ដូចសព្វមួយដងដែលកាយតូចមិនដែលសូវចេះនៅផ្ទះនោះទេគូបផ្សុំជាមួយរូបរាងមុខមាត់ស្អាតពីកំណើតដែលនាងក៏ជាប់កុងត្រាក្នុងក្រុមហ៊ុនផលិតផលគ្រឿងសំអាងថែរក្សាសម្រស់មួយកន្លែង ។ រាងតូចចុះពីលើកាំជណ្តើរនៃជាន់លើមកក៏ស្រាប់តែជួបមនុស្សមុខយក្សមុខក្រាស់កម្រាស់ដប់ទឹកអង្គុយគងទាក់ខ្លាជ្រងរៗនៅក្នុងផ្ទះរបស់នាង ជីអុីនញញឹមហើយក៏ដើរទៅរកគេ ម្យ៉ាងដែលតើណ៎បើកភ្នែកមកមានមនុស្សអោយឈ្លោះកាត់សាញលេង ។
" អ៊ុំ ជាប់សាច់ញាតិខ្ញុំខាងណារឺបានមកទាំងព្រឹក ? "
" ហើយខ្យល់គគ្រិចពីខាងណាបក់អ៊ុំមក ? "
" ខ្យល់ផោមទេដឹង "
យ៉ុនហ្គីឆ្លើយទាំងមិនមើលមុខរបស់ជីអុីនជាទូទៅគេជាមនុស្សមាត់កាំបិទស្រាប់ទៅហើយការឆ្លើយតបជាមួយអារម្មណ៍មិនចង់មិនសូវជាមានពាក្យពិរោះប៉ុន្មាននោះទេ ។ កាលពីម្សិលមិញត្រូវនាងច្រម៉ក់នេះលែងអោយស្ពឹកមុខម្តងហើយយ៉ុនហ្គីមិនចង់ស្ពឹកមុខម្តងទៀត" នុង៎ហើយ អ៊ុំឯងសមតែជាមួយខ្យល់នឹង "
" ផាកជីអុីនឯងមិនគោរពខ្ញុំទេ ? ខ្ញុំអាយុបងឯងច្រើនណាស់ "
" គោរពអ៊ុំរឺគួរធ្វើបែបណាទៅអ៊ុំ ? លើកអ៊ុំដាក់លើហឹងថ្វាយបង្គំគោរពបូជាមួយថ្ងៃបីដងរឺអោយខ្ញុំលូនក្រាបពេលជួបមុខអ៊ុំ ? " ចម្លើយទាំងអស់មិនដូចជាចិត្តរបស់យ៉ុនហ្គីទេ គេគ្រាន់តែចង់អោយនាងចេះគោរពចេះសម្តីផ្អែមរាក់ទាក់ពេលដែលជួបគេក្នុងនាមជាមនុស្សចាស់ទុំម្នាក់ប៉ុណ្ណោះមិនមេនជួបពេលណាសុីសាច់ហុតឈាមបែបនេះទេ ។" ខ្ញុំមិនឈ្លោះជាមួយឯងទេ ខ្ញុំមករកក្មួយខ្ញុំ "
" កំពុងឡើងឋានសួគ៍ជាន់ទី100ខ្វះ2ជាន់ទៀតដល់ហើយ "
" អីគេ ? " យ៉ុនហ្គីបើកភ្នែកធំៗព្រោះលឺថាក្មួយស្រីឡើងឋានសួគ៍ស្លាប់ហើយមិនការមិនទាន់ត្រូវជាអ្វីជាមួយគ្នាផងបែរជាហ៊ានឡើងឋានសួគ៍ជាមួយគ្នាបាត់ទៅហើយ !!! អត់បានទេរឿងនេះត្រួវតែបំបែក ។ យ៉ុនហ្គីក្តៅចិត្តឆេវគេវីសតែសម្រុកឡើងទៅរករ៉ាឆេលដល់ជាន់លើទៅហើយតែនាងច្រម៉ក់ជីអុីនក៏បានហាមឃាត់គេជាប់ ។" ជៀស កុំអោយប្រើដៃជើងមិនចង់ឃោឃៅលើក្មេង "
" ខ្ញុំក៏អត់ចង់កាចដាក់ចាស់ជរាដូចគ្នា "
ជីអុីនដើរចូលអោយកៀកទៅនឹងខ្លួនរបស់យ៉ុនហ្គី មុខរបស់នាងពើងដាក់យ៉ុនហ្គីជាការប្រជែងមិនខ្ចីចាញ់ជានិច្ច ។ ដៃនាងល្អិតក៏លើកទៅដាល់ពោះរបស់លោកអ៊ុំព្រោះចង់អោយគេថយមួយជំហ៊ានចាញ់នាង តែថាដាល់ហើយយ៉ុនហ្គីក៏ស្រែកចាចឡើង
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
BẠN ĐANG ĐỌC
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Lãng mạn" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )