កាលពីយប់មិញក៏ព្រោះតែនិយាយមិនសូវត្រូវគ្នាជាមួយបងប្រុសជីអុីនក៏ងក់ងរមិននិយាយហើយក៏មិនមើលមុខរបស់បងប្រុស ចំណែកឯបងប្រុសវិញក៏ដូចគ្នាមិនថាប្អូនស្រីក៏ដោយមិនថាមនុស្សសំខាន់យ៉ាងណាក៏ដោយបើជោរមិនត្រូវរឿងក៏មិនលួងដែល ។ ជីមីនក៏អោយស្ទេរ៍បើកឡានជួនទៅក្រុមហ៊ុនតែម្តងទាំងអារម្មណ៍មិនល្អកាត់ព្រឹក
" យើងអោយឯងទៅធ្វើការអោយយើងមួយ "
" មានប្រសាសន៍មកចៅហ្វាយ "
" តាមឃើញជីអុីនអោយជាប់យើងសង្ស័យលើប្អូនយើងមានរឿងលាក់ច្រើនជាមួយយើងមិនថារឿងស្អីក៏ដោយសំខាន់រឺមិនសំខាន់ត្រូវតែយកមកប្រាប់យើងទាំងអស់ " ជាបងប្រុសផងជាលោកប៉ាផងគឺត្រូវតែមើលថែយកចិត្តទុកដាក់លើប្អូនស្រីជ្រុលបន្តិចល្មើសសិទ្ធផ្ទាល់ខ្លួនតែបងប្រុសចង់អោយប្អូនស្រីល្អទេ ...។" បាទចៅហ្វាយ "
ជីមីនក៏បញ្ឈប់ការសន្ទនាត្រឹមនឹងហើយក៏អង្គុយលើឡានយ៉ាងស្ងាត់ស្ងៀមគឹតពីរឿងម្យ៉ាងរហូតដល់ស្ទេរ៍បើកឡានមកដល់ក្រុមហ៊ុន ។ ជីមីនកាន់កាប់ក្រុមហ៊ុនដែលផលិតស្រាក្រហមមួយដែលក្រុមហ៊ុននេះដើរតាំងពីជំនាន់លោកប៉ាមកម្លេះហើយក៏ចេះតែបន្តផលិតស្រាក៏ក្រហមរស់ជាតិថ្មីប្លែកៗរហូតមកដល់សព្វថ្ងៃនេះ ...។" លោកអគ្គនាយក " ហ្សារ៉ា
" យកបញ្ជីរផលិតថ្មីអោយខ្ញុំផង "
" ចាស៎លោកអគ្គនាយក " លេខាក្រមុំព្យាយាមញញឹមពព្រាយដាក់លោកអគ្គនាយកតែលោកអគ្គនាយកមិនបានចាប់អារម្មណ៍ថានាងញញឹមពព្រាយខ្លាំងបែបណាឡើយដឹងតែត្រឹមទារយកឯកសារដែលត្រូវពិនិត្យហើយក៏ដើេរចូលទៅក្នុងបន្ទប់ការងារផ្ទាល់ខ្លួនតែម្តង ...។ហ្សារ៉ាបានរៀបចំឯកសារមួយច្បាប់ធំយកទៅជួនលោកអគ្គនាយកនៅក្នុងបន្ទប់តែមុននឹងចូលនាងក៏មិនភ្លេចឈររៀបចំទាំងសំពត់ទាំងអាវទាញអោយមានរបៀបរៀបរយស្អាតមើលចូលក្រសែរភ្នែកជាពិសេសនោះគឺផ្ទៃមុខតែម្តង ។ ដោយយល់ថាខ្លួនឯងស្អាតឥតខ្ចោះហើយនាងក៏យកឯកសារដែលអគ្គនាយកត្រូវការទៅអោយអគ្គនាយកភ្លាមៗ
" លោកអគ្គនាយក ! នេះឯកសារទាន "
" អរគុណច្រើន " ជីមីនទទួលយកដោយញញឹមបន្តិច
" ចាស៎ " នាងនៅឈរស្ទាក់ស្ទើរមិនទាន់ចេញទៅវិញ
" នៅមានអីទៀត ? "
" អត់- អត់មានទេ ! លោកអគ្គនាយកត្រូវការកាហ្វេទេ " នាងសួរសំនួររួចហើយជីមីនក៏គ្រវីក្បាលជំនួសអោយការនិយាយបញ្ជាក់ថាមិនត្រូវការឡើយ ។ ក្រោយពីលោកអគ្គនាយកមិនមានតម្រូវការអ្វីបន្ថែមហ្សារ៉ាក៏ដើរចេញនៅពេលនោះតែម្តង មុននោះក៏ទឹកមុខញញឹមពព្រាយតែពេលនេះវិញក៏សោះកក្រោះមិនដឹងថាគាត់គ្មានបេះដូងរឺមួយក៏យ៉ាងមិច ? នាងព្យាយាមយកចិត្តទុកដាក់ព្យាយាមធ្វើអោយគាត់ដឹងថានាងចាប់ទុកគាត់ថាជាមនុស្សសំខាន់តែគាត់មិនខ្ចីអើពើជាមួយនាងទាល់តែសោះក្រៅពីរឿងការងារគ្មានអ្វីដែលសុីជម្រៅលើសនេះទៀតនោះទេ ...។
BẠN ĐANG ĐỌC
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Lãng mạn" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )