ភាគទី ៥២ : នេះរឺការងាររវល់របស់ពូ !?!

926 71 5
                                    

ពេលព្រឹកជាបន្ត :
ព្រះអាទិត្យបានបញ្ចេញសូរិយាហាក់ដាស់កាយស្តើងដែលកំពុងតែគេងលង់លក់ស្រួលអោយក្រោកឡើងទទួលស្វាមន៍នូវថ្ងៃថ្មី ត្របកភ្នែកស្តើងបានបើកឡើងសន្លឹមៗយឿតៗ បើកភ្នែកមកក៏មិនភ្លេចស្រវារកដៃគូរួមដំណើរជីវិតនោះឡើយ ... តែថាដូចជាមិនឃើញគេសោះ ។

     " ពូ ~ "
រ៉ាឆេលក្រោកអង្គុយព្រោះស្រវាពេញពូកទៅហើយមិនបានប៉ះរាងកាយលោកពូទាល់តែសោះ នាងទម្លាក់ជើងចុះពីលើពូកហើយក៏រត់សំដៅទៅបន្ទប់ទឹកម៉ោងទើបតែ7សោះតើលោកពូចេញទៅណាបាត់ហើយ !?

     " ពូមិននៅក្នុងបន្ទប់ទេរឺ !? "
     " តើពូទៅណា ?! "
រ៉ាឆេលក្រោយពីរកមិនឃើញលោកពូនៅក្នុងបន្ទប់ហើយនាងក៏ដើរទៅទម្លាក់ខ្លួនលើពូវិញ នាងទាញទូរស័ព្ទយកមកបើកមើលក៏បានប្រទះឃើញសារដែលលោកពូផ្ញើរមកក្នុងនោះបានដាក់ថា

     « ពូប្រញាប់ណាស់ព្រឹកនេះមិនបានគេងអោបអូនដល់អូនភ្ញាក់នោះទេ ក្រោកហើយរកអាហារពេលព្រឹកញាំផងក្រពះអូនមិនទាន់បាត់ឈឺនៅឡើយត្រូវញាំបបរណាហាមផ្តាច់អាហាររឹង ពូទំនេរពេលណាពូនឹងទៅរកអូនភ្លាម ស្រលាញ់អូន » 
សារយ៉ាងវែងអន្លាយធ្វើអោយនាងក្រមុំញញឹមដល់ថ្នាក់បិទមាត់មិនជិតជាពិសេសនោះគឺប្រយោគថាស្រលាញ់អូនតែម្តង ខាងក្រៅមិនហ៊ាននិយាយនោះទេតែបើក្នុងទូរស័ព្ទវិញគឺហ៊ានណាស់ ។ បន្ទាប់ពីញញឹមមួយសន្ទុះហើយរ៉ាឆេលក៏បន្តទៅងួតទឹតតែម្តង ហើយក៏ចុះទៅញាំអាហារពេលព្រឹកតាមទម្លាប់សព្វថ្ងៃ ...។

SKIP : 
បន្ទាប់ពីញាំអាហារពេលព្រឹកហើយឃើញថាជីអុីនចេញទៅខាងក្រៅរ៉ាឆេលក៏តាមនាងទៅដែល នៅក្នុងផ្ទះអផ្សុកណាស់ណាមួយក៏ចង់ចេញទៅខាងក្រៅមើលនេះមើលនោះដែល ខានរលាមដូចស្វានៅខាងក្រៅយូពេកហើយតាំងពីបានប្តីមក ><

     " ខ្ញុំគួរហៅឯងថាបងថ្លៃល្អដែលទេ ? បងថ្លៃ "
     " ហៃយ៉ាមិនទម្លាប់ទេ តែតឹចទៀតឯងក៏ក្លាយជាមីងថ្លៃខ្ញុំហើយ " រ៉ាឆេលសម្តៅដល់គូយ៉ុនអុីននាងតាមShipយូហើយតាំងពីថ្ងៃមង្គល់ការរបស់នាងមកមើលទៅគូនេះសមគ្នាណាស់ កម្រពូយ៉ុនអ្នកតាចាំអាស្រមដែលនាងធ្លាប់ហៅចេះរីករាយស្និតស្នាលចុះសម្រុងជាមួយអ្នកណាខ្លាំងណាស់ បើគាត់ចុះសម្រុងជាមួយអាអុីនមានន័យថាគាត់ចាប់អារម្មណ៍ជាមួយអាអុីនហើយ ។ តាំងពីថ្ងៃដឹងចរិកមីងខេលរបស់នាងជាស្រីសេឡាលេមកនាងលែងចាប់ទុកថាជាមីងថ្លៃដ៎សែនល្អទៀតហើយ ហើយក៏គ្មានថ្ងៃចាប់គូជាមួយពូយ៉ុនរបស់នាងទៀតដែល

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Wo Geschichten leben. Entdecke jetzt