រំលងអស់ជាច្រើនម៉ោងរហូតឈានដល់ពេលល្ងាចរ៉ាឆេលនៅសំងំក្នុងបន្ទប់តាមពាក្យសំដីរបស់លោកពូនៅឡើយទេ តាំងពីរព្រឹករហូតដល់ពេលល្ងាចរ៉ាឆេលកាន់តែមានអារម្មណ៍ថាឯការទៅៗដោយបាត់លោកពូយូពេកនាងក៏ល្មើសនឹងបញ្ជារលួចចេញទៅខាងក្រៅ ។
នាងចុះតាមជណ្តើរយន្តហើយក៏បានឆ្លងកាត់មនុស្សម្នាអស់ជាច្រើនសំណង់អាគារមួយនេះជាកន្លែងប្រជុំដោយសម្ព័ន្ធល្បែងមានទាំងម៉ាជាំងចាក់ត្រីចាក់សេះអីបែបនេះ វាក៏ប្រមូលផ្តុំដោយពពួកមនុស្សប្រុសច្រើនខ្លាំងដែលតែថារ៉ាឆេលមិនខ្លាចនោះឡើយគោលបំណងរបស់នាងម្យ៉ាងគឺតម្រង់ទៅរកតែលោកពូរបស់នាងតែម្នាក់ប៉ុណ្ណោះ ។
" ចង់ទៅណា !!! "
" អាស៎លួសព្រលឹងអស់ហើយអ្នកនាងហុងហ័ងទេរឺ ? "
" ចាស៎ មានមនុស្សផ្ញើរអោយខ្ញុំតាមមើលណា "
" អីក៏ម្លេះៗ កញ្ចាស់មីនសាហាវយ៉ាងនេះរឺ ? "
រ៉ាឆេលធ្វើទឹកមុខបែបមនុស្សនឹកស្មានមិនដល់ដាក់ហុងហ័ងព្រោះតែហួសពីការស្មានរបស់នាងខ្លាំងពេកទើបនាងជ្រុលមាត់ហៅលោកពូថាជាកញ្ចាស់មីន !!! មិនដឹងជាហួងហែងស្អីនាងណាស់ណានោះទេដល់ថ្នាក់អោយហុងហ័ងធ្វើជាភ្នែកធ្វើជាច្រមុះអោយទៀត -,- ។" ទៅអង្គុយផឹកតែក្តៅៗលេងសិនទៅ "
" ចាស៎ "
ដោយសារតែថៅកែចេញទៅខាងក្រៅទើបហុងហ័ងមានពេលទំនេរធ្វើជាភ្នែកជាច្រមុះអោយជីមីន !!! ស្រីៗទាំងពីរអ្នកដើរទៅអង្គុយនឹងសាឡុងហើយក៏ផឹកតែក្តៅៗលេងជាមួយគ្នា" គួរអោយច្រណែនអ្នកនាងរ៉ាឆេលដល់ហើយ "
" រឿងអីទៅ ?! "
" មានមនុស្សស្រលាញ់ហើយក៏ហួងហែងខ្លាំងបែបនេះ "
" គាត់អត់ដែលនិយាយថាស្រលាញ់ខ្ញុំផងនឹង "
តាំងពីស្គាល់ស្និតស្នាលបង្កើតអារម្មណ៍ផ្អែមល្ហែមសុីជម្រៅជាមួយគ្នារហូតដល់ថ្នាក់មានអីៗជាមួយគ្នាហើយជីមីនមិនទាន់និយាយពាក្យថាស្រលាញ់ដាក់នាងល្អិតសូម្បីតែម្តងនោះទេ បើនាងល្អិតរ៉ាឆេលវិញគឺនិយាយឡើងរាប់ភ្លឹចទៅហើយ ។" មិននិយាយមិនប្រាកដថាគ្មានចិត្តឯណា "
" តាចាស់នឹងមាត់រឹងសម្បើមណាស់ "
" ប្រាប់អ្នកនាងអោយដឹងចុះគាត់នេះណាចរិកយ៉ាប់មហាសែនយ៉ាប់ចូលចិត្តធ្វើចរិកប្រុសស្អាតទាំងដែលខ្លួនឯងជ្រីវជ្រួញគ្មានជាតិទៅហើយ អូយយ៎នៅមានច្រើនទៀតបើរៀបរ៉ាប់វែងណាស់ " ខណះពេលដែលអនាគតស្វាមីមិននៅនាងល្អិតក៏ហែកហួរកេរ្តិ៍ស្វាមីខ្ទឹច តែថាមនុស្សជីមីននេះណានឹកដើមដង្ហើមដល់ដូចគ្នាគ្រាន់តែរំលឹកក៏មកឈរនៅពីក្រោយខ្នងរបស់នាងល្អិតបាត់ទៅហើយរឿងដែលនិយាយចេញមកទាំងប៉ុន្មានគឺត្រូវកត់ចូលបញ្ជីរស៎ខ្មៅរបស់លោកពូមីនខ្ទិច ។
KAMU SEDANG MEMBACA
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romansa" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )