ភាគទី ១៣ : អូនច្បាស់ជាយកពូមីនហើយ ><

1.4K 67 3
                                    

យ៉ុនហ្គីហើយនឹងជីមីនឈរសម្លក់មុខគ្នាយ៉ាងយូជាមួយនឹងក្រសែរភ្នែកដែលមិនចុះចាញ់មិនអត់អោនអោយគ្នា ! គំនុំប្រុសៗគួរអោយខ្លាចខ្លាំងណាស់គុំគួននឹងគ្នាហើយមិនងាយដកចិត្តឈប់គុំគួនវិញឡើយ

     " ប្រាំបួនឆ្នាំកន្លងផុតចង់មកដណ្តើមរបស់យើងទៀតមេនទេ ? "
     " បើជារបស់ឯងមេនចាំបាច់អីយើងដណ្តើម " យ៉ុនហ្គីលើកចិញ្ចើមជាមួយនឹងទឹកមុខឌឺដងទៅកាន់ជីមីនអោយឈឺពើតផ្សារក្តៅក្រហាយ កាលបើភាពឈឺចាប់បានរលត់ដូចជាភ្លើងទានទៅអស់រយះពេលយូឆ្នាំហើយស្រាប់តែត្រូវយ៉ុនហ្គីបញ្ឆេះអោយឈឺឡើងវិញ ...។ 

     " អាយ៉ុន "
     " ដេវីតកាន់អាវអោយយើង ! យើងប្រដៅអាក្មេងឈ្លើយនេះមួយ " យ៉ុនហ្គីនិយាយហើយក៏ដោះអាវក្រ័ហ្សេររបស់គេហុចទៅអោយដេវីតដែលជាកូនចៅជំនិតកាន់ ។ 

     " ដណ្តើមបានហើយក៏បែកទៅវិញ ហាហាហា "
     " បើស្រីវាមិនកើតទុកធ្វើអី ? ទុក្ខតាំងលើហឹងថ្វាយបង្គំដូចព្រះម៉ែ " អាចថាពាក្យសម្តីទាំងនេះដូចជាមើលងាយដល់អតីតភរិយាដែលលែងលះគ្នាហើយក៏ធ្លាប់ជាអតីតគូស្នេហ៍ជីមីនក៏ពិត តែថាពាក្យសម្តីទាំងនេះជាការក្រាញរំលឹកដាស់តឿនសតិអោយភ្ញាក់ឡើងវិញទេ យ៉ុនហ្គីមិនចូលចិត្តនិយាយចំតែក៏ចូលចិត្តទុកប្រស្នារអោយដោះ ។

     " នាងលះបង់ខ្លួនធ្វើជាប្រពន្ធរបស់ឯង លេងលះគ្នាហើយឯងនៅមកដៀលនាងថាមិនកើតទៀតរឺ ? ឯងមនុស្សប្រុសប្រភេទអី ? "
     " មាត់យើងឆៅតែយើងមិនលាក់ពុត "
     " អាយ៉ុន " ជីមីនក្របួចក៏អាវរបស់យ៉ុនហ្គី
     " អាមីនគឹតថាយើងចាញ់ឯងរឺ " យ៉ុនហ្គីក៏ក្របួចក៎អាវរបស់ជីមីនវិញថែមទាំងលើកដៃបំណងដាល់ជីមីនទៀត តែថារៀបនឹងដាល់អោយបែកមុខមាត់សង្ហាររបស់ជីមីនទៅហើយសម្លេងនាងល្អិតក៏បន្លឺឡើង ធ្វើអោយប្រុសៗទាំងពីរលែងចង់មានអារម្មណ៍ដាល់គ្នាទៀត 

     " អេ៎ !!! ឈប់ៗៗៗៗ "
     " ចាស់ៗអស់ហើយនៅដាល់គ្នាទៀត ? អត់ចេះខ្មាស់ក្មេងជំនាន់ក្រោយទេ ? ពូៗចង់អោយក្មេងយកតម្រាប់តាមរឺ ? មើស៎ ពូយ៉ុនឆាប់លែងដៃពីក៎អាវពូមីនរបស់អូន " រ៉ាឆេលវ៉ៃដៃយ៉ុនហ្គីឡើងផាច់ៗអោយដកដៃចេញពីក៎អាវរបស់ជីមីន យ៉ុនហ្គីធ្វើភ្នែកស្លើមិននឹកស្មានថាក្មួយស្រីកត្តញ្ញូជាមួយមនុស្សប្រុសយ៉ាងនេះសោះ ? ទាំងពូនៅរស់ជ្រង៎ៗថែមទាំងឈរនៅចំពោះមុខទៀតអត់មានចាប់អារម្មណ៍ជាមួយពូបង្កើតទាល់តែសោះហើយ !?!

     " សង្ហារហើយពូ " រ៉ាឆេលរៀបក៎អាវជីមីនអោយមានរបៀបវិញ
     " ទាំងពីរអ្នកមកអង្គុយសិនមក " លោកស្រីវុិចទ័រ
     " ឯងចាំមើលណា " យ៉ុនហ្គីសម្លក់មុខ
     " បើខ្លាំងហក់មក " ទាំងពីរអ្នកដើរតម្រង់ទៅរកសាឡុងអង្គុយបណ្តើរសម្លក់មុខគ្នាបណ្តើរហើយក៏រអ៊ូវង៉ូវៗចង់វ៉ៃគ្នាបណ្តើរ ។ រ៉ាឆេលដាក់គូទអង្គុយលើសាឡុងញ៉ាច់ទាំងពីរអ្នកក៏អង្គុយកៀកនឹងរ៉ាឆេលទាំងសងខាងដែល ជីមីនលូកដៃទៅអោបចង្កេះរបស់រ៉ាឆេលចំណែកឯយ៉ុនហ្គីក៏លូកដៃទៅកៀកស្មាររបស់រ៉ាឆេលដូចគ្នា ។

     " ហៃយ៉ា ! ប្អូនប្រុសឯងមិនបានគឹតអីពិសេសទេដឹង ? " សម្រាប់ជីមីនលោកស្រីរ៉ាឆេលដូចជាមិនសូវចម្លែកប៉ុន្មានទេព្រោះសាច់ឈាមមិនបានជាប់គ្នាអាចមានទំនាក់ទំនងស្នេហាបាន តែថាសាច់ឯងនេះសុខៗមកស្និតស្នាលហួងហែងក្មួយខ្លួនឯងបែបនេះគាត់ចេះតែមានអារម្មណ៍ថាចម្លែកខ្លាចយ៉ុនហ្គីគឹតលើសលួសលើក្មួយបង្កើតដែល ។

     " ក្មួយខ្ញុំណាបងស្រី ខ្ញុំហួងហែង "
     " លែងដៃពីចង្កេះក្មួយស្រីរបស់យើង " យ៉ុនហ្គី
     " ឯងទេត្រូវលែងដៃពីស្មារអនាគតប្រពន្ធរបស់យើង " ជីមីន

     " អូយយយ ពូៗយ៉ាងមិចនៀក៎អូនធុញណាស់ " រ៉ាឆេលស្រែកហើយទាំងពីរទាំងពីរក៏ត្រូវដកដៃចេញ កើតជាស្រីស្អាតមានផលវិបាកពិតមេនមានពូៗចាស់ៗមកប្រជែងគ្នាដល់ទៅពីរអ្នក ។

     " ពូហើយនឹងវាឯងរើសមួយណា យកចម្លើយឥឡូវ " យ៉ុនហ្គី
     " យកអាពូបង្កើតមានសាច់អីសុី របស់ឡើងបាក់ក៎ធ្លាក់ហើយ " ជីមីនលួចសើចព្រោះតែជីមីនប្អូនយ៉ុនហ្គីមានឱកាសក្មេងជាងយ៉ុនហ្គីដល់ទៅប្រាំឆ្នាំបែបនោះយើងទើបជីមីនមានមោទនភាពជាង ។ ចាស់តែអាយុទេតែថាពូៗទាំងពីរនេះសាច់ក្មេងៗកម្លោះៗសុំចាញ់ហើយ

     " រ៉ាឆេលឆាប់ឆ្លើយភ្លាម " យ៉ុនហ្គី
     " អូនច្បាស់ជាយកពូមីនហើយ "
     " យកពូយ៉ុនឯងធ្វើអីមួយថ្ងៃៗមុខវិញមិនដែលរីកដូចអ្នកតាឆ្លាក់អោយមុខក្រញ៉ូវអញ្ចឹង បើយកពូយ៉ុនឯង6ឆ្នាំទៀតអោយអូនកំដរពូយ៉ុនឯងចូលសមាគមន៍ចាស់ជរានឹងមេន ហូយយ៎ជួយមិនបានទេ អូនយកបងពូអូនហើយទាំងសង្ហារទាំងរឹងមាំបែបនេះ " រ៉ាឆេលនិយាយរួចក៏ហើុបគូទឡើងអង្គុយលើភ្លៅរបស់ពូមីនថែមទាំងលើកដៃតោងក៎ពូមីនយ៉ាងជាប់ស្និតទៀតធ្វើអោយអ្នកម្តាយក៏ដូចជាពូយ៉ុនដូចគ្នាចំហមាត់ធ្លុងមិននឹកស្មានថាស្រីឆេលសាហាវយ៉ាងនេះសោះ >< ។

=============================
ចែលេខាឈ្លោះហើយ ពូបង្កើតឈ្លោះហើយ 🌚 ឈុតក្រោយឈ្លោះជាមួយលោកប៉ាម្តង 🌚

✨ថេយ៍ឆេមីន♡

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Tempat cerita menjadi hidup. Temukan sekarang