ភាគទី ៤០ : ពូមីនជួយអូនផង អ្ហឹកកកអ្ហឹកកក !!!

997 50 3
                                    

ព្រឹកហើយក៏ថ្ងៃបន្ទាប់ក៏ចូលដល់ល្ងាចហើយចុងក្រោយក៏ឈានចូលដល់ពេលយប់ ជីមីនរវល់តែវីវក់រឿងច្រើនជាពិសេសគឺមានខេលលីចូលមករំអុកសរសៃប្រសាទទើបធ្វើអោយអារម្មណ៍ជីមីនមិនល្អ អង្គុយធ្វើការឡើងហួសម៉ោងចេញទៅផ្ទះទៀតផងទាំងដែលបុគ្គលិកចេញទៅអស់ហើយនៅឡើយតែសន្តិសុខយាមតែប៉ុណ្ណោះ ។

     " ម៉ោង7យប់ហើយ ! ថ្ងៃនេះយ៉ាងមិចអញ្ចេះ ? "
     " ទៅរកនាងល្អិតសិន "
ជីមីនរុញការងារទុកហើយក៏ទាញអាវធំរបស់យកមកពាក់មុននឹងធ្វើដំណើរទៅរកនាងល្អិតនៅឯផ្ទះរបស់នាង ថ្មើរណាក៏ឈ្លាតទៅរកនាងអោយបានដែលបើមិនបាននៅជាពេលនេះក៏ឈ្លាតទៅជួបមុខគ្នាថើបអោយបានមួយខ្សើតពីរដែល ។ នៅពេលដែលចុះមកដល់ជាន់ផ្ទាល់ដីជីមីនក៏ឈប់ទ្រឹងមួយកន្លែងកាលបើបានឃើញខេលលីបង្ហាញខ្លួនក្នុងក្រុមហ៊ុននោះទេទាញកៅអីមកអង្គុយគងទាក់ខ្លាបញ្ចេញសាច់យ៉ាងទំនងដូចជាកំពុងអង្គុយរងចាំជីមីនយ៉ាងអញ្ចឹង !!!

     " ខេលលី !!! "
     " កាលពីព្រឹកបងដូចជាមិនរាក់ទាក់អូនសោះហើយ "
     " បែកគ្នាយូយ៉ាងនេះបងមិននឹកអូនខ្លះទេរឺ ? "
ខេលលីញញឹមដោយស្នាមញញឹមមនុស្សស្រីពុតត្បុតទាក់ទាញចិត្តមនុស្សប្រុសអោយឈ្លក់វង្វេង នាងមិនមេនកូនក្មេងដូចជារ៉ាឆេលដែលទើបនឹងធំពេញវ័យឯណា ? ក្បាច់ទាក់ប្រុសមិនរើសមុខបែបនេះនាងច្បាស់ជាជំនាញខ្លាំងណាស់ហើយ ។ ខេលលីងើបដើរទៅរកជីមីនហើយក៏ថែមទាំងយកដៃរបស់នាងអង្អែលទ្រូងរបស់ជីមីនទៀតផង

     " ខេលលីឈប់ភ្លាម "
     " កុំក្បត់អារម្មណ៍ខ្លួនឯងទាំងដែលក្នុងចិត្តចង់នៅក្បែរអូន "
     " អូនត្រឡប់មកវិញហើយពួកយើងចាប់ផ្តើមម្តងទៀតបានទេ "
     " ពេលអូនឈ្លៀករ៉ូបការបងតាមមើលអូនមិនដាក់ភ្នែកទេ "
     " អូនដឹងថាកូនក្រមុំដែលបងពេញចិត្តគឺមានតែអូនម្នាក់ "
ខេលលីកំពុងតែមានជំងឺជឿជាក់លើខ្លួនឯង ជឿជាក់ថាអាចបញ្ឆេះភ្លើងស្នេហាចាស់អោយឆេះឡើងវិញបាន នាងនៅតែអង្អែលសព្វសាច់ប្រាណរបស់ជីមីនហើយក៏ថែមទាំងប្រើម្រាមដៃរបស់នាងប្រឡេះឡេវអាវរបស់ជីមីនម្តងមួយគ្រាប់ៗទៀតផង ទាល់តែស្ទាបអង្អែលសព្វសាច់ក្តៅគគុកទើបទទួលអារម្មណ៍ខ្វះគ្នាមិនបាន ។ នៅពេលដែលប្រឡេះឡេវអាវរបស់ជីមីនរួចហើយខេលលីក៏ញញឹមលេងចេញក៏ព្រោះតែសង្កេតឃើញស្នាមសាក់ឈ្មោះរបស់រ៉ាឆេលលើទ្រូងខាងឆ្វេងរបស់ជីមីន សាក់ឈ្មោះជាប់ពេញអស់មួយជីវិតបែបនេះប្រាកដណាស់ថាជីមីនស្រលាញ់ក្មេងម្នាក់នោះខ្លាំង ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Opowieści tętniące życiem. Odkryj je teraz