មួយអាទិត្យបានកន្លងផុតទៅ :
ទំនាក់ទំនងល្អចេះតែកើតពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃខ្លះក៏ជួបមុខហើយថ្ងៃខ្លះក៏ទាក់ទងគ្នាតាមរយះទូរស័ព្ទនិយាយអោយចំគឺមិនដែលបាត់សូម្បីតែមួយថ្ងៃនោះឡើយ ។ ជីមីននៅពេលនេះដែលកំពុងតែដាក់ខោអាវបួនទៅប្រាំឈុតញាត់ចូលវ៉ាលីដើម្បីហោះហើរទៅម៉ាកាវនៅព្រឹកនេះដើម្បីចូលរួមសម្ពោធក្លិបល្បែងម៉ាជាំងមួយកន្លែងដែលថៅកែអ៊ូបានអញ្ចើញទៅជាភ្ញៀវពិសេស ។" អាឡូ ! ស្ទេរ៍ត្រៀមឡាន " ជីមីនរៀបរបស់ដែលចាំបាច់បណ្តើរចុចទូរស័ព្ទនិយាយជាមួយស្ទេរ៍បណ្តើរ ត្រូវហោះចូលហុងកុងហើយបន្ទាប់មកក៏ទៅម៉ាកាវបន្តច្រើនតង់អញ្ចឹងជីមីនមិនចង់អោយយឿតយូនោះឡើយ នាយស្ទេរ៍លឺហើយក៏ប្រញាប់ធ្វើតាមសម្តីដែលចៅហ្វាយបានបញ្ជារភ្លាមៗ ។
" រួចហើយ " ជីមីនទាញទ្វារបន្ទប់បិទហើយក៏អូសវ៉ាលីដែលគេបានរៀបចំនោះចុះទៅជាន់ខាងក្រោមតែម្តង ចុះទៅដល់ក៏ស្រាប់តែលឺសម្លេងឈ្លោះគ្នានៅឯខាងមុខផ្ទះទើបជីមីនប្រញាប់រត់ទៅមើលថាកើតស្អីទៀតហើយយ៉ាងមិចបានបើកភ្នែកភ្លាមកាប់ចាក់គ្នាទាំងព្រលឹម ?
" ឯងមានសិទ្ធស្អីមករកបងយើង " ជីអុីន
" បងឯងជាអនាគតប្តីយើងថីបានមកមិនបាន "
" មីកាឆេលបិទមាត់យើងមិនទទួលឯងទេ "
" មីក'អុីនចេះអីតែឯង ? យើងក៏មានមាត់ដែល "
ថាអីតែពូៗជួបមុខគ្នាហើយក៏ឈ្លោះទាល់ទែងគ្នាមិនចេះថមថយ ? ពីរអ្នកនេះវិញក៏មិនចាញ់ប៉ុន្មានដែលជួបមុខគ្នាត្រង់ណាហើយក៏ខាំគ្នាមិនលែងជួបត្រង់ណាដឹងតែផ្អើលត្រង់នោះ ។" មីកាឆេលដណ្តើមសង្សារយើងហើយនៅដណ្តើមបងប្រុសយើងទៀតហ្អេស៎ ? មីសុីមិនរើសមុខ " ជីអុីនស្រែកដាក់រ៉ាឆេលខ្លាំងៗរឿងដែលឈ្លោះគ្នាក៏មានតែប៉ុណ្ណឹងគឹតទៅខ្សែរជីវិតស្នេហាបងប្អូនត្រកូលផាកគឺថាមិនខុសគ្នាអីសូម្បីតែមួយបៀកបងប្រុសធ្លាប់ត្រូវមិត្តស្រីក្បត់ទៅរៀបការជាមួយយ៉ុនហ្គីដែលជាពូរបស់រ៉ាឆេល ចំណែកឯប្អូនស្រីក៏ធ្លាប់ត្រូវមិត្តប្រុសក្បត់ទៅលង់ស្រលាញ់នឹងរ៉ាឆេលដូចគ្នា ។ ត្បិតតែរ៉ាឆេលមិនទាក់ទងអីជាមួយប្រុសម្នាក់នោះតែដឹងថាមិត្តប្រុសក្បត់ទៅស្នេហ៍រ៉ាឆេលគឺជីអុីនស្អប់តាំងពីថ្ងៃនោះមកតែម្តង ។
" សង្សារឯងមកស្រលាញ់យើងអោយយើងធ្វើមិច "
" នាងឯងមាយា ! បើមិនមាយាមិនមេនសូម្បីតែបងប្រុសយើងក៏ទៅជាប់ស្នេហ៍ជាមួយនាងឯងដែល អាអ្នកស្រលាញ់ឯងទាំងអស់សុទ្ធតែល្ងង់ ល្ងង់ដែលទៅជាប់ស្នេហ៍មីស្រីធ្មប់ "
" បងពូ ! គេថាបងពូឯងល្ងង់ហរ "
រ៉ាឆេលព្រិចភ្នែកឡើងម៉ក់ៗសម្លឹងទៅកាន់ជីមីនដែលឈរនៅក្រោយខ្នងចាំស្តាប់មូលហេតុ ! អាមូលហេតុឈ្លោះគ្នានឹងអោយស្ទេរ៍ទៅសើុបម្តងហើយតែមិនកើតជាការតែឥឡូវនេះក៏បានដឹងហើយការពិតឈ្លោះគ្នាព្រោះតែរឿងប្រុសឈ្មោលស្នេហាចឹងសោះ ។" បង- បងប្រុស " ជីអុីន
" បងមកពីម៉ាកាវវិញចាត់ការឯងមុនគេ "
" ហើយឯងឆាប់មកនេះទៅជាមួយពូ "
ជីមីនមិននិយាយច្រើនគឺអូសរ៉ាឆេលទៅឡើងឡានជាមួយតែម្តង ។ ទឹកមុខរបស់ជីមីនគឺក្រញ៉ូវមិនញញឹមធ្វើអោយរ៉ាឆេលមានអារម្មណ៍ថាភ័យព្រួយខ្លាចក្រែងគាត់មិនពេញចិត្តនាងទេដឹង !?" ពូ !!! "
" យ៉ាងមិច ? "
" ពូមិនពេញចិត្តអូនមេនទេ "
" សំបូរស្នេហ៍ណាស់ទៅ ? ឈ្លោះគ្នារឿងប្រុសឈ្មោលគឹតថាមានឈ្មោះល្អណាស់មេនទេ ម្នាក់ៗនៅក្មេងសោះគឹតរឿងទាំងអស់នឹងម្លេះ ? " ស្តាប់លឺហើយរ៉ាឆេលពេបមាត់ដាក់ជីមីនរួចហើយក៏បែរមុខចេញរាល់ដងប្អូនគាត់អ្នកបង្ករឿងមុនសោះ ? នឹកស្មានថានាងចង់រឺ ?
" អោយឆ្លើយណា "
" មិន ! ពូស្ទេរ៍ឈប់ឡានទៅអូនចុះ "
" អាស្ទេរ៍បើកឡានទៅមុខកុំឈប់ បើមិនចង់ឈឺខ្លួន "
" មិនពេញចិត្តគេចុះហើយចង់យ៉ាងមិច ? អិប "
ឃើញក្មេងងក់ងរពេលមនុស្សចាស់ស្តីអោយក្បែរក្បាលរឹងចង់យកតែឈ្នះពេកទើបជីមីនចាប់បើុតមាត់របស់នាងតែម្តង រ៉ាឆេលព្យាយាមរើក៏ព្រោះតែនាងពិបាកដកដង្ហើមនាងគត់ទ្រូងផងនាងខ្ញាំផងតែជីមីនមិនខ្វល់ជាមួយនាងឡើយគេបើុតមាត់របស់នាងទាល់តែនាងស្ងប់ឈប់កញ្ច្រោលហើយទើបប្រលែងអោយមានសេរីភាពវិញ" ប៉ុណ្ណឹងស្ងប់ហើយរឺនៅ ? "
" ស្អប់ពូ ! ឈប់ស្រលាញ់ពូហើយ "
" ស្អប់មនុស្សចាស់ពូកែសាញពូកែថាអោយគេ "
" ស្អប់ចាស់ប្រយ័ត្នបោងពោះដោយសារអាចាស់ម្នាក់នេះ "
" ទៅម៉ាកាវជាមួយគ្នាបីយប់ធានាឯងស្អិតលើទ្រូងយើង "
ជីមីននិយាយហើយក៏សើចម្តងនេះចាប់ពង្រត់កូនក្រមុំរបស់គេទៅដល់ម៉ាកាវទៅសាងស្នេហាអោយផ្អែមស្អិតរមួតជាងទឹកឃ្មុំខុសរដូវ ។ បីយប់ធានាថាស្រីអូនខ្វះបងចាស់ម្នាក់នេះលែងបាន==============================
នាំអូនក្មួយទៅរាវមឹកឆ្លងប្រទេសម្តង 🌚 ហិហិហិ 😘✨ថេយ៍ឆេមីន♡
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
ESTÁS LEYENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )