ម៉ោង៨ព្រឹកល្មម បន្ទាប់ពីត្រូវរ៉ូវគ្នាហើយជីមីនហើយនឹងរ៉ាឆេលក៏សម្រេចចិត្តនាំកូនប្រុសត្រឡប់ទៅផ្ទះវិញ ព្រោះថារយះពេលកន្លងដែលរ៉ាឆេលរត់គឺបង្កការភ្ញាក់ផ្អើលធ្វើអោយអ្នកផ្ទះបារម្ភហើយក៏ជ្រួលច្របល់ភ័យព្រួយជាមួយនឹងនាងខ្លាំងណាស់ ...។ នៅពេលដែលឃើញពីអ្នកប្តីប្រពន្ធរួមទាំងកូនបណ្តើរមកជាមួយគ្នាយ៉ាងស្និតស្នាលធ្វើអោយយ៉ុនហ្គីដែលកំពុងអង្គុយលើសាឡុងភ្ញាក់ផ្អើលខ្លាំងណាស់ កាហ្វេដែលកំពុងតែលើកផឹកស្ទើរតែព្រូសចេញមកវិញ ហ្អាក៎នេះរត់ចោលផ្ទះមួយយប់មានរឿងចម្លែកក្រឡាប់ចាក់អ្វីកើតឡើងទៅ ?
" អេ៎ ! នេះទាំងពីរអ្នក ? " យ៉ុនហ្គី
" ប្តីប្រពន្ធយើងត្រូវគ្នាហើយ ពូយ៉ុនមានបញ្ហាហ្អរ ? "
" ឃើញគេមានក្តីសុខពូយ៉ុនកើតទុក្ខមិនសុខចិត្តរឺ ? " រ៉ាឆេល
" ណែនាងល្អិត ! ត្រូវគ្នាវិញបានសម្តីដាក់ពូណាស់ណ៎ ពេលឈ្លោះគ្នាក្រែងបានពូនេះហើយហ្អៃដែលជួយគ្រប់យ៉ាងនោះ " មិនមេនទារគុណបុណ្យតែពេលនេះគួរតែលើកឡើងយកមកនិយាយពិតមេន ឃើញទេពេលគេត្រូវគ្នាយើងអែបកៀនអញ្ចឹងណា សូម្បីតែសួរក៏ចាប់ទុកថាច្រណែនសេចក្តីសុខដែល ពិតជាអយុត្តិធម៍ខ្លាំងណាស់ !!!" អ្នកណាថាភ្លេចពូយ៉ុនក៏សែនសង្ហារហរ ឆេលនិយាយលេងទេ "
" អរគុណណាស់ពូយ៉ុន " រ៉ាឆេល
" យើងគ្មានសំណងអ្វីសងឯងវិញទេក្រៅពីប្អូនស្រីរបស់យើង បើពេញចិត្តហើយយកទៅយើងលើកអោយ " ជីមីននិយាយដោយងាយព្រោះពេលនេះប្អូនស្រីមិននៅ លើកអោយក៏បានត្រឹមតែលើកអោយ គ្រាន់តែនិយាយនឹងតែជីអុីនយករឺមួយក៏អត់មិនដឹងទេ អាស្រ័យលើខាងប្រុសតែប៉ុណ្ណោះថាមានសមត្ថភាពញ៉ែជីអុីនបានរឺក៏អត់ទេ ។" ទាក់ទងអីនឹងប្អូនស្រីឯងដែល ? " ប្រុសមាត់រឹងនិយាយ
" ក្រែងថាពូយ៉ុនស្រលាញ់អាអុីនហ្អៃ ? មិនថាអញ្ចឹង " រ៉ាឆេល
" អ្នកណាថា ? និយាយពីអង្កាលមិនបានដឹងផង " យ៉ុនហ្គី
" មាត់រឹងទៅបន្តិចទៀតគេឆក់បាត់ហើយ ប្អូនយើងកំពុងពេញថ្លៃខ្ចិលឡង់សេអត់ប្រយោជន៍ជាមួយឯងខ្លាំងណាស់ តោះអូនឆេល ណាត់លោកប៉ាអ្នកម៉ាក់ផង ! យើងអរគុណហើយអាយ៉ុន " ជីមីនអរគុណយ៉ុនហ្គីម្តងទៀតហើយបន្ទាប់មកក៏ចាកចេញបាត់ទៅព្រោះថាព្រឹកនេះបានអញ្ចើញណាត់លោកប៉ាអ្នកម៉ាក់ទាំងសងខាងញាំអាហារមួយពេលជាមួយគ្នានៅព្រឹកនេះ ...។
STAI LEGGENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Storie d'amore" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )