ភាគទី ១៤ : យើងស្រវឹងស្នេហ៍ឯង -,-

1.5K 63 0
                                    

មួយម៉ោងក្រោយបានកន្លងផុតទៅ :

រាងកាយស្តើងតោងទាមដៃរាងកាយក្រាស់យ៉ាងជាប់បណ្តើររាងក្រាស់ជាការជួនដំណើរត្រឡប់ទៅវិញ បើនិយាយលែងស្តាប់ទៅហើយពូយ៉ុនក៏លែងមាត់សូម្បីតែអ្នកម៉ាក់ក៏មិននិយាយអីដែលក្មេងវាធំពេញរូបពេញរាងលឿនយ៉ាងណាក៏វាមានចិត្តស្នេហាទៅហើយម្លោះហើយមានតែបណ្តោយតាមដំណើរវាទៅចុះ

     " ពូហេតុអីក៏មើលអូនបែបនេះ ? "
     " ពូចង់ថើបអូនហេស៎ ? "
     " កំពុងសម្លឹងក្មេងពូកែល្បិច មុននោះរំអួយពូអូនយួយៗអូនឈឺជើង ដល់ឥឡូវក៏ដើរត្រង់ភ្លឹងពូកែបោកសាហាវណាស់ " ជីមីននិយាយរួចក៏ខោកក្រញ៉រ៉ាឆេលបន្តិចតែមិនសូវឈឺទេ ក្មេងពូកែបោកពូកែយកចំណាប់អារម្មណ៍នេះកោតតែគេព្រមតាមនាងទាំងអស់ដែល ។

     " យើងស្រលាញ់គេយើងត្រូវមើលថែគេអោយល្អ "
     " រអ៊ូស្អីអនាគតប្រពន្ធពូតើ "
     " ហឹសស សុខចិត្តរត់ចោលស្រុកអោយបាត់ "
     " ពូ !!! "
     " ទៅវិញហើយរវល់ " ជីមីននិយាយហើយក៏ឡើងឡានបន្ទាប់មកក៏បើកចាកចេញទៅបាត់មិនយល់ហេតុអីអោយតែនាងញិញក់គេដឹងតែខ្នាញ់ហើយទ្រាំមិនបានចង់តែចាប់នាងយកមកអោបយកមកថើប តែយ៉ាងណាគេក៏ជាមនុស្សចាស់អាយុបងនាងដល់ទៅពីរខ្សែរទោះចង់យ៉ាងណាក៏ត្រូវតែមើលកាលះទេសះទ្រាំតែបន្តិចតែពីរខែទៀតទេចង់ធ្វើអ្វីក៏សម្រេចតាមបំណងចិត្តចង់ដែល >< ។ 

     " មនុស្សចាស់គួរអោយស្អប់ ឆឹសសស "
     " ពូកែអៀន លាក់អារម្មណ៍ " រ៉ាឆេលឈរមើលទាល់តែឡានរបស់ជីមីនបើចេញពីបរិវេណភូមិគ្រិះរបស់នាងផុតទើបនាងត្រឡប់ចូលទៅក្នុងផ្ទះវិញ ...។

     " បណ្តោយទាល់តែខូចអស់ក្មេង " យ៉ុនហ្គី
     " ចាស់ហើយពូកែរអ៊ូទៀត " រ៉ាឆេល
     " ពូចង់អោយឯងល្អ "
     " ល្អយ៉ាងមិចបើសព្វថ្ងៃពូនៅម្នាក់ឯងដែលនឹង " 
រ៉ាឆេលចាក់ដោតចំៗបន្ទាប់មកនាងក៏ប្រញាប់រត់ទៅបន្ទប់ខ្លាចពូយ៉ុនខឹងហើយចាប់បោកនាងដូចបាល់ ! នាងល្អិតខ្លួនតូចមួយរត់លឿនណាស់ចំណែកឯយ៉ុនហ្គីក៏រត់មិនទាន់នាងឡើយគ្រាន់តែងើបឈររ៉ាឆេលក៏រត់ទៅដល់កាំជណ្តើរឡើងទៅបន្ទប់បាត់ទៅហើយ ។

     " ខ្ញុំទៅសិនហើយបង "
     " មានការងារសំខាន់ " យ៉ុនហ្គីលាបងស្រីបន្ទាប់មកក៏ចាកចេញទៅបាត់ដំបូងឡើយក៏ថាមកនិយាយជាមួយក្មួយស្រីរឿងរៀនបន្តតែក្មួយស្រីនិយាយលែងស្តាប់ហើយមានតែទុកមួយឡែកមិននិយាយ ។ 

      ពេលយប់បានមកដល់ :
រាងកាយក្រាស់នៅក្នុងបន្ទប់នៅពេលនេះកំពុងតែបង្ហើយការងារដែលនៅសេសសល់មានទាំងការងារថ្មីហើយក៏ការងារចាស់អាទិត្យក្រោយនេះត្រូវទៅម៉ាកាវប្រហែលជាបីថ្ងៃអាចដាក់ការងារចោលទើបជីមីនចង់បង្ហើយការងារអោយហើយមុនពេលទៅម៉ាកាវ ។ 

     ទីង ( សារទូរស័ព្ទរបស់ជីមីនបានបន្លឺឡើង )
     " ស្លាប់ !!! " ជីមីនបើកភ្នែកធំៗកាលបើបានឃើញនាងល្អិតផ្ញើររូបភាពសុិចសុីមួយនៅក្នុងអាងទឹកមើលទៅទំនងជារូបថ្មីៗទៀត មើលហើយមានអារម្មណ៍ថាចង់ក្តៅខ្លួនទើបជីមីនប្រញាប់ខលទៅនាងទាំងអារម្មណ៍ហួងហែង គេឃើញហើយនៅចង់ក្តៅខ្លួនចុះទម្រាំមានមនុស្សមើលឃើញផ្ទាល់ ? យីនាងល្អិតនេះពូកែរកនឹកលេងមេនមិននៅក្បែរគ្នាហើយចេះរកនឹកអោយគេក្តៅនៅមិនសុខទាំងយប់ទៀត ។

     " ឈ្លើយយ ! "
     " អត់លើកទូរស័ព្ទទៀត " ខលទៅម្តងហើយនាងមិនលើកជីមីនក៏បន្តពីរបីដងរហូតដល់ប្រាំដងទៀតទម្រាំតែនាងចុចលើក កំឡុងពេលរងចាំអោយនាងលើកនេះណាជីមីនស្ទើរតែថប់ខ្យល់ស្លាប់ក្មេងចម្កួតនេះប្រុងធ្វើអោយមនុស្សចាស់ដាច់ខ្យល់ទៅមុនអាយុហើយ ។

     « ពូនឹកអូនរឺ ? ទើបចុចមកអូនច្រើនដងម្លេះ ? »
     " ដូរឈុតភ្លាម " ជីមីនបញ្ជារខ្លីៗមើលក្មេងចម្កួតនេះតាមវីដេអូចុះនាងស្លៀកឈុតប៊ីគីនីបញ្ចេញសាច់ទ្រូងឡើងធ្វើអោយគេស្រក់ទឹកមាត់ហើយមិនយល់នឹកឃើញស្អីបានហែលទឹកទាំងយប់ចឹង ?!

     « ពូកើតអី ? ស្រវឹងស្រា ? »
     " យើងស្រវឹងស្នេហ៍ឯង "
     " ដូរអោយលឿនកុំអោយឈាមយើងក្តៅជាងនេះ "
     « ពូចូលចំហុយមេនបានឈាមក្តៅ ? »
រ៉ាឆេលសើចស្ញេញដាក់ជីមីនអត់ខ្ចីខ្វាយខ្វល់នឹងសម្តីលោកពូសោះប្រាប់ហើយថាគ្នាវាក្បាលរឹងបងពូកាន់តែពុះកញ្ច្រោលនាងកាន់តែចង់ឌឺចង់លេងជាមួយលើសដើម ...។

     " រ៉ាឆេលល ! "
     « អូនហែលទឹកបន្តិចទៀតសិនណា បាយៗបងពូ ជុប៎ »
រ៉ាឆេលនិយាយតែប៉ុណ្ណឹងនាងក៏ចុចបិទទូរស័ព្ទហើយក៏ប្រញាប់យកអាវឃ្លុំមកឃ្លុំខ្លួនប្រាណរងារចង់ងាប់អ្នកណាទៅឈ្នះហែលទឹក ? នឹងឯងពូកែសួរហើយមិនឆ្លើយស្រលាញ់មិនចំស្រលាញ់ធ្វើអោយស្ទះខ្យល់អញ្ចឹងទាំងកណ្តាលយប់តែម្តងទៅ 

     " ក្មេងនេះ !!! "
     " ធ្វើអោយទ្រាំលែងបានហើយតើ "
ជីមីនទុកការងារព្រោះធ្វើលែងកើតទូរស័ព្ទក៏ខ្ទាតទៅគៀនជញ្ជាំងចំណែកឯមនុស្សវិញក៏ដើរចេញទៅក្រៅបន្ទប់ទាញទ្វារបិទមួយទំហឹងលាន់លឺសូរតែគ្រាំងស្ទើរតែបាក់ទ្វារ ! អារម្មណ៍ពូកំពុងតែខឹង -,- ។

============================
ប្តីចាស់ពូកែហួងហែង 🌚
    
✨ថេយ៍ឆេមីន♡

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]حيث تعيش القصص. اكتشف الآن