ភាគទី ៣១ : ពូស្រលាញ់អូនណាស់ដឹងទេរ៉ាឆេល !!!

1.5K 55 0
                                        

យ៉ុនហ្គីស្ពឹកមុខស្ទើរតែជ្រែកខ្លួនចូលទៅក្នុងដីអោយបាត់ មិនដែលជួបប្រទះទេលោកអើយចូលមកដល់វ៍យ44ជិតចូល45ហើយមិនដែលមានមនុស្សហ៊ានព្រហើនបែបនេះដាក់ទាល់តែសោះ ចុងបញ្ចប់ក៏ត្រូវអាម៉ាស់មុខក៏ព្រោះតែក្មេងស្រីមិនទាន់ផ្តាច់ទឹកដោះម្នាក់ ..!!!

     " ចៅហ្វាយ " ដេវីតភ័យបុកពោះជំនួសស្រីក្រអើតក្រទមនោះ
     " មិនអីទេ " យ៉ុនហ្គីខាំមាត់ទប់កំហឹងហើយក៏លើកដៃច្បូតទឹកចេញពីមុខអោយស្អាត មិនដឹងថាទឹកមួយធុងនោះលាយស្អីខ្លះទេ ជះរួចហើយផ្ទៃមុខរបស់យ៉ុនហ្គីឡើងគ្រឿមសុទ្ធតែដីតែម្តង ។ 

     " នាងដឹងថានាងកំពុងព្រហើនជាមួយអ្នកណាទេ ? "
     " ខ្ញុំអាយុស្ទើរតែអាចធ្វើជាឪរបស់នាងបានហើយណា " 
យ៉ុនហ្គីមានអាយុ44ឈានចូល45ចំណែកឯនាងល្អិតជីអុីនទើបតែមានវ័យ17ស្រៀកចូល18ដូចគ្នា អាយុខុសគ្នាឆ្ងាយដាច់ដោយឡែកខ្លាំងណាស់តែមិនថាយ៉ុនហ្គីប្រឹងធ្វើមុខស្មើរដូចជាលោកប៉ាខឹងកូនដាក់នាងយ៉ាងណាក៏នាងនៅតែអោយដៃឈរមើលទាំងក្រអើតក្រទមដដែល ។

     " ផាកជីអុីន !!! " យ៉ុនហ្គីសង្កត់សំឡេងហៅឈ្មោះរបស់នាង
     " ចាស់លោកអ៊ុំ ហៅខ្ញុំហរ ? "
     " អម្បាញមិញលោកអ៊ុំសួរថាខ្ញុំព្រហើនជាមួយអ្នកណាមេនទេ ? មនុស្សតែអសីលធម៍ក្មេងលែងគោរពហើយ អ៊ុំដែលរៀនសុជីវធម៍អត់នឹងចូលមកផ្ទះអ្នកដទៃទាំងយប់ស្រែកឡូឡាចឹងមេន តែថាមេនហើយអ៊ុំចាស់ជិតស្លាប់ហើយប្រហែលការចងចាំរលុបទៅខ្លះអស់ហើយ "  
ជីអុីនធ្វើទឹកមុខសាកសម្យនឹងពាក្យសំដីដែលនិយាយចេញមកគឺកំសត់បន្តិចហើយក៏ចំអកអោយយ៉ុនហ្គីបន្តិច ប៉ុន្មានឆ្នាំមុននាងក្មេងពេកមិនសូវហ៊ានជាមួយមនុស្សចាស់តែក្នុងចិត្តនាងគុំ នៅពេលនេះនាងពេញវ័យហើយ ហើយក៏ដល់ពេលដែលនាងចេញសងសឹកគំនុំចាស់អោយបងប្រុសដូចគ្នា ។ យ៉ុនហ្គីគាំងហើុបមាត់លែងរួច នាងល្អិតនេះឆ្នាស់ឆ្នើមក្រអើតក្រទមមិនចេះខ្លាច បើសម្តីវិញដូចទាញពូថៅកាប់ចំកណ្តាលក្បាលរបស់យ៉ុនហ្គីអញ្ចឹង មួយម៉ាត់ៗចុកស្ពឹក !!!

     " ខ្ញុំចាស់ប៉ុណ្ណាទៅបានហៅខ្ញុំថាអ៊ុំ ? "
យ៉ុនហ្គីតឹចសរសៃករយ៉ាងហោចនៅសល់ត្រឹមពូដែលបើអ៊ុំដូចជាទៅឆ្ងាយពេកសម្រស់របស់គេនៅស្រីក្មេងស្រករៗនាងតោងនៅឡើយ ចុះនាងស្អីមកហៅគេថាអ៊ុំនោះ !?!

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now