ភាគទី ១០២ : ជើងល្អក្បាលខូចណាស់នាងល្អិត

1.6K 48 0
                                        

រាត្រីកាលបានមកដល់ ម៉ាមីបន្ទាប់ពីរត់ក្អួតពេញមួយល្ងាចពេលនេះក៏ធូប្រសើរឡើងច្រើនហើយ ចំណែកឯដេតឌីក៏លែងប៉ះពាល់ទឹកអប់អីទៀតដែលខ្លាចម៉ាមីលែងអោយនៅជិតដេញអោយទៅដេកក្រៅបន្ទប់ ។ តែមិនថាយ៉ាងណាក៏កំណើតកូនមួយនេះឃោឃៅសម្បើមណាស់ ឃោឃៅត្រង់ថាម៉ាមីលែងមើលមុខដេតឌីចំ ឃើញមុខដេតឌីហើយជ្រេញយកៗតែម្តង >< ។ 

     " អូនសម្លាញ់ នេះរបស់អូនចង់ញាំបានមកដល់ហើយ " ជីមីនដើរមកជាមួយការ៉េមមួយប្រអប់ដែលទើបតែកម្មង់ទិញមកបាន នាងល្អិតប្រពន្ធគេនេះធ្វើទុកខ្លាំងណាស់ ឃ្លានការ៉េមទាំងយប់ ការ៉េមពេញមួយទូរទឹកកកអ៊ូង៉ូវៗៗថាញាំមិនកើត ញាំហាងនេះទើបកើត យ៉ាងណាក៏នាងកំពុងតែពពោះដែលទើបជីមីនថ្នមនឹងតម្រូវចិត្តរបស់នាង ដូចជាប៉ាៗតម្រូវតាមចិត្តកូនស្រីទាល់តែក្បាលខូចអស់យ៉ាងអញ្ចឹង

     " អ៊ោវ ! " រ៉ាឆេលលាន់មាត់
     " កើតអី ? "
     " អត់មានសូកូឡារ៉ោយពីលើផងនឹង អូនអត់ញាំទេពូកម្មង់ថ្មីអោយអូនមក " រ៉ាឆេលរុញចេញចិត្តឥឡូវរេដូចចុងស្រល់ណាស់ អោយតែមិនពេញចិត្តរុញចេញហើញ អញ្ចឹងបាននិយាយថាកំណើតកូនលើកនេះឃោឃៅចំពោះប៉ាវាខ្លាំង កាលអាបងដូចជាមិនអញ្ចឹងសោះ ?

     " មិនអោយញាំសូកូឡាទេក្តៅពោះកូនឈឺ "
     " កូនមិនទាន់ដឹងថាប៉ុន្មានសប្តាហ៍ទេ ថ្នមបន្តិចសិនទៅអូនសម្លាញ់ " ពេញមួយល្ងាចរ៉ាឆេលចាញ់កូនរហូតទើបជីមីនមិនទាន់យកនាងទៅពេទ្យដើម្បីពិនិត្យអោយជាក់ថាពពោះកូនប៉ុន្មានសប្តាហ៍ហើយ រងចាំអោយដល់ថ្ងៃស្អែកទើបជួនរ៉ាឆេលទៅពិនិត្យ ។

     " តែអូនចង់ញាំសូកូឡាណាពូ ហុឹកហុឹកហុឹក " រ៉ាឆេលធ្វើម្ញិម្ញក់ដាក់ជីមីនកូនមួយកូនពីរទៅហើយអត់ចេះធំសោះអូនប្រពន្ធ
     " ពូថាក្តៅពោះ មិនអោយញាំទេ អាណិតកូន "
     " ចិត្តអាក្រក់ " រ៉ាឆេលពេបមាត់
     " តែបន្តិចទេណា " កម្មង់មិនអោយដាក់លាយសូកូឡាតែក៏មានថែមសូកូឡានៅថង់ខាងក្រៅ បើមនុស្សចង់ហើយអោយធ្វើយ៉ាងមិចទៅក្មេងធំពិបាកលួងជាងក្មេងតូចទៅទៀត ជីមីនរ៉ោយសូកូឡាពីលើការ៉េមបន្តិចហើយរ៉ាឆេលក៏សើចស្ញេញសប្បាយចិត្តតែម្តង

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now