ភាគទី ៤៣ : អរគុណណាស់មីងដែលលះបង់របស់ល្អមកអោយក្មួយ

881 51 2
                                    

រ៉ាឆេលស្រដីត្រង់ៗទឹកមុខនាងក៏ធម្មតាដូចទម្លាប់សព្វដងខេលលីគឹតមិនដល់នោះទេថាក្មួយស្រីដ៎សែនល្អដែលស្រលាញ់នាងខ្លាំងស្មោះស្ម័គ្រម្នាក់នេះកំពុងផ្លែផ្កាអោយនាង ។ ខេលលីតែងតែគឹតថារ៉ាឆេលជាក្មេងស្រីធម្មតាក្មេងស្រីដែលល្ងង់ដើរមិនទាន់គំនិតមនុស្សចាស់ដូចជានាងមករហូត តែក៏មិនបានគឹតដល់ថាក្មេងអាចសម្តែងធ្វើជាល្ងង់ដើម្បីបកស្បែកមុខកញ្ច្រោងដូចជានាងនោះទេ ... !!!

     " ក្មួយសំណាងណាស់ដែលរើសបានមនុស្សល្អ "
     " មីងចូលរួមអបអរផងណា " ខេលលីព្យាយាមញញឹម
     " ចាស៎ , អរគុណណាស់អ្នកមីង "
     " អរមេនហើយអ្នកមីងក្មួយពេញចិត្តកាដូដែលអ្នកមីងបានអោយមកក្មួយនោះខ្លាំងណាស់ ដាក់ក្នុងបន្ទប់ហើយគឺស្រស់ស្អាតខ្លាំង " ថ្ងៃដំបូងដែលបានយកប្រអប់កាដូមួយនោះទៅរ៉ាឆេលបានរកឃើញចំណុចខុសប្រក្រដីនៅបាតខាងក្រោមបានសរសេរថា « មីនខេល » រ៉ាឆេលចាប់អារម្មណ៍ម្តងតែនាងក៏ព្យាយាមលាក់មិននិយាយ នាងចាប់បានម្តងទៀតក៏នៅពេលដែលមានមនុស្សផ្ញើររូបថតគគ្រិចមួយសន្លឹកនោះមកអោយនាង ទើបនាងដឹងថាទាំងពីរអ្នកនេះគឺមានទំនាក់ទំនងលើសពីមនុស្សស្គាល់គ្នា ។ ហើយអ្វីដែលរ៉ាឆេលបាននិយាយចេញមកនៅពេលនេះគឺនាងមានបំណងអ្វីមួយហើយ

     " មីងភ្លេចប្រាប់ក្មួយនោះជាកាដូមិត្តប្រុសមីងរើសអោយ "
     " មិនបានរើសផ្ទាល់ដៃ ក្មួយមិនប្រកាន់ទេមេនទេឆេល ? "
     " រឿងអីដែលត្រូវប្រកាន់ទៅមីង "
     " របស់ដែលមិត្តប្រុសមីងរើសអោយបែបនោះសោះទើបពិសេសខ្លាំងណាស់ទាក់ទាញបេះដូងក្មួយនេះអោយជាប់ចិត្ត អរគុណណាស់មីងដែលលះបង់របស់ល្អមកអោយក្មួយ " លះបង់របស់ល្អមកអោយក្មួយក៏កំពុងតែសំដៅថាខេលលីបានលះបង់ជីមីន ជីមីនប្រៀបដូចជាវត្ថុដែលល្អហើយមានតម្លៃខ្លាំង ខេលលីប្រៀបដូចមនុស្សល្ងង់លះបង់មនុស្សល្អមកអោយរ៉ាឆេល ។ ខេលលីចាប់ផ្តើមសើចលេងសុំបេះដូងលោតញាប់នាងចេះតែលួចខាំមាត់ជាប់រហូតមើលទៅដូចជាកំពុងតែក្តៅក្រហាយ មិនអោយក្តៅយ៉ាងមិចបើគ្រប់ម៉ាត់របស់រ៉ាឆេលចាប់ទម្លុះខួរក្បាលរបស់នាងធ្លាយមកដល់បេះដូងអោយចុចខ្លាំងនោះ ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Место, где живут истории. Откройте их для себя