ល្ងាចឡើង :
ព្រោះតែជាភ្ញៀវពិសេសទើបខាងអូតែលបានរៀបចំជាលក្ខណះពិសេសអោយគឺល្ងាចឡើងក៏រៀបចំពិធីជប់លាងខ្នាតតូចមួយជាលក្ខណះគ្រួសារដល់ភ្ញៀវទាំងប្រាំអ្នកដែលស្នាក់នៅអូតែល ...។
" ស្រីឆេលស្រីអុីនតែងខ្លួនយូដល់ហើយ " ជីមីន
" ស្រីៗតែប៉ុណ្ណឹង ធ្វើដូចមិនដឹង "
" ឯងចាប់អារម្មណ៍ប្អូនយើងពិតប្រាកដអត់ ? "
យល់ថាស្ងប់ស្ងាត់ល្អមានតែពីរអ្នកទើបជីមីនសួរទៅកាន់យ៉ុនហ្គី បើយ៉ុនហ្គីចាប់អារម្មណ៍មេនជីមីនមានតែអរព្រោះប្អូនស្រីមានមនុស្សដែលគួរអោយទុក្ខចិត្តអាចផ្ញើរជីវិតជាមួយបានដោយទំនុកចិត្ត ។
" ... " យ៉ុនហ្គីត្រឹមតែសម្លឹងមុខជីមីនវិញតែមិនទាន់ហ៊ានឆ្លើយ មិនដឹងថាគួរឆ្លើយបែបណា សារភាពថាពេញចិត្តរឺមិនពេញចិត្តវាជារឿងមួយដែលពិបាកសម្រាប់គេ មាត់វាហើុបមិនចេញ ដូចដែលជីមីនហើុបមាត់និយាយពាក្យថាស្រលាញ់មិនចេញដូចគ្នានឹងណា ...។
" យ៉ាងមិច ? ឯងចាប់អារម្មណ៍រឺមួយក៏មិនចាប់អារម្មណ៍ ? "
" មិនដឹងទេ ប្អូនឯងចាប់អារម្មណ៍យើងមេនទេ ? "
" ហាហាហា យល់ច្រឡុំខ្ពស់ហើយ អុីនអុីនយើងមិនងាយទេ "
" ល្អអោយតែបែបនោះ "
ស្រលាញ់គ្នាវាជារឿងពីរអ្នក មិនចាំបាច់ស្រែកប្រកាសអោយអ្នកណាដឹងនោះទេ ចាំដល់ពេលវេលាមួយដែលសមប្រកបហើយប្រកាសក៏មិនហួសពេលដែល ក្នុងពេលនេះវាជាពេលវេលាមិនសូវល្អប៉ុន្មានសម្រាប់សារភាពរឿងស្នេហា ចាំសភាពការស្ងប់ស្ងាត់ពេលណាសឹមសារភាពស្នេហ៍ក៏ល្អដែល ...។
" មកហើយ " យ៉ុនហ្គីនិយាយ
" ស្លាប់ " ជីមីនបេះដូងលោតស្ទើរតែចេញមកក្រៅកាលបើបានឃើញប្រពន្ធជាទីស្រលាញ់ ស្លៀកឈុតប៊ីគីនីដើរចេញមក ត្បិតតែសុទ្ធតែគ្នាឯងក៏ពិតតែថាកូនប្រុសគេឃើញបែបនោះគឺខឹងណា ។
" ពូចាំអូនយូទេ ហិហិហិ មើលនែក៎រៀងអូនស្អាតទេ " នាងក្រមុំដូចជាមិនចាប់អារម្មណ៍ថាខ្លួនឯងខុសធម្មតានោះទេមកលេងសមុទ្រក៏គួរតែពាក់បែបនេះហើយអោយស្លៀកឈុតដេកយប់មកលេងទឹករឺមួយក៏យ៉ាងមិច !? នាងគឹតថាខ្លួនឯងធម្មតាហើយក៏ស្អាតទៀតផង លើកលែងតែជីមីនប៉ុណ្ណោះដែលខឹងមួម៉ៅក្នុងចិត្តដែលនាងចាយរៀង
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)