ពេលល្ងាចបានមកដល់ :
នាងក្រមុំរក្សាភាពស្ងៀមស្ងាត់ដោយមិននិយាយអ្វីព្រោះតែពេលនេះនាងនៅម្នាក់ឯងមិនចាំបាច់ត្រូវសម្តែងធ្វើជាសើចសប្បាយនោះឡើយ រ៉ាឆេលអង្គុយយោលទោងម្នាក់ឯងនៅក្រោយផ្ទះដែលជាកន្លែងលេងកាលពីនាងនៅតូចលោកប៉ាបានសាងសង់អោយ ។ កាលនៅក្មេងក៏សប្បាយបែបកូនក្មេង ក្លាយជាមនុស្សធំក៏នៅតែសប្បាយបែបមនុស្សធំគ្រាន់តែថាមនុស្សធំមានបញ្ហាច្រើនបន្តិច ~~~
" ប៊េប៊ីរបស់ម៉ាក់ ~ " លោកស្រីវុិចទ័រ
" ម៉ាក់ ! មិចក៏ហៅកូនថាបេប៊ីទៀតហើយ "
" កូននៅតែជាបេប៊ីរបស់ម៉ាក់រហូតនឹងដឹងដែលទេ "
" ញាំបង្អែមសិនទៅ ជាបង្អែមសំណព្វរបស់កូន "
លោកស្រីវុិចទ័រក៏ហុចបង្អែមមួយកូនចានទៅអោយកូនស្រី ម្តាយគ្រប់រូបក៏តែងតែបែបនេះទោះកូនធំពេញវ័យហើយក៏ក្នុងក្រសែរភ្នែកម្តាយកូននៅតែជាកូនក្មេងដដែល ។
" មានតែម៉ាក់ទេយល់ចិត្តកូនបំផុត "
" សម្តីផ្អែម "
" ល្ងាចហើយមិនឃើញទៅផ្ទះឈ្លោះគ្នាជាមួយប្តីកូនរឺ "
" មានឯណាអ្នកម៉ាក់ គាត់ពូកែគឹតល្អិតល្អន់ជាមនុស្សចាស់ចិត្តត្រជាក់បែបនេះទៅមានរឿងអីឈ្លោះជាមួយកូនទៅ មានតែកូនទេដែលងរដាក់គាត់អោយគាត់តាមលួងកូននោះ ហិហិហិ " រ៉ាឆេលធ្វើជាសើចយ៉ាងណាប៉ាម៉ាក់ជួនកូនដល់កោះត្រើយមានដៃគូរួមជីវិតត្រឹមត្រូវហើយរឿងឈ្លោះគ្នាក៏មិនគួរចែករំលែកអោយលោកប៉ាអ្នកម៉ាក់ដឹងនាំតែគាត់ពិបាកចិត្តតាមដែលនោះទេ ...។
" ចុះពេលខឹងមីនដែលលួងកូនទេ "
" លួងរហូត គាត់លួងម្តងណាថ្ពាល់កូនសឹកអស់ហើយ "
" មិនថាកូនខឹងរឿងតូចរឺរឿងធំនោះទេ តែក្នុងនាមម្តាយជាអ្នកដើរកាត់ទឹកកាត់ភ្លើងកាត់ព្យុះភ្លើងមុនកូន បើកូនក្លាយជាប្រពន្ធគេហើយត្រូវធ្វើចិត្តអោយធ្ងន់ណាកូនស្រី ប្តីជាភ្លើងប្រពន្ធជាទឹកទើបអាចនៅចុះសម្រុងជាមួយគ្នាបាន ម៉ាក់មានតែជួនពរកូនអោយមានសុភមង្គល់ " លោកស្រីវុិចទ័រញញឹមដាក់កូនស្រី ម្តាយមានតែកូនស្រីមួយទើបខំអបរំប្រៀនប្រដៅកូនអោយកូនរឹងមាំមានស្នេហាគង់វង្សយូអង្វែងដូចជាអ្នកម៉ាក់ហើយលោកប៉ា ។
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)