មួយអាទិត្យក្រោយជាបន្ត !
ដកដង្ហើមតែមួយដង្ហើមជាមួយនឹងភាពឈឺចាប់ ធ្មេចបើកៗក៏រំលងផុតទៅមួយអាទិត្យទៀតបាត់ ។ មួយអាទិត្យមកនេះគ្មានន័យអ្វីទាល់តែសោះ ការរស់នៅហាក់ដូចកំដរវ័យដល់ចាស់សក់ស្កូវ តែក្តីសុខវិញគឺមិនមាននោះឡើយ ...។ មួយថ្ងៃមានរយះពេល២៤ម៉ោង 1អាទិត្យគឺមានរយះពេល៣៣៦ម៉ោងឯណោះ តែ៣៣៦ម៉ោងដែលកន្លងផុតគឺមិនមានវត្តមានមនុស្សជាទីស្រលាញ់នៅក្បែរទៀតឡើយ ទាំងដែលការពិតគេទាមទារត្រូវការនៅក្បែរនាងមិនអាចឃ្លាតបាន មិនអាចឃ្លាតសូម្បីតែមួយវិនាទី ។
" ទុកអោយម៉ាក់មើលជំនួសម្តងទៅដឹងកូន ? "
" កូនទៅងួតទឹកហើយរកអាហារពេលព្រឹកញាំទៅ ខំយ៉ាងនេះប្រយ័ត្នឈឺលែងបានទាំងមើលកូនទៀតណា " លោកស្រីម្ចាស់ផាកនិយាយដោយបំណងល្អទៅកាន់កូនប្រុសព្រោះឃើញកូនប្រុសហត់នឿយមករហូត ព្រឹកព្រលឹមមិនទាន់បានសំអាតកាយលុបមុខតែខ្លួនទេតែមកបំបៅទឹកដោះគោអោយកូនជាមុនសិន ។ ជីមីនទម្លាប់បែបនេះស្ទើរតែរាល់ថ្ងៃ គេតែងតែធ្វើអោយឯងអោយរវល់ នៅពេលដែលរវល់គឺមិនអាចមានអារម្មណ៍ថាឈឺចាប់នៅពេលនឹកដល់រ៉ាឆេលនោះឡើយ ...។
" មិនអីទេម៉ាក់ ខ្ញុំអាចបំបៅទឹកដោះគោកូនបាន "
" បើប្រពន្ធខ្ញុំមើលថែមិនបានល្អហើយ "
" កូនខ្ញុំត្រូវតែមើលថែអោយបានល្អណាអ្នកម៉ាក់ " ជីមីនសោកសៅទៀតហើយអោយតែនិយាយដល់រ៉ាឆេលម្តងៗ គេបានព្យាយាមអស់ហើយព្យាយាមតាមរករ៉ាឆេលតែក៏រកមិនឃើញទាល់តែសោះ កាន់តែប្រឹងក៏កាន់តែនឿយហើយក៏កាន់តែឈឺចាប់ទៀត ឆេលស្អប់គេហើយគឺមិនងាយអោយតាមរកនាងឃើញដោយស្រួលនោះទេ ខ្សែរកាន់តែប្រឹងរឹតគឺកាន់តែឆាប់ដាច់ម្លោះហើយទើបជីមីនប្តូរគំនិតតាមចិត្តរបស់រ៉ាឆេលវិញម្តង មិនយូមិនឆាប់អូនគង់តែមកវិញ អូនស្អប់បងតែអូនមិនអាចមិននឹកកូនបាននោះទេ ។
" កុំបន្ទោសខ្លួនឯងពេក កុំរស់ក្នុងអតីតកាលពេកណាកូន បើជ្រុលជាខុសហើយត្រូវប្រឹងកែ មួយវិញទៀតត្រូវគិតពីសុខភាពខ្លួនឯងណាកូន បើមិនរឹងមាំត្រាំត្រែងតែជាមួយភាពឈឺចាប់បែបនេះមើលថែកូនយ៉ាងមិចតាមលួងប្រពន្ធយ៉ាងមិច ? " លោកស្រីម្ចាស់ផាកនិយាយរួចជីមីនក៏ងើយសម្លឹងមុខរបស់គាត់ គ្រប់ម៉ាត់គឺសុទ្ធតែត្រូវទាំងស្រុង បើគាត់រវល់តែខ្សោយគាត់មើលថែគ្រួសារគាត់យ៉ាងមិចទៅ ?
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)