយខ្ញុំទៅមើលវិញ " រ៉ាឆេលនិយាយរួចហើយក៏ដើរចេញទៅខាងក្រៅទៅទទួលស្វាមីដោយខ្លួនឯង ។ តែថានៅពេលដែលដើរចេញពីក្លោងទ្វារផ្ទះរ៉ាឆេលក៏មានការភ្ញាក់ផ្អើលបន្តិច ហើយក៏គាំងស្លុតចិត្តណាស់ដែល នេះទម្លាប់ចាស់វិលត្រឡប់ហើយមេនទេ ? តើយកអ្នកណាមកទៀតហើយ ?

     " បងមីន ! " រ៉ាឆេលគាំងៗនិយាយលែងចេញ ក្នុងទ្រូងដូចត្រូវគេចាប់ហែកជាដុំៗកាលបើបានឃើញស្វាមីជាទីស្រលាញ់បណ្តើរស្រីម្តងទៀតហើយ គេអោបចង្កេះនាង ចំណែកឯនាងក៏មានវ៉ាលីធំមកជាមួយផងដែលសង្ស័យតែមកនៅទីនេះជាមួយគ្នានោះទេ ។ នារីនោះស្អាតខ្លាំងណាស់នាងមានចំណុចទាក់ទាញផ្គាប់ចិត្តប្តីច្រើន ខុសពីរ៉ាឆេលដាច់តាំងពីទម្ងន់មកមិនដែលបានតែងខ្លួនស្អាតនោះទេ អស់ហើយលាបក្រែមរលោងៗនឹងរ៉ូបធំស៊ុលឃុលរបស់ស្ត្រីមានផ្ទៃពោះ ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now