ភាគទី ៨៤ : ពួកយើងលែងគ្នាទៅ ខ្ញុំឈប់ទ្រាំទៀតហើយ

917 47 5
                                    

រ៉ាឆេលសម្លឹងទៅកាន់ឈាមដែលស្រក់ហូរទៅលើឥដ្ឋការ៉ូរណិរណក់នោះ ដំបូងឡើងក៏មានអារម្មណ៍ថាស្លុតចិត្តបន្តិចក៏ព្រោះតែនាងដៃធ្ងន់ធ្វើអោយក្បាលរបស់ជីមីនបែកទង្គឹចនឹងរបស់ធាតុរឹងធ្វើអោយមានឈាមហូរចេញមក តែថានាងក៏ព្យាយាមពង្រឹងចិត្តសារជាថ្មីឡើងវិញ នាងត្រឹមតែមើលហើយក៏មិនលឺមាត់ ហើយបន្ទាប់មកក៏ថែមទាំងបែរមុខចេញមិនអើពើជាមួយទៀតផង ...។ សាកសម្យហើយសម្រាប់ទង្វើរមួយនេះ គេត្រឹមតែឈឺខ្លួនពីរបីថ្ងៃអាចនឹងធូស្រាល តែនាងវិញគឺឈឺចាប់គ្រាំបេះដូងអស់មួយជីវិត ...។ 

     " ប៉ុណ្ណឹងអាចស្តាប់បងបងស្រាយបានហើយរឺនៅ ? " 
បន្ទាប់ពីមានសតិឡើងវិញអាចសម្លឹងឃើញផ្ទៃមុខរបស់នាងច្បាស់មិនបាត់បង់ស្មារតីជីមីនក៏រហ័សនិយាយទៅកាន់រ៉ាឆេល ! ឈាមដែលបានស្រក់ហូរក្បាលដែលបែកនេះវាសាកសម្យតម្លៃហើយ ចាប់ទុកថាជាការលុបលាងមួយផ្នែកតូចទៅកាន់នាង ចង់ឈាមនេះហូរអស់ពីខ្លួនក៏ហូរចុះគាត់ត្រូវការតែអោយនាងផ្តល់ឱកាសអោយគាត់បានបកស្រាយពីរឿងហេតុដែលបានកើតឡើងតែប៉ុណ្ណោះ ...។ 

     " ទេ ! " រ៉ាឆេលបដិសេធដាច់អហង្ការ
     " ឆេល ស្តាប់បងខ្លះតើបានដែលទេអូន ? "
     " ស្តាប់លោកបកស្រាយខ្លាំងពេក ខ្ញុំជិតវិកលចរិកហើយ "
     " ពាក្យសម្តីលោកលែងមានន័យហើយ ខ្ញុំសុាំ " 
គ្មានទេពាក្យថាលោកពូ គ្មានទេពាក្យថាអូនដូចកាលពីមុន ទំនាក់ទំនងពួកយើងទាំងពីរនៅពេលនេះវាកាន់តែមានកម្លាតឆ្ងាយពីគ្នាខ្លាំងទៅៗហើយ មិនមេនជាប្តីប្រពន្ធនឹងគ្នាដូចកាលពីមុន មិនមេនមនុស្សស្គាល់គ្នាតែគេជាអ្នកដទៃពេញលេញតែម្តងនៅពេលនេះ ...។ កំហុសម្តងនាងបិទភ្នែកបំភ្លេចបាន តែញយដងពេកនាងដល់ថ្នាក់សុាំហើយ មិនបាច់ស្តាប់ព្រោះដឹងថាវាអត់បានការអត់ន័យជាមុនស្រេច ...។ 

     " តែបងមិនដឹងរឿងពិតមេនឆេល អោយបងធ្វើបែបណាទៅ ? "
     " មនុស្សអាក្រក់ចង់អោយពួកយើងបែកបាក់គ្នា "
     " គេលាបពណ៍បង គ្រប់យ៉ាងសុទ្ធតែបំភ័ន្តភ្នែក "
ជីមីនព្យាយាមស្រង់ខ្លួនឯងអោយស្អាតស្អំពីពណ៍ដែលគេបានលាប គ្រប់យ៉ាងគឺសុទ្ធតែជាការបំភ័ន្តភ្នែកទាំងស្រុងវាមិនពិតនោះឡើយ យុត្តិធម៍មានទេសម្រាប់មនុស្សស្មោះត្រង់មានភក្តីភាពនោះ !?!

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]حيث تعيش القصص. اكتشف الآن