ថ្ងៃថ្មីជាបន្ត :
គ្មានសេចក្តីសុខឯណាខ្លាំងជាងបាននៅក្បែរគេងក្បែរមនុស្សដែលយើងស្រលាញ់បំផុតនោះទេ ដើមដៃខាងស្តាំរបស់ជីមីនបានដាក់អោយរ៉ាឆេលកើយជំនួសខ្នើយស្ទើរតែពេញមួយយប់ កាលពីយប់មិញគេលេងជ្រុលដៃទើបធ្វើអោយប្រពន្ធឆ្នាស់សន្លប់អស់កម្លាំងដោយមិនដឹងខ្លួនថ្មើរនេះម៉ោង៧ជាងទៅហើយនៅឡើយនាងមិនទាន់ក្រោក
" ប្រពន្ធសម្លាញ់របស់បង "
" កាលពីយប់មិញអូនជាអ្នកបង្ខំបងទេណា " ជុប៎
ជីមីនផ្តល់ស្នាមថើបលើថ្ងាស់អោយនាងមួយខ្សើតកាត់ព្រលឹម ចង់ថើបចង់កៀកកើយបែបនេះមកយូហើយ បណ្តោយអោយបញ្ហាចងផ្អោបជាប់រហូតដល់ថ្នាក់រកឱកាសស្រលាញ់គ្នាដូចមុនមិនបាន ។ ពេលនេះដោះស្រាយបញ្ហាបោះទុក្ខកង្វល់ចោលអស់ហើយ ល្មមដល់ពេលហើយដែលត្រូវដើរតាមបេះដូងវិញម្តង ...!!!
" អ្ហឹមមមម " រ៉ាឆេលគ្រហឹមនៅក្នុងបំពង់ក៎ដោយភាពសុខស្រួល បញ្ជាក់អោយហេតុថានាងភ្ញាក់ពីគេងហើយ ប្រអប់ដៃស្តើងលូកទៅអោបកាយក្រាស់ដែលនាងស្មានថាជាខ្នើយអោប តែថានៅពេលដែលដៃបានស្ទាបប៉ះនឹងរបស់ស្រួចៗម្យ៉ាងទំនងស្រដៀងនឹងក្បាលដោះរបស់មនុស្សទើបធ្វើអោយនាងភ្ញាក់ស្វាងអស់ហើយងងុយ ។
" ក្រោកហើយហ្អេស៎នាងល្អិតប្រពន្ធបង "
" អាយយយ៎ មនុស្សចង្រៃ " រ៉ាឆេលស្រែកចេញមកខ្លាំងៗ លង់លក់យូពេកភ្លេចអស់រលីងថាកាលពីយប់មិញបានធ្វើអ្វីខ្លះ ...។
" អូយយ៎អូនស្រែកអីក៏ស្រែកម្លេះ ត្រចៀកបងណាបងថ្លង់ " ជីមីនលើកដៃត្បាលរុន្ធត្រចៀកនាងស្រែកអម្បាញមិញនោះគេស្ទើរតែនឹងថ្លង់បែកក្រដាស់ត្រចៀកទៅហើយ
" មនុស្សឆ្កួត អ្ហឹកកអ្ហឹកក ស្អប់មុខលោកណាស់ "
" ស្អប់ៗៗៗៗ ស្អប់មហាសែនស្អប់ លោកឯងធ្វើបាបខ្ញុំអ្ហឹកក "
" លោកឯងដាក់ថ្នាំសម្រើបខ្ញុំ ហឹកខ្ញុំស្អប់លោកឯងណាស់ ស្អប់ៗៗៗៗៗ " រ៉ាឆេលទន្ទេញពាក្យស្អប់ជាប់មាត់ហើយក៏ថែមទាំងទាញខ្នើយកើយយកមកវ៉ៃជីមីនផុសៗៗៗ នាងខឹងនាងស្អប់នាងខ្នាញ់ សុខៗហេតុអីមកដាក់ថ្នាំសម្រើបនាងអោយនាងខ្វះគេមិនបាន ហេតុអីនាងព្យាយាមគេចហេតុអីក៏ព្យាយាមចូលមកក្នុងជីវិតរបស់នាង ?
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)