បន្ទាប់ពីលោកអាចារ្យបញ្ចប់កម្មវិធីស្បថសច្ចាហើយកូនកំលោះកូនក្រមុំក៏ឡើងទៅលើឆាកនិយាយពីអារម្មណ៍ផ្ទាល់ខ្លួននឹងបទពិសោធន៍ស្នេហា កូនក្រមុំនិយាយបណ្តើរហូរទឹកភ្នែកបណ្តើរធ្វើអោយទេពអប្សរពាក់របាំងមុខខ្លះលួចជ្រេញពីក្រោយខ្នង ។ មួយសន្ទុះធំក្រោយពីចប់កម្មវិធីឡើងថ្លែងអំណរគុណហើយក៏ដល់ពេលចាប់ផ្កាមង្គល់តែម្តង
" អ៊ុំ ! ចង់បានផ្កាណាស់ " ជីអុីនដើរទៅកេះយ៉ុនហ្គី
" ខ្វះអីតាមហាង " យ៉ុនហ្គីធ្វើជាមិនចាប់អារម្មណ៍
" ឯងខ្វះលុយរឺ ? បើខ្វះលុយចង់បានប៉ុន្មានទងចាំយើងទឹញអោយ " យ៉ុនហ្គីនិយាយហើយជីអុីនក៏ធ្វើមុខក្រញ៉ូវ ផ្កាមួយបាច់ដែលកូនកំលោះកូនក្រមុំបោះនោះគឺមានន័យទើបបានជាជីអុីនចាប់អារម្មណ៍ចង់បាន តែយ៉ុនហ្គីបែរជាធ្វើព្រងើយមិនយល់ចិត្តនាងសោះ
" តាកញ្ចាស់អត់ជាតិ ឈប់និយាយរកមួយជីវិតចាំមើល "
" ពូដេវីតជួយចាប់ផ្កាអោយអុីនអុីនបន្តិចបានទេ " ជីអុីនដើរទៅរំអួយដាក់ដេវីតដែលជាជំនិតរបស់យ៉ុនហ្គីម្តង ធ្វើអោយយ៉ុនហ្គីសម្លឹងមុខហើយក្តៅចិត្តឆេវ ក្មេងធ្វើអោយចាស់ក្តៅចិត្តតើនេះ !!!
" សម្រាប់អ្នកនាងអុីនស្រស់ស្អាតប្រាកដជាបាន " ដេវីត
" នៅនឹងហើយ កុំចេះរឿងអញ " យ៉ុនហ្គីចង្អុលមុខដេវីតហើយក៏ដើរទៅមុខឆាកដើម្បីចាប់ផ្កាអោយជីអុីន ខេលលីលួចដៀងភ្នែកមើលមុខជីអុីនកម្មអ្វីម្លេះសូម្បីតែអតីតស្វាមីក៏មានមនុស្សត្រូវចិត្តហើយ ហើយក៏ថែមទាំងជាប្អូនស្រីអតីតសង្សារចាស់ទៀត ។ ជីអុីនមិនបានចាប់អារម្មណ៍ជាមួយខេលលីនោះទេនិយាយអោយចំគឺធ្វើមិនស្គាល់តែម្តង មនុស្សស្រីធ្វើអោយបងនាងឈឺចាប់នាងមិនចង់ជ្រលក់ជាមួយ
គេថាឥទ្ធិពលអ្វីក៏ដោយក៏មិនឈ្នះឥទ្ធិពលស្នេហាដែល យ៉ុនហ្គីហក់ផងលោតផងទីបំផុតក៏ចាប់ផ្កាបានសម្រេច ។ កូនកំលោះកូនក្រមុំមើលមុខគ្នាហើយក៏ឆ្ងល់ មនុស្សគល់ឈើសោះចេះមកចាប់បានផ្កាដែល ...!!!
" មើលទៅឥទ្ធិពលអាអុីនហើយ " រ៉ាឆេល
" អាអុីនជារឿងអាអុីន តែយប់នេះបងឃ្លានអូន "
" ទះសន្លប់ឡូវ ពូមករោគចិត្តអីអូនហត់ "
" ពូអីទៀតប្តីហើយ រឹងមិនហៅយកកូនប្រុសញុកមាត់ហើយ " ជីមីនហើយនឹងរ៉ាឆេលបេះបួយគ្នានៅលើឆាក ជីមីនកំពុងតែស្រក់ទឹកមាត់ហើយក៏ព្រោះតែយប់នេះត្រូវផ្សុំដំណេកជាមួយកូនក្រមុំ តែថាធ្លាប់ធ្វើជាមួយគ្នារាប់សិបដងក៏ពិតតែខាងប្រុសមិនចេះជិនណាយនោះឡើយកំពុងតែមានគម្រោងយកបេប៊ីហើយយប់នេះច្បាស់ជាធ្វើអោយស្រីអូនដេកថ្ងូរមួយយប់ទល់ព្រឹកព្រោះតែបងហើយ ។
ESTÁS LEYENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)