ជីមីនស្លុតចិត្តកាលបើឃើញរ៉ាឆេលដើរចូលមករកគេជាមួយកំហឹងយ៉ាងកម្រាលបែបនេះ យ៉ុនហ្គីហើយនឹងជីអុីនក៏ស្លុតដូចគ្នានៅពេលដែលឃើញជីមីននៅជាមួយមនុស្សស្រី មិនខ្វល់ថាជាមិត្តរឺទំនាក់ទំនងបែបណាក៏ដោយតែសាធារណះបែបនេះមើលទៅវាមិនគប្បីជាមួយប្រពន្ធទាល់តែសោះហើយ ។
" អ៊ុំនៅអោយស្ងៀម កុំលូកដៃ "
យ៉ុនហ្គីស្រលាញ់ការពារក្មួយបង្កើតបែបណាអ្នកណាក៏ដឹងបើអាប្តីរបស់ក្មួយធ្វើអោយក្មួយមិនទាស់ចិត្តឈឺចាប់យ៉ុនហ្គីក៏មិនអាចឈរមើលបានដែល យ៉ុនហ្គីឈរមិនស្ងៀមចង់តែក្របួចក៏អាវជីមីនដាល់ទើបជីអុីនចាប់ជាប់យ៉ាងណាក៏គេក្លាយជាប្តីប្រពន្ធនឹងគ្នាទៅហើយរឿងត្រីកោណអីបែបនេះទុកអោយគ្រួសារគេជាអ្នកដោះស្រាយគ្នាចុះ ។
" លែងជីអុីន "
" បើអ៊ុំលូកដៃខ្ញុំនឹងស្អប់អ៊ុំអស់មួយជីវិត "
" ... " យ៉ុនហ្គីឈររំងាប់អារម្មណ៍ទាំងដែលការពិតស្ទើរតែប្រេះទ្រូង ជីអុីននៅតែបន្តអោយដៃយ៉ុនហ្គីជាប់មុនប្រលែងសម្តីរបស់នាងអាចឃាំងឃាយ៉ុនហ្គីបានត្រឹមតែមួយឆាវតែប៉ុណ្ណោះ ជីអុីនជឿថាបងប្រុសមានហេតុផលហើយគាត់ក៏មិនក្បត់រ៉ាឆេលនោះដែល ។
" ឆេល ! ស្ងប់អារម្មណ៍មនុស្សច្រើនណាស់ "
" ពូកំពុងការពារគេតើមេនទេ ? " រ៉ាឆេលឡើងសរសៃក៎
" ពូការពារមុខមាត់អូនទេ កុំឆេវឆាវ "
" អូនមិនមេនចិត្តព្រះគ្រប់តែពេលនោះទេពូ "
" អ្នកនាងឆេល ! សួស្តី " ហុងហ័ងស្វាគមន៍រ៉ាឆេលជាមួយនឹងស្នាមញញឹម ស្នាមញញឹមមួយនេះធ្វើអោយរ៉ាឆេលស្អប់ព្រោះមើលទៅដូចជាកំពុងតែស្រេចឃ្លានប្តីរបស់នាងយ៉ាងអញ្ចឹង ។ ហុងហ័ងលើកដៃបំណងចាប់ដៃរបស់រ៉ាឆេលជាការស្វាគមន៍ តែការស្វាគមន៍របស់រ៉ាឆេលនោះគឺជះកាហ្វេទឹកកកដែលនៅក្នុងកែវទាំងប៉ុន្មានទៅលើខ្លួនហុងហ័ងទាំងស្រុង នាងមិនមេនជាមនុស្សចិត្តព្រះនោះឡើយល្មមហើយដែលអោយពួកកញ្ច្រោងទាំងឡាយបានឃើញពីឥទ្ធិពលរបស់ប្រពន្ធដើមដូចជានាងខ្លះ អោយស្គាល់ថាប្រពន្ធដើមម្នាក់នេះមិនមេនឡប់ឡែដូចក្មេងគ្រប់ពេលទេ ...។
" អូ៎ស្លាប់ហើយៗៗ ! មានរឿងហើយ "
" ប្រពន្ធដើមចាត់ការស្រីប្តីហើយ ឡាយសិន "
" យកវីដេអូនេះផុសមានអ្នកស៊ែរច្រើនណាស់ "
សង្គមសព្វថ្ងៃតែប៉ុណ្ណឹងផ្ទះខ្លួនឯងងងិតទេតែចូលចិត្តចេះដឹងរឿងចង្កៀងផ្ទះគេខ្លាំងណាស់ គ្រាន់តែរ៉ាឆេលជះកាហ្វេតែប៉ុណ្ណឹងក៏បញ្ចេញទូរស័ព្ទមកថតព្រៀតអ្នកខ្លះក៏ចុចឡាយអ្នកខ្លះក៏ថតធម្មតា
" អ្នកណាផុសយើងប្តឹងទាំងអស់វើយយ "
" ចង់កាច់បំបាក់ដៃចោលរឺមួយក៏យ៉ាងមិច ? "
យ៉ុនហ្គីទឹកមុខកាចខ្លាំងសម្លឹងទៅពួកយ៉ាប់ចេះដឹងរឿងគេអស់ទាំងនោះសូម្បីតែអុីនអុីនក៏មានអារម្មណ៍ថាចង់ខ្លាចយ៉ុនហ្គីដែល អ្នកណាមិនស្គាល់លោកមីននោះ ? កូនចៅពាន់អ្នកកំពុងអោនក្បាលដាក់តើអ្នកណាហ៊ានជាមួយលោកមីនទៅ ? មីនយ៉ុនហ្គីគម្រាមតែប៉ុណ្ណឹងទូរស័ព្ទក៏ត្រូវបោកចោលជាព្រោងព្រៀតត៎កន្ទុយគ្នា ...។
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)