រ៉ាឆេលបានធ្វើដំណើរចាកចេញយ៉ាងលឿនដោយមិនអោយជីមីនតាមទាន់នាង នាងបានឡើងតាក់សុីហើយក៏អោយតាក់សុីបើកជួនទៅកន្លែងឆ្ងាយមួយដែលទីនោះដែលជាកន្លែងដែលនាងធ្លាប់លេងកាយពីក្មេងៗ ហើយក៏មានអនុស្សាវរីយ៍សប្បាយៗជាច្រើននៅទីនោះ ។ បន្ទាប់ពីដល់កន្លែងដែលនាងចង់មកហើយនាងក៏បានហុចលុយទៅអោយតាក់សុីមុននឹងចុះពីលើឡាន ! ខ្យល់ត្រជាក់នាពេលព្រឹកបានបក់មកមួយដង្ហើមពាំនាំយកភាពសោកសៅនឹងទុក្ខកង្វល់នៅក្នុងចិត្តរបស់រ៉ាឆេលទៅអស់រលីង ធ្វើអោយនាងអាចញញឹមចេញមកវិញបាន រ៉ាឆេលក្រឡេកបានឃើញក្មេងវ័យជំទង់ស្របាលៗនឹងនាងម្នាក់កំពុងតែយំសោកសៅនៅលើទោង រ៉ាឆេលដឹងថានាងកំពុងតែមានទុក្ខសោកខ្លាំងណាស់ទើបរ៉ាឆេលដើរចូលទៅរកនាង ក្រែងមានអ្វីអាចជួយនាងរំសាយភាពសោកសៅបានខ្លះ ...។
" សួស្តី~ " រ៉ាឆេលនិយាយទៅកាន់នាង
" ... " ស្រីម្នាក់នោះមិនឆ្លើយគឹតតែពីយំឥតឈប់
" ពាក់ឯកសណ្ឋានសាលាតែមិនចូលសាលា ហើយមកសំងំអង្គុយយំនៅទីនេះវិញ មានរឿងអីធ្វើអោយឈឺចាប់ខ្លាំងណាស់តើមេនទេ ? " រ៉ាឆេលសួរទៅកាន់នាង នាងងើយសម្លឹងមុខរបស់រ៉ាឆេលបន្តិចនឹងលើកដៃជួតទឹកភ្នែកចេញមុននឹងឆ្លើយទៅរ៉ាឆេលវិញ ។" បែកជាមួយសង្សារហើយ អ្ហឹកកអ្ហឹកក "
" មានអីគួរអោយឈឺចាប់ទៅ ? "
" ហេតុអីថាមិនឈឺចាប់ អ្ហឹកកអ្ហឹកក បងមិនយល់អារម្មណ៍មនុស្សដែលបែកគ្នាទេ អ្ហឹកកអ្ហឹកក ថាវាឈឺ ! ឈឺខ្លាំងប៉ុណ្ណា "
" ខ្ញុំជិតលែងលះជាមួយស្វាមីផង ខ្ញុំមិនឈឺផង ហើយក៏មិនសម្រក់ទឹកភ្នែកទៀតគឹតមើលអ្នកណាធ្ងន់ធ្ងរជាងអ្នកណា ? " លឺដូចច្នោះហើយស្រីម្នាក់នោះក៏ស្រាប់តែឈប់យំ គឹតថាខ្លួនឯងកំពុងតែជួបវិបត្តិធ្ងន់ធ្ងរហើយតែថាក៏មានមនុស្សមានវិបត្តិធ្ងន់ជាងនាងទៀត ...។" ហេតុអីក៏មិនឈឺចាប់ ? " ស្រីនោះសួរបន្ត
" ជាមនុស្សស្រីណាតម្លៃដែលខ្ពស់បំផុតរបស់យើងគឺមានតែម្តងទេ ត្រូវរក្សាវាអោយល្អប្រសិនបើរក្សាមិនបានទេមិនមេនជារឿងល្អទេ "
" ទាន់នៅមានជម្រើសកុំស្តាយស្រណោះចំពោះអ្វីដែលបាត់បង់ទៅហើយ ព្រោះថារបស់ដែលបាត់បង់វាច្បាស់ជាមិនមេនជារបស់ដែលសាកសម្យជាមួយនឹងយើងហើយទើបបានជាធ្លាក់ក្នុងដៃរបស់អ្នកផ្សេង ខ្ញុំប្រាប់ឯងអោយដឹងចុះណាមនុស្សស្រីយើងនេះណាត្រូវចេះគឹតអោយបានល្អិតល្អន់បន្តិច កុំទន់ជ្រាយពេក កុំពូកែយំពេក កុំទុកចិត្តគេពេក មុនជ្រើសយកអ្នកណាម្នាក់ហើយត្រូវអោយប្រាកដចិត្តថាថ្ងៃនេះរឺថ្ងៃមុខពួកយើងនឹងកាន់ដៃគ្នាជាប់រឺមួយក៏អត់ ? បើយើងជ្រើសចំមនុស្សត្រូវយើងច្បាស់ជាក្លាយជាព្រះនាងម្នាក់ដូចនៅក្នុងប្រលោមលោក តែបើថាជ្រើសខុសហើយដូចធ្លាក់នរកអញ្ចឹង " រ៉ាឆេលកំពុងតែចែករំលែកអារម្មណ៍ពិតជាក់ស្តែងដែលកំពុងតែបានជួបប្រទះទៅអោយក្មេងស្រីម្នាក់នោះបានដឹង នាងអាចគឹតថានាងកំពុងតែខូចចិត្តឈឺចាប់ខ្លាំងបំផុតគ្មានអ្នកណាជួបរឿងឈឺចាប់ខ្លាំងដូចជានាងនៅពេលនេះឡើយ តែថាគឹតខុសហើយនៅលើសនិវាសលោកទាំងមូលនេះម្នាក់ៗគឺសុទ្ធតែមានសុខទុក្ខស្មើរៗគ្នា អាស្រ័យលើមនុស្សតើប៉ុណ្ណោះថាចង់លាក់រឺមួយក៏ចង់បញ្ចេញវា ដួលថ្ងៃនេះហើយត្រូវក្រោក បើឈឺចាប់ត្រូវនិយាយដាស់តឿនខ្លួនឯងថាមានមនុស្សឈឺចាប់ជាងយើងទៀត ។
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
CZYTASZ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romans" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )